**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឯកឧត្ដម រិន វីរៈ អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្រ្តសម្ភាសន៍ និងស្រង់ទិន្នន័យ ដោយប្រើប្រាស់ CAPI សម្រាប់អង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥ ឯកឧត្ដម រិន វីរៈ ទីប្រឹក្សាផ្ទាល់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃវិទ្យស្ថានជាតិស្ថិតិ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលស្តីពី វិធីសាស្រ្តសម្ភាសន៍ និងស្រង់ទិន្នន័យ ដោយប្រើប្រាស់ CAPI សម្រាប់អង្កេតកម្លាំងពលកម្មកម្ពុជា ឆ្នាំ២០២៥ ដល់មន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាន៍ ដែលប្រព្រឹត្តទៅនៅទីស្តីការក្រសួងផែនការ។

ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនោះ ឯកឧត្តម រិន វីរៈ បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះក្រុមការងារនិងថ្នាក់ដឹកនាំវិទ្យាស្ថានជាតិស្ថិតិ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក្រសួងសង្គមកិច្ច អតីតយុទ្ធេជន យុវនីតិសម្បទា និងដៃគូពាក់ព័ន្ធ ជាពិសេស អង្គការអន្តរជាតិខាងការងារ (ILO) អង្គការកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) ធនាគារពិភពលោក (WB) ដែលបានចូលរួមចំណែករៀបចំ និងផ្តល់ធាតុចូលបន្ថែមសម្រាប់កម្រងសំណួរអង្កេតកំលាំងពលកម្មកម្ពុជាឆ្នាំ២០២៥ នេះ។
ឯកឧត្តមមានប្រសាសន៍បន្ថែមថា អង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ នឹងផ្ដល់នូវទិន្នន័យស្ថិតិសូចនាករចម្បងៗមួយចំនួន អំពីស្ថានភាពមានការងារធ្វើ គ្មានការងារធ្វើ ទេសន្តរប្រវេសន៍ និងជំនាញដែលស្ថិតក្នុងកម្លាំងពលកម្មរបស់ប្រជាជនកម្ពុជា និងគ្របដណ្ដប់ការងារទៅលើវិស័យជាច្រើនមានដូចជាវិស័យកសិកម្ម អប់រំនិងជំនាញ វិស័យសេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ សេវាកម្ម កមន្តសាល ឧស្សាហកម្ម វិស័យផ្សេងៗទៀត ។ល។ ទិន្នន័យស្ថិតិទាំងនេះមានសារៈសំខាន់សម្រាប់វាស់វែង តាមដាន និងត្រួតពិនិត្យ ការអនុវត្តយុទ្ធសាស្រ្តបច្ចកោណដំណាក់កាលទី១(PS1) ផែនការយុទ្ធសាស្ដ្រអភិវឌ្ឍន៍ជាតិ (NSDP) គោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (SDGs) និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពកម្ពុជា (CSDGs) ។

ឯកឧត្តមបានមានប្រសាសន៍សង្កត់ធ្ងន់ថា វគ្គបណ្ដុះបណ្ដាលមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ នៃអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ មានសារសំខាន់ខ្លាំងណាស់ ដែលជាកត្តាជាក់លាក់កំណត់នូវភាពជោគជ័យ កំណត់នូវគុណភាពទិន្នន័យ។ ការណ៍នេះ ត្រូវការការចូលរួម យកចិត្តទុកដាក់ឱ្យអស់ពីកម្លាំងកាយ កម្លាំងចិត្ត ស្មារតីឆន្ទៈមោះមុតបំពេញការងាររបស់លោក លោកស្រីជាមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាសន៍ក្នុងពេលចុះអនុវត្តតាមគ្រួសារនៅតាមភូមិគំរូនីមួយៗ ដើម្បីសម្ភាសន៍ និងកត់ត្រាទិន្នន័យទៅតាមបទដ្ឋានបច្ចេកទេស CAPI និងការអនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ឱ្យមានភាពជាក់លាក់ ច្បាស់លាស់ មានគុណភាព និងអាចជឿជាក់បានដើម្បីឈានទៅទទួលបានទិន្នន័យអង្កេតមានគុណភាពខ្ពស់ប្រកបដោយប្រសិទ្ធភាព ទាន់ពេលវេលា សម្រាប់តម្រូវការប្រើប្រាស់ពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ។

ឯកឧត្តម បានគូសបញ្ជាក់បន្ថែមថា តាមរយៈកម្មវិធីវគ្គបណ្តុះបណ្តាលនេះ ឯកឧត្តមមានក្តីសង្ឈឹមយ៉ាងមុតមាំថា សិក្ខាកាមជាមន្រ្តីត្រួតពិនិត្យ និងមន្រ្តីសម្ភាន៍ដែលចូលរួមបណ្តុះបណ្តាលនៅក្នុងវគ្គនេះ នឹងទទួលបានការយល់ដឹងស៊ីជម្រៅទាំងអត្ថន័យ ខ្លឹមសារនៃកម្រងសំណួរ និងការអនុវត្តសម្ភាសសាកល្បងឱ្យមានភាពថ្នឹកក្នុប្រព័ន្ធ CAPI ដើម្បីបង្កើនសមត្ថភាពឈានទៅសម្រេចបានលទ្ធផលទិន្នន័យនៃអង្កេតកម្លាំងពលកម្មកម្ពុជាឆ្នាំ២០២៥ មានគុណភាព និងមានទំនុកចិត្តខ្ពស់ពីអ្នកប្រើបា្រស់។

អត្ថបទដែលជាប់ទាក់ទង