**‎សម្តេច ម៉ែន សំអន អញ្ជើញប្រគេនទៀនព្រះវស្សា និងទេយ្យវត្ថុដល់ព្រះសង្ឃចំនួន ៥វត្ត នៅខេត្តក្រចេះ**ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយសារខ្យល់កន្ត្រាក់ ចំនួន ១៦គ្រួសារ នៅសង្កាត់ព្រែកក្មេង ក្រុងអរិយក្សត្រ បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកណ្ដាល**វិចារណកថា! ការត្រៀមលក្ខណៈជូនកសិកររបស់យើងសម្រាប់បាតុភូតអែលនីញ៉ូ (El Niño)៖ ការការពារអ្នកដែលចិញ្ចឹមប្រជាជាតិ**ឯកឧត្តមបណ្ឌិត លី ធុជ បានលើកឡើងពីភាពឈានមុខរបស់កម្ពុជាក្នុងសកម្មភាពមីន នៅក្នុងវេទិកា Dubrovnik Forum 2026**ឯកឧត្តម ម៉ៅ ធនិន បន្តចែកបណ្ណកម្មសិទ្ធិដីធ្លី និងប្រកាសបិទផ្សាយទិន្នន័យជាង ១ម៉ឺនក្បាលដី ជូនពលរដ្ឋក្នុងស្រុកទឹកឈូ**មន្រ្តីជាន់ខ្ពស់ក្រសួងការងារ៖ បច្ចុប្បន្ន ការងារ និងសាលារៀន រត់រកមនុស្សដល់មូលដ្ឋាន ហើយការធ្វើការងារក្នុងស្រុកជួយកសាងសេដ្ឋកិច្ចជាតិ**ក្រសួងការងារ  និង ILO រួមគ្នាបណ្តុះបណ្តាល​ប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងសុខភាពការងារនៅកន្លែងធ្វើការ ដល់មន្ត្រីអធិការកិច្ចការងារ​ទទួលបន្ទុកផ្នែកសុវត្ថិភាពនិងសុខភាពការងារ**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង

ប្រមុខមហាផ្ទៃ៖ បច្ចុប្បន្នថៃបានក្លាយទៅជារដ្ឋមួយ ដែលគ្មានភាពខ្មាសអៀន បាត់អស់ភាពថ្លៃថ្នូរ

ភ្នំពេញ៖ ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានលើកឡើងថា បច្ចុប្បន្ន ថៃបានក្លាយទៅជារដ្ឋមួយ ដែលគ្មានភាពខ្មាសអៀន បាត់អស់ភាពថ្លៃថ្នូរ និងក្លាយជារដ្ឋមួយ ដែលមានប្រព័ន្ធដឹកនាំជាតិ គ្មានក្បាល គ្មានកន្ទុយ។

តាមរយៈសារជូនថ្នាក់ដឹកនាំ និងប្រជាជនថៃ របស់ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា នៅថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៥នេះ មានខ្លឹមសារទាំងស្រុងថា៖

ថៃ ជាប្រទេសដែលមានព្រះមហាក្សត្រ និងមានប្រពៃណីទំនៀមទម្លាប់អ្នកកាន់ព្រះពុទ្ធសាសនាហ្នឹងគេដែរ! ជាប្រទេសមួយមិនធ្លាប់ស្ថិតក្រោមអាណានិគមបរទេស! ជាប្រទេសស្ថាបនិកមួយរបស់អាស៊ាន និងជាប្រទេសមានសេដ្ឋកិច្ចខ្លាំងមួយនៅក្នុងតំបន់ដែរ។ ប៉ុន្តែបច្ចុប្បន្ន ថៃ បានក្លាយទៅជារដ្ឋមួយ ដែលគ្មានភាពខ្មាសអៀន បាត់អស់ភាពថ្លៃថ្នូរ និងក្លាយជារដ្ឋមួយ ដែលមានប្រព័ន្ធដឹកនាំជាតិ គ្មានក្បាល គ្មានកន្ទុយ។

មិនមែនជារឿងថ្មីថ្មោងនោះទេ ប៉ុន្តែលើកនេះ សកម្មភាពប្រមាថរបស់ជនជាតិថៃខ្លះ មកលើសម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា ដ៏មានគុណមួយរូបរបស់ប្រជាជនខ្មែរ បានប្រព្រឹត្តឡើងដោយកងកម្លាំងថៃ តែម្ដង។ ការយករូបសម្ដេចតេជោ ធ្វើជាផ្ទាំងស៊ីបនៃល្បែងបាញ់យករង្វាន់ ទោះបី សម្ដេចតេជោ ទទូចសុំពលរដ្ឋកុំប្រព្រឹត្តតបនឹងទង្វើដ៏អន់ថយនោះទៅថៃវិញ ក៏ដោយ តែក្នុងនាមពលរដ្ឋខ្មែរ យើងមានភាពចាំបាច់ ដើម្បីថ្កោលទោសលើអំពើរបស់ពួកគេ។

ជាដំបូង យើងត្រូវតែចង្អុលឱ្យចំមុខតែម្ដង ចំពោះទង្វើរបស់មេដឹកនាំថៃ គ្រប់ឈុត គ្រប់បក្ស ព្រមទាំងភាពព្រងើយកន្តើយរបស់ស្ថាប័នពាក់ព័ន្ធថៃ ជាពិសេសក្រសួងមហាផ្ទៃថៃ អគ្គស្នងការដ្ឋាននគរបាលជាតិថៃ អាជ្ញាធរ រដ្ឋបាលដែនដីថៃ និងអង្គភាពនគរបាលថៃ គ្រប់មូលដ្ឋាន។ ពីព្រោះពួកគេ បានសន្មតថា ជារឿងសាមញ្ញ និងពុំបានចាត់វិធានការអ្វីសោះ ចំពោះសកម្មភាពប្រមាថមេដឹកនាំខ្មែរ ជាចំហម្ដងហើយម្ដងទៀតរបស់ពលរដ្ឋថៃ។ នេះគឺជាភាពអន់ថយនៃប្រព័ន្ធច្បាប់ថៃ។

ភាពកម្សោយនៃច្បាប់ថៃ និងការព្រងើយកន្តើយមិនអនុវត្តរបស់អាជ្ញាធរមានសមត្ថកិច្ចថៃ ក៏ជាការបង្ហាញទៅកាន់ពិភពលោកដែរថា ថៃមិនត្រឹមតែមានប្រព័ន្ធដឹកនាំរដ្ឋរញ៉េរញ៉ៃប៉ុណ្ណោះទេ ប៉ុន្តែក៏ជាប្រទេសមួយ ដែលនិយមសាទរចំពោះទង្វើអសីលធម៌ បន្ថែមលើភាពជាប្រទេសមួយ ដែលនិយមយកឥទ្ធិពលនៃភាពមានបានរបស់ខ្លួន ទៅបំពានរដ្ឋក្បែរខាង។

បើទោះជាស្រុកថៃ កំពុងរញ៉េរញ៉ៃ ក៏គួរឆ្លៀតឆ្លើយ ហើយបើមិនឆ្លើយ ក៏សូមចេះស្វ័យពិចារណាផងចុះ។

១. បច្ចុប្បន្ន សម្ដេចតេជោ ជាប្រមុខរដ្ឋស្ដីទី ដែលទទួលការប្រទានសិទ្ធិពីព្រះមហាក្សត្រ។ ប្រទេសថៃ ក៏មានព្រះមហាក្សត្រ ហើយទ្រង់ក៏ជាប្រមុខរដ្ឋដែរ។ បើមានពលរដ្ឋខ្មែរ ធ្វើទង្វើថោកទាបបែបនោះ លើព្រះមហាក្សត្រថៃ តើជនជាតិថៃ មានអារម្មណ៍បែបណា?

២. អាជ្ញាធរថៃ បើមានជនជាតិថៃ យករូបព្រះមហាក្សត្រថៃ មកធ្វើសកម្មភាពប្រមាថបែបនោះ តើអស់លោក នឹងនៅស្ងៀម ដូចករណីពលរដ្ឋថៃ កំពុងប្រមាថប្រមុខរដ្ឋស្ដីទីខ្មែរឬយ៉ាងណា? ដោយឡែកមេដឹកនាំថៃ ទាំងអ្នករបូតតំណែង និងទាំងអ្នកកំពុងកាន់តំណែងក្នុងរដ្ឋាភិបាល ៤ខែ ប្រសិនបើមានជនជាតិថៃ ឬរហូតដល់ពលរដ្ឋខ្មែរ ធ្វើសកម្មភាពប្រមាថលើរូបអស់លោក តើអស់លោក យល់យ៉ាងណាដែរ?

៣. អង្គភាពគ្រប់គ្រងកងកម្លាំងថៃ! តើតម្លៃនៃអង្គភាពរបស់អ្នកនៅឯណា? ឯណាទៅភាពថ្លៃថ្នូរ និងវិន័យដ៏ល្អរបស់កងកម្លាំងថៃ? ចំណែកសាមីជនប្រព្រឹត្តទង្វើនោះវិញ តើឪពុកម្ដាយ និងសាលារៀនរបស់អ្នក ធ្លាប់បានអប់រំអំពីសីលធម៌ និងភាពជាមនុស្សថ្លៃថ្នូរដែរទេ?

៤. តើពលរដ្ឋខ្មែរ គ្មានលទ្ធភាពប្រព្រឹត្តទង្វើដ៏អន់ថយដូចជនជាតិថៃនោះទេឬយ៉ាងណា? ត្រង់នេះ ខ្ញុំជួយផ្ដល់ចម្លើយខ្លីជូនថា មែនទែនទៅ យើងអាចធ្វើបានទេតើ! ប៉ុន្តែយើងដឹងថាវាជាអំពើថោកទាប។ ខ្មែរមានភាពថ្លៃថ្នូរ ហើយខ្មែរ គោរពគោលការណ៍របស់ថ្នាក់ដឹកនាំ! ពិសេសនោះ គឺខ្មែរមិនចង់ឱ្យពលរដ្ឋថៃ ឈឺចាប់ដូចខ្លួន

ក្នុងនាមពលរដ្ឋខ្មែរ យើងគោរពតាមដំបូន្មានរបស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី និងជាប្រធានព្រឹទ្ធសភា និងគោលការណ៍ដឹកនាំរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជារបស់យើង។ យើងនឹងបន្តរួបរួមសាមគ្គីគ្នា ហើយពង្រឹងស្មារតីជាតិនេះឱ្យកាន់តែរឹងមាំ និងប្រកបដោយភាពថ្លៃថ្នូរ។

យើងអាណិតថៃ ដែលមិនខំផ្សះផ្សាជាតិ ដែលបែកបាក់ បែរជាមកបង្កាត់ភ្លើង បង្កជម្លោះបំពានទឹកដី និងប្រមាថមេដឹកនាំខ្មែរ។ យ៉ាងណាក៏ដោយ យើងរង់ចាំបន្តធ្វើរឿងល្អៗជាមួយមេដឹកនាំ និងប្រជាជនថៃ ដែលជាថៃមានភាពថ្លៃថ្នូរ និងជាថៃ ដែលខិតខំការពារកិត្តិយសជាតិខ្លួន ទន្ទឹមគ្នានឹងគោរពភាពថ្លៃថ្នូររបស់ប្រទេស និងជនជាតិដទៃទៀត ក្នុងនាមមនុស្សជាតិដូចគ្នា៕

អត្ថបទដែលជាប់ទាក់ទង