**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សេតវិមាន៖ លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមការបញ្ឈប់បុគ្គលិកសហព័ន្ធទ្រង់ទ្រាយធំ ប្រសិនបើលោកកំណត់ថា ការចរចាជាមួយសមាជិកសភាគណបក្សប្រជាធិបតេយ្យ ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលដោយផ្នែកមិនមានផ្លែផ្កា

បរទេស៖ បើយោងតាមមន្ត្រីជាន់ខ្ពស់សេតវិមាន បានឱ្យដឹងកាលពីថ្ងៃទី៥ ខែតុលាថា រដ្ឋបាលរបស់លោក ដូណាល់ ត្រាំ នឹងចាប់ផ្តើមការបញ្ឈប់បុគ្គលិកសហព័ន្ធទ្រង់ទ្រាយធំ ប្រសិនបើលោកប្រធានាធិបតីកំណត់ថា ការចរចាជាមួយសមាជិកសភាគណបក្សប្រជាធិបតេយ្យ ដើម្បីបញ្ចប់ការបិទរដ្ឋាភិបាលដោយផ្នែកមិនមានផ្លែផ្កា។

ក្រោយរដ្ឋាភិបាលបានបិទទ្វារអស់រយៈពេល៥ថ្ងៃ ប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិសេតវិមាន លោក ខេវិន ហាស់សេត (Kevin Hassett) បានឱ្យដឹងថា រដ្ឋបាលនៅតែសង្ឃឹម សម្រាប់កិច្ចព្រមព្រៀងដើម្បីបញ្ចៀសការបញ្ឈប់ការងារដែលត្រូវបានគំរាមកំហែងដោយនាយកផ្នែកថវិកា លោក រ័សុល វូក (Russell Vought)។ លោក ហាស់សេត បានឱ្យដឹងថា ប្រធានាធិបតី ត្រាំ និងលោក វូក កំពុងពិភាក្សាគ្នា ហើយត្រៀមខ្លួនដើម្បីចាត់វិធានការ។

លោកបន្តថា ប្រសិនបើ ប្រធានាធិបតី សម្រេច ថា ការ ចរចា មិន មានផ្លែផ្កាគាប់ប្រសើរទេ នោះ ការបញ្ឈប់បុគ្គលិកពីការងារ នឹងចាប់ផ្តើមឡើង។ លោក ត្រាំ បានពណ៌នាបញ្ហានេះថា ជាកំហុសរបស់គណបក្សប្រជាធិបតេយ្យ។ លោកបានថ្លែងយ៉ាងដូច្នេះថា៖«ប្រសិនបើនរណាម្នាក់ត្រូវបានដកចេញពីការងារ នោះគឺដោយសារតែគណបក្សប្រជាធិបតេយ្យ»។

ការបិទរដ្ឋាភិបាលបានចាប់ផ្តើមនៅថ្ងៃទី១ ខែតុលា ជាថ្ងៃដំបូងនៃឆ្នាំសារពើពន្ធ២០២៦ បន្ទាប់ពីសមាជិកព្រឹទ្ធសភាគណបក្សប្រជាធិបតេយ្យ បានច្រានចោលច្បាប់ផ្តល់មូលនិធិដែលមានគោលបំណងពង្រីកប្រតិបត្តិការរបស់រដ្ឋាភិបាល។ មេដឹកនាំគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភា លោក ឆុក ឈូម័រ (Chuck Schumer) បានរិះគន់កង្វះការសន្ទនាជាមួយសេតវិមាន ហើយបានអំពាវនាវឱ្យមានការចរចាឡើងវិញ។ ការទាមទារសំខាន់ៗរបស់គណបក្សប្រជាធិបតេយ្យរួមមាន ការពន្យារពេលជាអចិន្ត្រៃយ៍នៃឥណទានពន្ធក្រោមច្បាប់ថែទាំ ដែលមានតម្លៃសមរម្យ និងការធានាថា សេតវិមាននឹងមិនលុបចោលការចំណាយដែលបានព្រមព្រៀងក្នុងកិច្ចព្រមព្រៀងជាយថាហេតុណាមួយឡើយ។

ជាការឆ្លើយតប មេដឹកនាំសំឡេងភាគច្រើននៃព្រឹទ្ធសភា លោក ចន ធូន (John Thune) បានបង្ហាញឆន្ទៈក្នុងការដោះស្រាយកង្វល់ទាំងនេះ ប៉ុន្តែបានសង្កត់ធ្ងន់លើភាពចាំបាច់នៃការបើករដ្ឋាភិបាលឡើងវិញជាមុនសិន។ ការពិភាក្សាក្រៅផ្លូវការក្នុងចំណោមសមាជិកសភាបាននិងកំពុងបន្ត ប៉ុន្តែការវិវឌ្ឍគួរឱ្យកត់សម្គាល់ គឺមានមានតិចមុនពេលការបោះឆ្នោតព្រឹទ្ធសភា លើសេចក្តីព្រាងច្បាប់ផ្តល់មូលនិធិពីរ ពីគណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង