**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

សម្តេច ឃួន សុដារី៖ ការធ្វើកំណែទម្រង់អគ្គលេខាធិការដ្ឋានរដ្ឋសភា ដើម្បីពង្រឹងប្រសិទ្ធភាព បម្រើប្រជាពលរដ្ឋរបស់តំណាងរាស្រ្ត និងសុខដុមនីយកម្ម សាមគ្គីភាពស្ថាប័ន

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥ បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីផ្សព្វផ្សាយ ស្តីពី វឌ្ឍភាពការងារ និងទិសដៅបន្ត នៃការអនុវត្តកម្មវិធី កែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា។

នៅក្នុងពិធីដែលមាន ថ្នាក់ដឹកនាំនិងមន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាទំាងអស់ចូលរួមដោយផ្ទាល់និងតាមអនឡាញនេះ សម្តេចប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំធ្វើការកែទម្រង់និងទំនើបកម្មស្ថាប័នរបស់អគ្គលេខាធិការដ្ឋានរដ្ឋសភា នៅក្នុងការផ្តល់សេវាជូនតំណាងរាស្រ្តឱ្យមានភាពងាយស្រួលឡើងក្នុងការបម្រើប្រជាពលរដ្ឋ។

សម្តេចរដ្ឋសភាធិបតី បានគូសបញ្ជាក់ថា កំណែទម្រង់នៅកម្ពុជា បានអនុវត្តតំាងពីក្រោយឆ្នាំ១៩៧៩មក។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានចក្ខុវិស័យវែងឆ្ងាយនិងបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់មក។ ចាប់ពីរាជរដ្ឋាភិបាល នីតិកាលទី១ រហូតដល់បច្ចុប្បន្ន និងជាពិសេសក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ដែលជាថ្នាក់ដឹកនាំបន្តវេន ប្រកបដោយភាពឈ្លាសវៃ ស្វាហាប់ និងមានចក្ខុវិស័យច្បាស់លាស់ក្នុងការឈានទៅកសាងប្រទេសកម្ពុជាឱ្យសម្រេចបាននូវចក្ខុវិស័យឆ្នាំ២០៣០ ជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ និងជាប្រទេសមានចំណូលខ្ពស់ (អភិវឌ្ឍន៍) នៅឆ្នាំ២០៥០។

សូមជម្រាបថា រដ្ឋសភានីតិកាលទី៧ ក្រោមការដឹកនាំរបស់ សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភា អគ្គលេខាធិការដ្ឋានរដ្ឋសភា បានអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការធ្វើទំនើបកម្មនៃការអនុវត្តប្រព័ន្ធសភាអេឡិចត្រូនិច (E-parliament) យ៉ាងសកម្មនិងជាក់លាក់។

ឯកឧត្តម ឃួន ដាវិត អគ្គលេខាធិការរងរដ្ឋសភា និងជាប្រធានក្រុមកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ របស់អគ្គលេខាធិការដ្ឋានរដ្ឋសភា បានគូសបញ្ជាក់ថា ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់រដ្ឋបាលសាធារណៈ និងការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធសភាអេឡិចត្រូនិច គឺជាជំហានដ៏សំខាន់មួយ ដែលត្រូវយកចិត្តទុកដាក់ ឆ្ពោះទៅរកការកសាងវិស័យរដ្ឋបាលសាធារណៈ ប្រកបដោយវិជ្ជាជីវៈ ប្រសិទ្ធភាព និងគួរឱ្យទុកចិត្ត និងមានសារៈសំខាន់សម្រាប់ការជំរុញអភិបាលកិច្ចល្អ គណនេយ្យភាព តម្លាភាព និងការអភិវឌ្ឍស្ថាប័ន ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ។

ការកែទម្រង់ហិរញ្ញវត្ថុសាធារណៈរបស់រដ្ឋសភានៅក្នុងនីតិកាលទី៧នេះ ទទួលបានការដាក់ពិន្ទុ១០០% ពីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។ ចាប់តាំងពីដើមនីតិកាលទី៧ នៃរដ្ឋសភា ២០២៤-២០២៦ ការគ្រោងថវិកាប្រចាំឆ្នាំមានការថយចុះជាបន្តបន្ទាប់ ក្នុងរង្វង់១%។ សមិទ្ធផលនេះទទួលបានតាមរយៈការកែលម្អការរៀបចំផែនការសកម្មភាព ផែនការថវិកា សូចនាករសមិទ្ធកម្មគន្លឹះ និងការគោរពយ៉ាងម៉ឺងម៉ាត់នូវទម្រង់បែបបទបច្ចេកទេស ប្រតិទិនការងារ និងពិដានថវិកានៃការរៀបចំថវិការបស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ដែលមានការណែនាំ និងវាយតម្លៃពីភាពពេញលេញ ត្រឹមត្រូវ ទាន់ពេលវេលា និងការរក្សាបាននូវបន្ទាត់គណនេយ្យភាពគ្រប់គ្រងថវិកាក្នុងនាមស្ថាប័ននីតិប្បញ្ញត្តិ។

ចំពោះកែទម្រង់រដ្ឋបាលសាធារណៈវិញ ដែលទទួលបានលទ្ធផលធំៗមានដូចជា បានកែលម្អការរៀបចំកាតសម្គាល់មន្ត្រីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភា ដោយដាក់បញ្ចូលមុខងារ៣យ៉ាង រួមមាន ជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ដែលមានសុពលភាព១០ឆ្នាំ ២) កាតដកប្រាក់ធនាគារ និង ៣) កាតសម្រាប់ចេញ-ចូលអគាររដ្ឋសភាតាមប្រព័ន្ធអេឡេចត្រូនិច។ ការដាក់ឱ្យអនុវត្តសាកល្បងនូវប្រព័ន្ធគ្រប់គ្រងវត្តមានដោយឧបករណ៍ស្រង់វត្តមាន តាមរយៈការស្កេនមុខ (Face ID Scan) ជាដើម។ ការអភិវឌ្ឍស្ថាប័នរដ្ឋសភាជាសភាឌីជីថល (E-parliament) មានម៉ូឌុល(Module) ចំនួន៩ កំពុងអនុវត្តដែលសម្រេចបាន៧០% នៃកម្មវិធីទាំងមូល ដូចការរៀបចំប្រព័ន្ធបោះឆ្នោតអេឡិចត្រូនិច នៅក្នុងសម័យប្រជុំរដ្ឋសភា ការគ្រប់គ្រងប្រវត្តិរូបតំណាងរាស្រ្តនិងមន្រ្តីរាជការ ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ ការគ្រប់គ្រងច្បាប់ឈប់សម្រាករបស់មន្រ្តី និងបណ្ណាសារដ្ឋានជាដើម។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានមានប្រសាសន៍ថា ពិធីផ្សព្វផ្សាយនេះក៏បានឆ្លុះបញ្ចាំងឱ្យឃើញពីការអនុវត្តនូវអនុសាសន៍ដែលសម្តេចបានដាក់ចេញ ចាប់តាំងពីដើម នីតិកាលទី៧ និងជាពិសេសអនុសាសន៍នាពេលថ្មីៗកន្លងទៅ។ វឌ្ឍនភាព និងសមិទ្ធផលការងារកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលកិច្ចការនេះជាផ្នែកមួយដ៏សំខាន់ និងមិនអាចខ្វះបាន នៃការកែទម្រង់រដ្ឋបាលសាធារណៈ ដែលត្រូវបានចាត់ទុកជា ”ឆ្អឹងខ្នងមួយដ៏សំខាន់ក្នុងការធានានិរន្តរភាពប្រទេសជាតិ”។
សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា ការកែទម្រង់ទាំងបីខាងលើនេះ គឺជាមូលដ្ឋានដ៏សំខាន់ និងចាំបាច់មួយ ដើម្បីកែលម្អ និងលើកកម្ពស់ស្ថាប័នរដ្ឋសភាឱ្យកាន់តែមានភាពល្អប្រសើរឡើងថែមទៀត ជាពិសេស ការផ្តល់សេវាជូនប្រពលរដ្ឋម្ចាស់ឆ្នោតឱ្យកាន់តែមានប្រសិទ្ធភាព ស័ក្តសិទ្ធភាព ទាន់ពេលវេលា និងចំទិសដៅ។

ជំនួសមុខឱ្យតំណាងរាស្រ្តទាំងអស់ សម្តេចប្រធានរដ្ឋសភា បានថ្លែង នូវការកោតសរសើរ និងអបអរសាទរចំពោះលទ្ធផលដ៏ល្អគួរជាទីមោទនៈ និងបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ មន្រ្តីជំនាញ និងមន្រ្តីគ្រប់អង្គភាពទាំងអស់បន្តចូលរួមឱ្យកាន់តែសកម្មថែមទៀត ដើម្បីឈានទៅសម្រេចគោលដៅរបស់យើង ជាពិសេស ការប្រែក្លាយសភាកម្ពុជា ឱ្យទៅជាសភាអេឡិចត្រូនិច នាពេលអនាគត។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថាកំណែទម្រង់ជារឿងស្មុគស្មាញមួយ ប៉ុន្តែដូចប្រសាសន៍សម្តេចតជោ ហ៊ុន សែន បានលើកឡើងដូច្នេះដែរ “បើយើងកែទម្រង់ គឺយើងរស់ បើយើងមិនកែទម្រង់ទេ យើងប្រាកដជាស្លាប់”។

សម្តេចប្រធានរដ្ឋសភា បានរំលឹកពីប្រសាសន៍របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថា «គ្មានការធ្វើកំណែទម្រង់ណាមួយដែលងាយស្រួលនោះទេ” ហើយកំណែទម្រង់ដែលជោគជ័យត្រូវផ្អែកលើកត្តាសំខាន់ ៤ រួមមាន៖ ១. ចក្ខុវិស័យច្បាស់លាស់ ២. ការប្តេជ្ញាចិត្តខ្ពស់ ៣. ការចូលរួមដោយស្មោះត្រង់ និង ៤. ការលះបង់»។

សម្តេចប្រធានរដ្ឋសភា ស្នើដល់មន្រ្តីរាជការនៃអគ្គលេខាធិការដ្ឋានរដ្ឋសភាបន្តចូលរួមអនុវត្តកម្មវិធីកំណែទម្រង់នេះទំាងអស់គ្នានិងត្រូវខិតខំបំពេញភារកិច្ច ដោយយកចិត្តទុកដាក់ លើកកម្ពស់សេវាកម្មជូនតំណាងរាស្រ្តក្នុងការបម្រើប្រជាពលរដ្ឋនិងប្រទេសជាតិ ឱ្យកាន់តែមានប្រសិទ្ធភាពឡើង ដោយសម្តេចបានសង្កត់ធ្ងន់ថា ការធ្វើកំណែទម្រង់គឺដើម្បី ពង្រឹងប្រសិទ្ធភាព សុខដុមនីយកម្ម និងសាមគ្គីភាពក្នុងការរួមចំណែកដល់ការរីកចម្រើនរបស់ប្រទេសជាតិ៕

អត្ថបទដែលជាប់ទាក់ទង