**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម**អ៉ីតាលី និងប្រទេសក្នុងតំបន់បាល់កង់ រងឥទ្ធិពលនៃរលកកម្តៅ ដែលបង្កឱ្យមានមនុស្សស្លាប់ និងរំខានដល់ជីវភាពប្រចាំថ្ងៃនៅទូទាំងអឺរ៉ុប**មេដឹកតៃវ៉ាន់ ណែនាំទៅកាន់និស្សិតយោធាឱ្យប្រុងប្រយ័ត្នកុំធ្លាក់ចូលក្នុងអន្ទាក់នៃសកម្មភាពចារកម្មរបស់ចិន**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ៣នាក់ ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហិង្សា(គាស់ទម្លុះទម្លាយ) និងរក្សាទុក ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន

អភិបាលខេត្តកំពង់ចាម ទទូចដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ស្ទឹង បឹង ព្រែក បង្កើនការប្រុងប្រយ័ត្ន ព្រោះទឹកជំនន់ទន្លេមេគង្គ បន្តហក់ឡើងខ្ពស់

កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានទទូចស្នើដល់ប្រជាពលរដ្ឋរស់នៅតាមដងទន្លេ ស្ទឹង បឹង ព្រែក បង្កើនការប្រុងប្រយ័ត្នខ្ពស់ ដែលត្រូវមើលថែកូនចៅ ក្មេងតូចៗ កុំឲ្យលេងទឹក និងសូមទាក់ទាងមកអាជ្ញាធរ ឫសមត្ថកិច្ចក្នុងករណីត្រូវការអន្តរាគមន៍ ព្រោះថា «ទឹកជំនន់ទន្លេមេគង្គ បន្តហក់ឡើងខ្ពស់ ជិតដល់កម្រិតត្រូវប្រុងប្រយ័ត្ន» ដោយសារព្រះរាជាណាចក្រកម្ពុជា បានទទួលរងពីសម្ពាធទាបកើតនៅសមុទ្រចិនខាងត្បូង មានឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនារតី បណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងនៅប៉ែកឦសាននៃប្រទេសកម្ពុជា ជាហេតុបណ្ដាលឲ្យទឹកទន្លេមេគង្គ បន្តហក់ឡើងយ៉ាងគំហ៊ុក គួរឲ្យព្រួយបារម្ភ។

ជាវិធានការ ក្នុងបង្ការទប់ស្កាត់ ពីផលប៉ះពាល់ដោយសារទឹកជំនន់ មកលើភូមិឋាន ស្រែចំការរបស់បងប្អូនប្រជាពលរដ្ឋ ស្ថិតនៅតាមបណ្ដោយមាត់ទន្លេមេគង្គ ខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នាំ២០២៥នេះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានដឹកនាំក្រុមការងារខេត្ត មន្ទីរអង្គភាពជំនាញ និងមន្ត្រីពាក់ព័ន្ធ អញ្ជើញ ចុះពិនិត្យស្ថានភាពទឹកជំនន់ទន្លេមេគង្គ និងជំនន់ទឹកភ្លៀង ស្ថិតនៅតាមបណ្តោយមាត់ទន្លេ ក្នុងក្រុងកំពង់ចាម ដើម្បីសិក្សាលិទ្ធភាព ក្នុងកាតអន្តរាគមន៍ បង្ការ ទប់ស្កាត់ កុំឲ្យមានហានិភ័យកើតឡើងជាយថាហេតុ។

គួររលឹកថា នៅព្រឹកព្រលឹមស្រាងៗ ក្រុងកំពង់ចាម និងស្រុកដទៃ ក្នុងភូមិសាស្ត្រខេត្ត បានទទួលឥទ្ធិពលពីភ្លៀងមួយមេធំ បណ្តាលឲ្យកើតមានជាជំនន់ទឹកភ្លៀង ប៉ុន្តែក្រោយពេលរងភ្លៀងមួយស្របក់ ស្ថានភាពជំនន់ទឹកភ្លៀង ក៏ប្រែជាធម្មតាវិញ។

គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២ ខែតុលា ឆ្នាំ២០២៥ នេះ ទឹកទន្លេមេគង្គមានកំពស់ 14:40m ដោយកម្រិតទឹកត្រូវប្រុងប្រយ័ត្ន 15:20m ។ ទឹកលូនចូលព្រែកបានចំនួន41/41ព្រែក រួមមាន៖
1-ស្រុកស្ទឹងត្រង់:5/5
2-ស្រុកកំពង់សៀម:11/11
3-ស្រុកកងមាស:13/13
4-ស្រុកកោះសូទិន:5/5
5-ស្រុកស្រីសន្ធរ:7/7៕

អត្ថបទដែលជាប់ទាក់ទង