**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

កម្ពុជា និងប្រទេសឡេតូនីប្តេជ្ញាលើកកម្ពស់កិច្ចសហប្រតិបត្តិការឱ្យកាន់តែរឹងមាំនិងររីកចម្រើនដល់កម្រិតថ្មី

ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឡេតូនីបានបង្ហាញថា កម្ពុជា និងសាធារណរដ្ឋឡេតូនីប្តេជ្ញាចិត្តលើការធ្វើឱ្យចំណងសភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររីកចម្រើនដល់កម្រិតថ្មីដើម្បីបម្រើដល់ផលប្រយោជន៍នៃប្រទេសទាំងពីរ។
ការប្តេជ្ញាបែបនេះ ក្នុងឱកាស ឯកឧត្តម បណ្ឌិត ជា ច័ន្ទបរិបូរណ៍ ឯកអគ្គរាជទូតវិសាមញ្ញានិងពេញសមត្ថភាព នៃព្រះរាជាណាចក្រកម្ពុជាប្រចាំសាធារណរដ្ឋឡេតូនី ( Latvia) អញ្ជើញប្រគល់ព្រះរាជសារតាំង របស់ព្រះមហាក្សត្រកម្ពុជា ដែលតែងតាំងឯកឧត្តមជាឯកអគ្គរដ្ឋទូត ជូនចំពោះ ឯកឧត្តម Edgars Rinkēvičs ប្រធានាធិបតី សាធារណរដ្ឋឡេតូនី នៅទីក្រុង រីហ្គា កាលពី ថ្ងៃ១៩ កញ្ញា ២០២៥។
ក្នុងឱកាសនោះ ឯកឧត្តមឯកអគ្គរាជទូតកម្ពុជាបានពាំនាំព្រះរាជបណ្តាំរបស់ព្រះមហាក្សត្រកម្ពុជា ,សម្តេចប្រធានព្រឹទ្ធសភា ,សម្តេចប្រធានរដ្ឋសភា ,សម្តេចធិបតីនាយករដ្ឋមន្រ្តី ជូនដល់ឯកឧត្តមប្រធានាធិបតី លោកជំទាវប្រធានរដ្ឋសភា និងឯកឧត្តមនាយករដ្ឋមន្ត្រី ។
ឯកឧត្តម បណ្ឌិតជា ច័ន្ទបរិបូរណ៍ មានប្រសាសន៍ថា ជំនួបជាផ្លូវការនេះ បង្ហាញអំពីឆន្ទៈនៃការកសាងភាពជាដៃគូនិងសហប្រតិបត្តិការកាន់តែរឹងមាំនាពេលនេះនិងតៅអនាគតរុងរឿងរបស់ប្រទេសយើងទាំងពីរ (កម្ពុជា -ឡេតូនី)។
ឯកឧត្តមបញ្ជាក់ថា កម្ពុជានឹងបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋឡេតូនី នៅលើវិស័យសំខាន់ៗមួយចំនួន ដើម្បីលើកកម្ពស់អភិវឌ្ឍន៍ជាសកល និងទាក់ទាញផលប្រយោជន៍រួមសម្រាប់ប្រជាជនទាំងពីរប្រទេស។
វិស័យសំខាន់ៗទាំងនោះរួមមាន ៖ កិច្ចសហប្រតិបត្តិការផ្នែក ពាណិជ្ជកម្ម , កិច្ចសហប្រតិបត្តិការផ្នែក ទេសចរណ៍ និងវប្បធម៌, កិច្ចសហប្រតិបត្តិការផ្នែក អប់រំ និងបច្ចេកវិជ្ជា,  កិច្ចសហការនៅក្នុង វិស័យព័ត៌មាន,កិច្ចការការបរទេសជាដើម។
ឯកឧត្តម បណ្ឌិត ជាច័ន្ទបរិបូរណ៍ បានសន្យាថា ក្នុងអណត្តិការទូតរបស់ឯកឧត្តមនេះ នឹងធ្វើឱ្យចំណងសភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីររីកចម្រើនដល់កម្រិតថ្មីថែមទៀត។
ចំពោះសភាពការណ៍ព្រំដែនកម្ពុជា-ថៃឯកអគ្គរាជទូតកម្ពុជាបញ្ជាក់ជូនដល់ប្រធានាធិបតី សាធារណរដ្ឋឡេតូនីថា ក្នុងការដោះស្រាយបញ្ហាព្រំដែនជាមួយប្រទេសថៃ មាគ៌ាដ៏សមស្រប និងស៊ីវិល័យបំផុតក្នុងការដោះស្រាយគឺតាមរយៈដំណើរការផ្លូវច្បាប់នៅចំពោះមុខតុលាការយុត្តិធម៌អន្តរជាតិ ICJ ដែលធានាបាននូវដំណោះស្រាយដោយសន្តិវិធី ដើម្បីភាពរុងរឿងនៃមនុស្សជំនាន់ក្រោយ សង្គ្រាម មិន មែន ជា ជម្រើស របស់ កម្ពុជា ឡើយ ។  កម្ពុជាគោរពយ៉ាងម៉ឺងម៉ាត់និងអនុវត្តន៍យ៉ាងស្មោះត្រង់ចំពោះកិច្ចព្រមព្រៀងបទឈប់បាញ់ថ្ងៃទី២៨កក្កដា២០២៥នៅប្រទេសម៉ាឡេស៊ី។ ក៏ប៉ុន្តែ ភាគីថៃមិនបានគោរពឡើយ ដោយបន្តធ្វើទុកបុកម្នេញ ព័ទ្ធរបងលួសបន្លា រំលោភអធិបតេយ្យភាពកម្ពុជា និងរំលោភលើជនស៊ីវិលជាច្រើនករណី៕

អត្ថបទដែលជាប់ទាក់ទង