**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ថៃបើកការស៊ើបអង្កេត បន្ទាប់ពីពិធីការិនីរបស់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស BBC រាយការណ៍ថា មន្ត្រីនៅរាជធានីបាងកក បានរារាំងខ្លួនមិនឱ្យថតភាពយន្តឯកសារ ដែលបង្ហាញពីតថភាពសង្គមថៃ

បាងកក៖ រាជរដ្ឋាភិបាលថៃ បានបើកការស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីពិធីការិនីរបស់ទីភ្នាក់ងារសារព័ត៌មានអង់គ្លេស BBC បានរាយការណ៍ថា មន្ត្រីនៅរាជធានីបាងកក បានរារាំងខ្លួនមិនឱ្យថតភាពយន្តឯកសារ ដែលបង្ហាញពីតថភាពសង្គមថៃ។

ភាពយន្តឯកសាររបស់ BBC ដែលមានចំណងជើងថា «ប្រទេសថៃ៖ ផ្នែកងងឹតនៃឋានសួគ៌ (Thailand: The Dark Side of Paradise)» ដែលជាការស៊ើបអង្កេតរយៈពេល៤៤នាទី ធ្វើបទបង្ហាញដោយលោកស្រី ហ្សារ៉ា ម៉ាកឌឺម៉ុត។ ភាពយន្តនេះបង្ហាញពីគ្រោះថ្នាក់ដែលភ្ញៀវទេសចរអង់គ្លេសជួបប្រទះពេលទៅលេងប្រទេសថៃ ដោយបង្ហាញថា ស្ថានកុងស៊ុលអង់គ្លេសនៅរាជធានីបាងកកជួយជនជាតិអង់គ្លេសប្រហែល២០០០នាក់ក្នុងមួយឆ្នាំ។

អ្នកធ្វើបទបង្ហាញវ័យ២៨ឆ្នាំរូបនេះ បាននិយាយនៅក្នុងភាពយន្តឯកសារថា៖«ប៉ូលិសមួយចំនួនហាក់ដូចជាបិទភ្នែកធ្វើមើលមិនឃើញចំពោះឧស្សាហកម្មផ្លូវភេទ។ ប៉ុន្តែប្រសិនបើអ្នកស្នាក់នៅហួសទិដ្ឋាការសូម្បីតែ២នាទីហើយមិនអាចបង់ប្រាក់ពិន័យបានទេ នោះអ្នកនឹងត្រូវចាប់ដាក់គុក»។

លោកស្រី ម៉ាកឌឺម៉ុត បានអះអាងថា ក្នុងរយៈពេលតិចជាង២៤ម៉ោងនៅរាជធានីបាងកក ក្រុមសហសេវិករបស់ខ្លួនវិះតែត្រូវបានប៉ូលិសថៃចាប់ខ្លួន ខណៈពេលកំពុងថតនៅផ្លូវ Cowboy Soi ជាតំបន់មួយពោរពេញទៅដោយស្ត្រីស្លៀកពាក់មិនសមរម្យ។ បើទោះជាបានទទួលការអនុញ្ញាតពីប៉ូលិសក្នុងការថតក៏ដោយ ក៏ក្រុមសហសេវិកត្រូវបានមន្ត្រីថៃសម្លុតគំរាមឱ្យលុបវីដេអូ ឬប្រឈមមុខនឹងការចាប់ខ្លួន។ យ៉ាងណាមិញ ក្រសួងទេសចរណ៍ និងកីឡារបស់ប្រទេសថៃ បានបដិសេធយ៉ាងខ្លាំងចំពោះការអះអាងដែលថា មន្ត្រីរាជរដ្ឋាភិបាល បានជ្រៀតជ្រែកក្នុងការថតភាពយន្តឯកសាររបស់ BBC នៅរាជធានីបាងកក។ លេខាធិការអចិន្ត្រៃយ៍ទេសចរណ៍ និងកីឡា លោកស្រី ណាត់រីយ៉ា ថាវីវង្ស (นัทรียา ทวีวงศ์) បានបញ្ជាក់ថា រាជរដ្ឋាភិបាលបានបើកការស៊ើបអង្កេតភ្លាមៗ បន្ទាប់ពីទូរទស្សន៍អន្តរជាតិដ៏ធំនេះ ចោទប្រកាន់ថា មន្ត្រីថៃបានរារាំងការផលិតឯកសាររបស់ពួកគេនៅក្នុងរាជធានីបាងកក៕

អត្ថបទដែលជាប់ទាក់ទង