**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

កម្ពុជាចូលជាសមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល Digital Public Goods Alliance (DPGA)

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានបញ្ជាក់ថា សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល បានសម្រេចទទួលយកកម្ពុជាជាសមាជិកថ្មីបំផុតរបស់ខ្លួន។ សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថល គឺជាគំនិតផ្តួចផ្តើមដែលគាំទ្រដោយអង្គការសហប្រជាជាតិ ដើម្បីជំរុញការកំណត់អត្តសញ្ញាណនិងការអនុវត្តបច្ចេកវិទ្យាបើកចំហ។

សម្ព័ន្ធភាពនេះ ប្រមូលផ្តុំប្រទេសនិងអង្គការនានា ដើម្បីលើកកម្ពស់ឱ្យមានប្រព័ន្ធអេកូឡូស៊ីសកលដ៏រស់រវើកសម្រាប់ថ្នាលសាធារណៈឌីជីថល សំដៅរួមចំណែកដល់ការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ជាពិសេសនៅក្នុងប្រទេសដែលមានចំណូលទាប និងមធ្យម។

ក្នុងនាមជាសមាជិករបស់សម្ព័ន្ធភាពនេះ កម្ពុជាបានប្តេជ្ញាចិត្តចំពោះការធ្វើបរិវត្តកម្មឌីជីថល តាមរយៈការដាក់ឱ្យប្រើប្រាស់ដំណោះស្រាយឌីជីថលដ៏មានទំនុកចិត្ត ដែលផ្តល់សេវាសាធារណៈតាមប្រព័ន្ធអនឡាញ ជំនួសដោយការផ្តល់សេវាផ្អែកលើក្រដាសតាមបែបប្រពៃណី។ កម្ពុជា ក៏បានប្តេជ្ញាចិត្តចំពោះការអភិវឌ្ឍនិងការប្រើប្រាស់ថ្នាលឌីជីថល ដែលបម្រើដល់ការបំពេញការងាររបស់មន្ត្រីរាជការសាធារណៈ និងពង្រឹងទំនុកចិត្តរបស់ប្រជាពលរដ្ឋ។ ថ្នាលទាំងនេះ អាចដោះស្រាយបញ្ហាសំខាន់ៗ ដូចជា ការផ្ទៀងផ្ទាត់អត្តសញ្ញាណ ការពង្រឹងភាពជឿទុកចិត្ត និងការកាត់បន្ថយចំណាយ។ គោលដៅនៃការអភិវឌ្ឍថ្នាលទាំងនេះ គឺដើម្បីជំរុញឱ្យបច្ចេកវិទ្យាក្នុងវិស័យសាធារណៈរបស់កម្ពុជា ងាយប្រើប្រាស់ដោយស្ថាប័នរដ្ឋាភិបាល ស្ថាប័នជាតិ និងអន្តរជាតិ។

គួរកត់សម្គាល់ថា ថ្នាលឌីជីថលដ៏ល្បីមួយរបស់កម្ពុជា គឺថ្នាលផ្ទៀងផ្ទាត់ឯកសាររបស់រាជរដ្ឋាភិបាល VERIFY.GOV.KH បានឈ្នះមេដាយមាសក្នុងកម្មវិធីពានរង្វាន់ឌីជីថលអាស៊ានឆ្នាំ២០២៤ (ASEAN Digital Awards 2024) ដែលបានរៀបចំឡើងនៅប្រទេសសិង្ហបុរី ក្រោមក្របខណ្ឌកិច្ចប្រជុំរដ្ឋមន្ត្រីឌីជីថលអាស៊ាន លើកទី៤ (The 4th ASEAN Digital Ministers’ Meeting)។ ថ្នាល VERIFY.GOV.KH អាចត្រូវបានដាក់ឱ្យប្រើប្រាស់តាមបែបសហព័ន្ធ (federated way) ដែលអនុញ្ញាតឱ្យប្រព័ន្ធដែលបានដាក់នៅតាមប្រទេសនីមួយៗអាចប្រាស្រ័យទាក់ទងគ្នាទៅវិញទៅមកបាន។ បច្ចុប្បន្ននេះ កម្ពុជាកំពុងរៀបចំគម្រោងថ្នាល VERIFY ជាសកល ដែលអាចផ្ទៀងផ្ទាត់ឯកសាររវាងប្រទេសកម្ពុជា ប្រទេសឡាវ ប្រទេសសិង្ហបុរី ប្រទេសទីម័រខាងកើត និងប្រទេសផ្សេងទៀតក្នុងតំបន់ ដើម្បីជំរុញក្របខណ្ឌមិនប្រើក្រដាស និងអាចផ្ទៀងផ្ទាត់ឯកសារឆ្លងដែន។

ក.ប.ទ. ប្តេជ្ញាជំរុញ និងពន្លឿនការធ្វើបរិវត្តកម្មឌីជីថលនៅកម្ពុជា តាមរយៈការចុះអនុស្សរណៈនៃការយោគយល់ជាមួយក្រសួង ស្ថាប័ន និងសាកលវិទ្យាល័យនានា។

តាមរយៈអនុស្សរណៈនេះ ក.ប.ទ. បានបណ្តុះបណ្តាលជំនាញឌីជីថល កសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថល ចែករំលែកឧត្តមានុវត្ត និងដាក់ឱ្យប្រើប្រាស់ VERIFY.GOV.KH ដើម្បីផ្ទៀងផ្ទាត់ឯកសាររបស់ក្រសួង និងស្ថាប័នទាំងនោះ។

ក.ប.ទ. ក៏បានចុះអនុស្សរណៈនៃការយោគយល់ជាមួយប្រទេសសិង្ហបុរី ឡាវ ទីម័រខាងកើត និងហ្វីលីពីននាពេលថ្មីៗនេះ ដើម្បីធ្វើសមាហរណកម្មបច្ចេកវិទ្យា VERIFY.GOV.KH ក្នុងគោលបំណងលើកកម្ពស់បរិវត្តកម្មឌីជីថលឆ្លងដែនប្រកបដោយសុវត្ថិភាព ភាពងាយស្រួល និងសន្សំសំចៃ។

សូមជម្រាបជូនថា សមាជិករបស់សម្ព័ន្ធភាពថ្នាលសាធារណៈឌីជីថលនាពេលបច្ចុប្បន្ន រួមមាន ទីភ្នាក់ងាររដ្ឋាភិបាលមកពីប្រទេសអាល្លឺម៉ង់ ប្រទេសឥណ្ឌា ប្រទេសអេត្យូពី ប្រទេសអេស្តូនី ប្រទេសសិង្ហបុរី កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) មូលនិធិកុមាររបស់អង្គការសហប្រជាជាតិ (UNICEF) សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) និងក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងទៀត៕

អត្ថបទដែលជាប់ទាក់ទង