**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

បំណុលសាធារណៈរបស់ប្រទេសថៃមានចំនួន៦៧,៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ខ្ពស់ជាងប្រទេសអាស៊ានផ្សេងទៀត

បាងកក៖ បើតាមការចុះផ្សាយរបស់កាសែតថៃ The Nation នៅថ្ងៃទី១២ កញ្ញា បានបញ្ជាក់ថា បំណុលសាធារណៈរបស់ប្រទេសថៃមានចំនួន៦៧,៩ភាគរយនៃផលិតផលក្នុងស្រុកសរុប ខ្ពស់ជាងប្រទេសអាស៊ានផ្សេងទៀត។ មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ជំរុញឱ្យរាជរដ្ឋាភិបាលថ្មីអនុវត្តការប្រុងប្រយ័ត្ន នៅពេលបំណុលសាធារណៈកើនឡើង។

បើប្រៀបធៀបទៅនឹងបណ្តាប្រទេសអាស៊ានដទៃទៀត បំណុលសាធារណៈរបស់ប្រទេសថៃ គឺស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុត ដែលបច្ចុប្បន្នមានប្រហែល៦៧,៩ភាគរយនៃផលិតផលសរុបក្នុងស្រុក ហើយត្រូវបានព្យាករថា នឹងកើនឡើងបន្ថែមទៀតដល់៦៨,៩ភាគរយនៃផលិតផលសរុបក្នុងស្រុកនៅឆ្នាំ២០២៨។ លោកស្រី ជូលី កូហ្សាក់ អ្នកនាំពាក្យរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ ឬហៅកាត់ជាភាសាអង់គ្លេសថា IMF បានរំឭកឡើងវិញនូវការព្រួយបារម្ភនេះ នៅពេលឆ្លើយសំណួររបស់អ្នកយកព័ត៌មានក្នុងអំឡុងសន្និសីទសារព័ត៌មានប្រចាំខែ កាលពីថ្ងៃទី១១កញ្ញា។

លោកស្រី កត់ សម្គាល់ ថា បំណុល សាធារណៈ របស់ ប្រទេស ថៃ មាន កម្រិត ខ្ពស់ រួច ទៅ ហើយ បើ ធៀប នឹង ប្រទេស ជិត ខាង ក្នុង ដំណាក់ កាល នៃ ការ អភិវឌ្ឍ ស្រដៀង គ្នា ។ អាស្រ័យហេតុនេះ រដ្ឋាភិបាលត្រូវអនុវត្តការប្រុងប្រយ័ត្ន និងប្រុងប្រយ័ត្នក្នុងការគ្រប់គ្រងសារពើពន្ធ ទន្ទឹមនឹងនោះ ក៏ត្រូវបង្កើតការទប់ស្កាត់ក្នុងហិរញ្ញវត្ថុសាធារណៈ ដើម្បីផលប្រយោជន៍រយៈពេលវែងរបស់ប្រទេស។ លោកស្រីបន្តថា៖«គោលនយោបាយសារពើពន្ធគួរតែរក្សាការប្រុងប្រយ័ត្ន ដោយសារកម្រិតបំណុលកើនឡើង។

នៅពេលដែលសេដ្ឋកិច្ចចាប់ផ្តើមងើបឡើងវិញ ប្រទេសថៃនឹងត្រូវការ[ការបង្រួបបង្រួម]សារពើពន្ធជាមួយនឹងគោលដៅនៃការបង្កើតទំហំសារពើពន្ធបន្ថែមទៀត»។ ថៃ មាន កម្រិត បំណុល ខ្ពស់ ជាង ប្រទេស អាស៊ាន លើស ពី៦០ភាគរយនៃផលិតផលសរុបក្នុងស្រុក។ ដូច្នេះ មូលនិធិរូបិយវត្ថុអន្តរជាតិបានផ្តល់អនុសាសន៍ឱ្យរាជរដ្ឋាភិបាលថៃបន្តគោលនយោបាយសារពើពន្ធដោយប្រុងប្រយ័ត្ន និងសន្សំសំចៃ។

នៅពេលត្រូវបានសួរអំពីភាពមិនច្បាស់លាស់ផ្នែកនយោបាយ និងជម្លោះព្រំដែន អ្នកនាំពាក្យមូលនិធិរូបិយវត្ថុអន្តរជាតិរូបនេះ បានឆ្លើយតបថា មូលនិធិនេះ ជាទូទៅមិនធ្វើអត្ថាធិប្បាយលើបញ្ហានយោបាយក្នុងស្រុកទេ។ យ៉ាង ណា ក៏ ដោយ IMF កំពុង តាមដាន យ៉ាង ដិតដល់ នូវ ការ វិវឌ្ឍ ដែល នឹង ត្រូវ បាន ឆ្លុះ បញ្ចាំង នៅ ក្នុង ការ ព្យាករ សេដ្ឋកិច្ច ដែល ត្រូវ បាន កែប្រែ ក្នុង របាយការណ៍ ខែ តុលា ខាង មុខ របស់ ខ្លួន។

យោងតាមក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ (NESDC) សេដ្ឋកិច្ចរបស់ប្រទេសនេះ ត្រូវបានជាប់នៅក្នុងវដ្តនៃបំណុលកម្រិតខ្ពស់ ដែលកំពុងរារាំងកំណើនសេដ្ឋកិច្ច។ អគ្គលេខាធិការរងក្រុមប្រឹក្សាអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិរបស់ថៃ លោក វិជ្ជាយុទ្ធ ប៊ុនឈិត (วิชญายุทธ บุญชิต) បានលើកឡើងថា៖«កម្រិតបំណុលកើនឡើងរបស់ប្រទេស គឺជាឧបសគ្គដ៏សំខាន់មួយក្នុងការពង្រីកសេដ្ឋកិច្ច។ បំណុល គ្រួសារ អាជីវកម្ម និង វិស័យ សាធារណៈ បច្ចុប្បន្ន មាន កម្រិត ខ្ពស់ ដែល កំណត់ សក្តានុពល កំណើនសេដ្ឋកិច្ច របស់ ប្រទេស » ៕

អត្ថបទដែលជាប់ទាក់ទង