**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ឯកឧត្តម គួច ចំរើន៖សមិទ្ធផលធំៗជាច្រើនដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺផ្ដើមចេញពីកត្តាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល

កណ្ដាល ៖ សមិទ្ធផលថ្មីៗជាច្រើនរួមមានហេដ្ឋារចនាសម្ព័ន្ធ ផ្លូវក្រវ៉ាត់ក្រុង ស្ពានឆ្លងកាត់ទន្លេបាសាក់ ទន្លេមេគង្គ សាលារៀន មន្ទីរពេទ្យ ពិសេសព្រលានយន្តហោះអន្តរជាតិតេជោ បានលេចចេញជារូបរាងឡើង នៅក្នុងខេត្តកណ្ដាល សបញ្ជាក់ឱ្យឃើញពីការអភិវឌ្ឍ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានឧត្តមក្រុមប្រឹក្សាព្រះមហាក្សត្រ អតីតនាយករដ្ឋមន្ត្រី និងសម្ដេចមហាបបរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដឹកនាំប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ ក្នុងនោះសមិទ្ធផលមួយថ្មីបន្ថែមទៀតនឹងលេចចេញជារូបរាងនាពេលខាងមុខនោះ គឺអគាររដ្ឋបាលខេត្តកណ្ដាលថ្មី ដែលកំពុងធ្វើការសាងសង់នៅលើទីតាំងចាស់ ដែលគិតមកដល់ពេលនេះសម្រេចការសាងសង់បាន ៦ ជាន់ និងបន្តការសាងសង់ឱ្យរួចរាល់តាមការគ្រោងទុក្ខ។

នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ឯកឧត្តម នូ សាខន ប្រធាន ក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានអញ្ជើញពិនិត្យវឌ្ឍនភាពសាងសង់អគាររដ្ឋបាលសាលាខេត្តកណ្តាល ស្ថិតក្នុងភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

ក្នុងឱកាសចុះពិនិត្យនេះដែរ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល បានឱ្យដឹងថា៖ សមិទ្ធផលធំៗជាច្រើនដែលនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល គឺផ្ដើមចេញពីកាតាសុខសន្តិភាព ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ទន្ទឹមនឹងនោះ សមិទ្ធផលថ្មីៗដែលបានលេចឡើងក្នុងខេត្តកណ្ដាល ពិសេសអាកាសយានដ្ឋានតេជោ ដែលទើបបើកឱ្យដំណើរការនាពេលថ្មីៗនេះ ហើយនេះពេលខាងមុខនឹងមានសមិទ្ធផលប្រវត្តិសាស្ត្រមួយបន្ថែមទៀតដែលនឹងមានរូបរាងនៅក្នុងខេត្តកណ្ដាល នោះគឺព្រែកជីកហ្វូណនតេជោ បន្ថែមពីនោះក៏មានអគាររដ្ឋបាលខេត្តកណ្ដាល ដែលកំពុងដំណើរការសាងសង់ផងដែរ។

ឯកឧត្តមអភិបាលខេត្ត បន្តថា៖ អាគាររដ្ឋបាលសាលាខេត្តកណ្ដាលថ្មីនេះ គឺជាសមិទ្ធផលថ្មីមួយបន្ថែមទៀត ដ៏មានសារៈសំខាន់សម្រាប់បម្រើការងាររបស់មន្ត្រីរាជការ ពិសេសជាកន្លែងផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព ស្របតាមពាក្យស្លោកមន្ត្រីរាជការគឺជាអ្នកបម្រើប្រជាពលរដ្ឋដ៏ស្មោះត្រង់។

ឯកឧត្តមអភិបាលខេត្ត បន្ថែមថា៖ ការចុះពិនិត្យនេះ មានគោលបំណងបង្ហាញប្រាប់គណៈកម្មការសាងសង់អាគាររដ្ឋបាលខេត្តកណ្ដាល អោយដឹងពីការសាងសង់អគាររដ្ឋបាលខេត្តកណ្ដាល ពីរចនាសម្ព័នអគារ ការតុបតែងលម្អរ បង្ហាញពីភាពខុសគ្នារវៀងជាន់និមួយៗ ការងារក្បាច់ និងទិដ្ធភាពរួមខាងក្រៅ។

ក្នុងឱកាសនោះដែរ ឯកឧត្តម នូ សាខន ប្រធាន ក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល បានកោតសរសើចំពោះក្រុមស្ថាបត្យករ វិស្វករ កម្មករ កម្មការិនី ដែលបានប្រឹងប្រែងបំពេញការងារដែលមិនមែនត្រឹមតែបម្រើផលប្រយោជន៍រដ្ឋបាលខេត្តប៉ុណ្ណោះទេ ក៏ប៉ុន្តែបានគិតដល់ផលប្រយោជន៍ជាតិរបស់យើង ព្រោះសំណង់អគារថ្មីនេះគឺជាទ្រព្យសម្បត្តិសាធារណៈ បម្រើផលប្រយោជន៍ជាតិ និងប្រជាជនទាំងបច្ចុប្បន្ន និងទៅអនាគតផងដែរ។

អត្ថបទដែលជាប់ទាក់ទង