**លោក ម៉េ​ង​​​​ ស្រ៊ុន​​​​​​ មេបញ្ជាការ បាន​បរិច្ចាគ​ថវិកា​ចំនួន​១,២៨០.០០០រៀល ក្នុងការឧបត្ថម្ភ​ទៅ​ដល់ប្រជាពលរដ្ឋដែលរងគ្រោះអគ្គិភ័យឆេះផ្ទះមួយគ្រួសារនិង​ប្រជាពល​រដ្ឋ​មាន​ជីវភាព​ខ្វះខាត ជួបការ​លំបាក​ ក្នុងភូមិសាស្ត្រស្រុកភ្នំស្រួច**ពីថ្នាក់រៀនទៅ​កសិដ្ឋាន​ឆ្លាតវៃ ! សិស្ស NTTI បង្កើត​បាន​ប្រព័ន្ធ Solar Greenhouse គ្រប់គ្រ​ងដំ​ណាំ​ដោយ​ស្វ័យប្រវត្តិ**ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសប៊ុលហ្គារីចូលរួមផ្សព្វផ្សាយ**នគរបាលខេត្តស្វាយរៀង ចុះបង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចផ្ទះជួលនៅក្រុងបាវិត**ឧបនាយករដ្ឋមន្រ្តីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់គណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់**គណៈប្រតិភូគណៈកម្មការនីតិកម្ម និងយុត្តិធម៌ នៃរដ្ឋសភា ចុះបំពេញបេសកកម្មស្វែងយល់ពីការអនុវត្តច្បាប់ និងវិស័យយុត្តិធម៌ នៅសាលាដំបូងខេត្តព្រៃវែង**អគ្គស្នងការនគរបាលជាតិ បើកកិច្ច ប្រជុំ ការ ងារ ប្រយុទ្ធ ប្រឆាំង បទ ល្មើស ឆបោក តាមប្រព័ន្ធ បច្ចេកវិទ្យា ONLINE SCAMS នៅស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញបន្តទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីលានទុកដាក់សំរាម TPA SUPIT URANG ស្ថិតនៅក្នុងក្រុងម៉ាឡាង ឥណ្ឌូណេស៊ី**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រៃវែង**មនុស្សយ៉ាងហោច១៣នាក់ ក្នុងនោះមាន កុមារ១១នាក់ ត្រូវបានសម្លាប់ បន្ទាប់ពីយោធាប៉ាគីស្ថាន បើកការវាយប្រហារតាមផ្លូវអាកាសនៅខេត្តចំនួន៣ នៃប្រទេសអាហ្វហ្កានីស្ថាន**UN សម្តែងក្តីបារម្ភយ៉ាងខ្លាំងចំពោះការកើនឡើងនៃអំពើហិង្សាសាជាថ្មីនៅតំបន់មជ្ឈិមបូព៌ា និងបានទាមទារឱ្យអ៊ីស្រាអែលបើកច្រកព្រំដែនចូលតំបន់ហ្គាហ្សាឡើងវិញ**ប៊ុលហ្ការីនឹងលែងផ្តល់ជំនួយអាវុធដល់អ៊ុយក្រែនទៀតហើយ និងស្នើឱ្យទីក្រុងមូស្គូ និងទីក្រុងកៀវ ចូលដោះស្រាយគ្នានៅឯតុចរចា ដើម្បីបញ្ចប់សង្រ្គាម**កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បើកការវាយប្រហារមួយលើមូលដ្ឋានទ័ពអាមេរិក ក្នុងប្រទេសបារ៉ែន ជាការសងសឹកទៅនឹងការវាយប្រហារថ្មីមួយរបស់យោធាអាមេរិកលើទឹកដីអ៉ីរ៉ង់**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យម្នាក់ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធករណីលួចម៉ូតូនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន**រដ្ឋមន្រ្តីហិរញ្ញវត្ថុអ៉ីស្រាអែល នឹងត្រូវហាមមិនឱ្យចូលក្នុងប្រទេសបារាំង ជុំវិញអំពើហិង្សាប្រឆាំងប៉ាឡេស្ទីន**សហរដ្ឋអាមេរិកបានផ្ដល់ជំនួយទឹកប្រាក់២៥ម៉ឺនដុល្លារ ដើម្បីបន្តជួសជុលប្រាសាទបុរាណភ្នំបាខែង**ទិវាអន្តរជាតិសម្រាប់ការសន្ទនារវាងអរិយធម៌៖ ពង្រឹងការយោគយល់គ្នា និង លើកកម្ពស់ចំណងមិត្តភាពកម្ពុជា-ចិន**អភិបាលខេត្តកំពត ចុះមកសាលាស្រុកបន្ទាយមាសដោយផ្ទាល់ ដើម្បីពិនិត្យ និងសម្របសម្រួលនូវដំណើរការទូទាត់ប្រាក់សំណង ជូនដល់បងប្អូនប្រជាពលរដ្ឋ**អភិបាលខេត្តកណ្ដាល ស្នើអាជ្ញាធរមូលដ្ឋានសូមយកចិត្តទុកដាក់ពីសុខទុក្ខរបស់បងប្អូនជនភៀសសឹកដែលមករស់នៅក្នុងមូលដ្ឋានរបស់ខ្លួន**ឯកឧត្តម រិន វីរៈ ដឹកនាំកិច្ចប្រជុំជាមួយក្រុមជំនាញរបស់អង្គការ UNESCAP (Mr. Arman Bidarbakht Nia, Mr. Dayyan Shayani and Mr. Jan Smit) ស្តីពីកិច្ចសហប្រតិបត្តិការរវាង វិទ្យាស្ថានជាតិស្ថិតិនិងអង្គការ UNESCAP

កុមារមានពិការភាព​ និងគ្រួសារ​ នៅស្រុកត្រាំកក់​ ទទួលការអន្តរាគមន៍ពីមន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទាខេត្តតាកែវ

ភ្នំពេញ៖ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម​ ជា​ សុមេធី​ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ នៅថ្ងៃអង្គារ​ ២រោច​ ខែភទ្របទ​ ឆ្នាំម្សាញ់​ សប្តស័ក​ ព.ស.២៥៦៩​ ត្រូវនឹងថ្ងៃទី៩​ ខែកញ្ញា​ ឆ្នាំ២០២៥​ មន្ទីរសង្គមកិច្ច​ អតីតយុទ្ធជន​ និងយុវនីតិសម្បទា​ខេត្តតាកែវ បានដឹកនាំក្រុមការងារជំនាញ​ពាក់ព័ន្ធ​ រួមមាន​ សាខាមូលនិធិជនពិការខេត្ត​ មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត​ និងអាជ្ញាធរមូលដ្ឋាន​ បានចុះជួបកុមារមានពិការភាព​ និងគ្រួសារ​ ស្ថិតនៅភូមិត្រពាំងឈូក ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាំកក់​ ដែលករណីនេះត្រូវបានបណ្តាញសង្គម​ Facebook ផ្សព្វផ្សាយ​ស្វែងរកសេវាគាំទ្រដល់កុមារពិការភាព​ និងគ្រួសារដែលកំពុងមានជីវភាពខ្វះខាត។

ក្រុមការងារ​បានបញ្ជាក់ថា​ គ្រួសារនេះពិតជាត្រូវការជំនួយ​ ដូចនៅក្នុងការផ្សាយតាមបណ្តាញសង្គម​ Facebook ពិតប្រាកដមែន​ ដោយគ្រួសារនេះមានកូនក្នុងបន្ទុក​ ចំនួន​ ៣នាក់​ ក្នុងនោះ​ កូន​២នាក់​ មានពិការភាព​ គឺកូនទី១​ អាយុ​ ១៤ឆ្នាំ​ ភេទប្រុស​ ពិការពីកំណេីត​ និងកូនទី៣​ អាយុ​ ៧ឆ្នាំ​ ភេទប្រុស​ ពិការពីកំណេីត។

កុមារមានពិការភាពទាំងពីរនាក់ មិនអាចដើរបានទេ​ ដូច្នេះពួកគេត្រូវការរទេះរុញសម្រាប់ប្រេីប្រាស់ប្រចាំថ្ងៃ។ ដោយឡែក​ គ្រួសារនេះមានបណ្ណសមធម៌ ដែលត្រូវទទួលបានសេវា​ និងការឧបត្ថម្ភនានាពីរាជរដ្ឋាភិបាល​ តាមរយៈ​កម្មវិធីជាតិជំនួយសង្គម ។ បច្ចុប្បន្ន​ ឪពុកធ្វើការសំណង់នៅភ្នំពេញ​ ហេីយ​ ម្តាយលក់បាយសម្លច្រកថង់ នៅមុខរោងក្រចម្ងាយ៣គីឡូម៉ែត្រពីផ្ទះ ។

ជាការឆ្លេីយតបបឋម​ ក្រុមការងារបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ឯកឧត្តមរដ្ឋមន្ត្រី​ និងលោកជំទាវ​ រួមមាន​ អង្ករគ្រឿងឧបភោគបរិភោគ​ និងថវិកាមួយចំនួន។
ជាមួយគ្នានេះ​ ក្រុមការងារ​បានផ្តល់ជូនរទេះសម្រាប់កុមារមានពិការភាព តាមរយៈ​មជ្ឈមណ្ឌលស្តារលទ្ធភាពពលកម្មកាយសម្បទាខេត្ត ហេីយសាខាមូលនិធិជនពិការខេត្ត​តាកែវ​ នឹងសិក្សាពីលទ្ធភាព​ដើម្បីសាងសង់ផ្ទះមូលនិធិជនពិការជូនគ្រួសារកុមារមានពិការភាពនេះ។

ជំហ៊ានបន្ទាប់​ ក្រុមការងារនឹងរៀបចំផែនការបន្តដេីម្បីធានាថា​ កុមារមានពិការភាពទទួលកិច្ចគាំពារពេញលេញ​ និងសេដ្ឋកិច្ច​គ្រួសារ​របស់ពួក​គេ​ឱ្យបានល្អប្រសេីរ។

អត្ថបទដែលជាប់ទាក់ទង