**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន**ការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិនបើកធ្វើកិច្ចប្រជុំ ដើម្បីសិក្សានិងចាត់ចែងការងារបង្ការគ្រោះទឹកជំនន់និងគ្រោះរាំងស្ងួតក្រោមអធិបតីភាពលោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន**រដ្ឋសភាបើកសម័យប្រជុំលើកទី៦ នីតិកាលទី៧**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំពិនិត្យនិងពិភាក្សាលើវឌ្ឍនភាពការងារសម្រាប់ត្រៀមរៀបចំសន្និបាតឃុំ សង្កាត់ អាណត្តិទី៥**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញចូលរួមកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី លើកទី២ រវាងក្រសួងមហាផ្ទៃកម្ពុជា ក្រសួងសន្តិសុខសាធារណៈឡាវ និងក្រសួងនគរបាលវៀតណាម

ឯកឧត្តម ហ៊ុន ម៉ានី៖ ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង ជាជំហ៊ានមួយទៀតនៃការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ និងពង្រឹងសមត្ថភាពរបស់ខ្មែរយើង

ភ្នំពេញ៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានគូសបញ្ជាក់ថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង ជាជំហ៊ានមួយទៀតនៃការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ និងជាការពង្រឹងសមត្ថភាពរបស់ខ្មែរយើង។

ក្នុងកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារ របស់គណៈកម្មាការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នាថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា កន្លងមកក្រសួងមុខងារសាធារណៈ បានអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈជាបន្តបន្ទាប់ ទាំងការរៀបចំការប្រឡងប្រជែងជ្រើសរើសមន្ត្រី ក្នុងស្មារតី«ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត» រួមទាំងការអនុវត្តជាជំហ៊ានៗ នូវការវិភាគមុខងារ និងរចនាសម្ព័ន្ធក្រសួង ស្ថាប័ន ក្នុងអភិក្រម «ពង្រឹងជាជាងពង្រីក និងរៀបចំផ្ទះឱ្យរៀបរយ»។ កិច្ចការងារទាំងនេះ កំពុងលេចចេញបានជាសមិទ្ធផលជាបន្តបន្ទាប់ ជូនរាជរដ្ឋាភិបាល ដូចជាការរួមចំណែកលើការគ្រប់គ្រងបន្ទុកបុគ្គលិក សន្សំសំចៃថវិកាជាតិ កាត់បន្ថយការរីកប៉ោងរចនាសម្ព័ន្ធ ការពង្រឹងសមត្ថភាពមន្ត្រី ក៏ដូចជាការនាំមកនូវវប្បធម៌ការងារក្នុង ជវភាពនៃប្រព័ន្ធតួអង្គតែមួយ ជាដើម។

ឯកឧត្តម ហ៊ុន ម៉ានី បន្ថែមថា ការងារចំពោះមុខមួយទៀត ដែលក្រសួងមុខងារសាធារណៈ ត្រូវបន្តសហការជាមួយក្រសួង ស្ថាប័ន គឺការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងការធ្វើជំរឿនមន្ត្រីជាក់ស្តែង។ ការធ្វើជំរឿនមន្ត្រី ជាការផ្ទៀងផ្ទាត់រចនាសម្ព័ន្ធ និងវត្តមានមន្ត្រីដែលបាន និងកំពុងបំពេញការងារជាក់ស្តែងនៅតាមរចនាសម្ព័ន្ធរបស់អង្គភាពគោលដៅនៃការធ្វើជំរឿន តាមពេលវេលាដែលបានកំណត់ទុក ដើម្បីប្រមូលទិន្នន័យជាក់លាក់។ ទិន្នន័យនោះ ជាទិន្នន័យរួមដែលមានភាពគ្រប់ជ្រុងជ្រោយ មានសង្គតិភាព អាចជឿទុកចិត្តបានពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់សម្រាប់ការប្រើប្រាស់ជារួម នៅក្នុងប្រព័ន្ធរួមតែមួយ នៃរដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល ហើយដែលអាចជួយយើងដោះស្រាយបញ្ហានានាឱ្យចំចំណុចផងដែរ។

ឯកឧត្ដមបានគូសបញ្ជាក់សារជាថ្មីដែរថា ការធ្វើជំរឿនមន្ត្រីនាពេលនេះ មិនមែនជាការស្វែងរកកំហុស លើទិន្នន័យឯកសារចាស់ៗ ដើម្បីមានចំណាត់ការវិន័យនោះទេ។ ដូច្នេះ សូមកុំមានការព្រួយបារម្ភ និងសូមចូលរួមទាំងអស់គ្នា។
ស្ថានភាពបច្ចុប្បន្ន បានក្រើនរំលឹកយើងសារជាថ្មីថា គ្មានអ្វីក្រៅពីការពង្រឹងខ្លួនឯងនោះទេ ហើយក៏គ្មានអ្នកដទៃណាមកជួយយើង ក្រៅពីការដែលយើងត្រូវពង្រឹងសមត្ថភាពខ្លួនឯងនោះដែរ។ ក្នុងន័យនេះ ការពង្រឹងប្រព័ន្ធរដ្ឋបាលសាធារណៈ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពរបស់យើងខ្លួនឯង។

បើតាមរបាយការណ៍របស់ក្រុមការងារបានឱ្យដឹងថា ការធ្វើបច្ចុប្បន្នភាពរចនាសម្ព័ន្ធ និងជំរឿនមន្ត្រីជាក់ស្តែង នឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃនេះតទៅ តាមរយៈការសហការធ្វើបច្ចុប្បន្នភាពនិងផ្ទៀងផ្ទាត់ព័ត៌មានលើថ្នាលឌីជីថល មុនពេលដែលត្រូវចុះធ្វើប្រតិបត្តិការជំរឿននៅតាមទីតាំងជាក់ស្តែងជាបន្តបន្ទាប់៕

អត្ថបទដែលជាប់ទាក់ទង