**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

លោកបណ្ឌិត ជា មុនីឫទ្ធិ ៖ សារព័ត៌មានជាស្ពានលំហអាកាសប្រកបដោយប្រសិទ្ធភាពខ្ពស់នៃទំនាក់ទំនងរវាងកម្ពុជាចិន

(គុនមីង)៖ ពេញមួយថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នៅក្រុងគុនមីង ខេត្តយូណាន ប្រទេសចិន វេទិកាកាហ្វេDian បានប្រមូលផ្តុំសម្លេងអ្នកសារព័ត៌មាន និងក្រុមអ្នកវិភាគលើការងារសង្គម ក្នុងប្រទេសចិន និងបណ្តាប្រទេសអាស៊ីខាងត្បូង និង អាស៊ីអគ្នេយ៍ សរុបចំនួន១៦ប្រទេស។
នៅក្នុងជំនួបជាមួយលោកជំទាវ ចឹង យាន (Zeng Yan) សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងជាប្រធានផ្នែកឃោសនាការនៃគណៈកម្មាធិការបក្សកុម្មុយនិស្តចិនប្រចាំខេត្តយូណាន លើខ្លឹមសារសៀវភៅ «ស៊ី ជីនភីង ៖ អភិបាលកិច្ចប្រទេសចិន» លោកបណ្ឌិត ជា មុនីឫទ្ធិ ប្រធានសមាគមអ្នកស្រាវជ្រាវវឌ្ឍនភាពកម្ពុជា-ចិន បានជម្រាបថា សៀវភៅអភិបាលកិច្ចប្រទេសចិនគឺជាប្រាជ្ញាចិនប្រកបដោយគតិបណ្ឌិតនិងទឡ្ហីករណ៍បែបគរុសភាដែលមិនត្រឹមផ្តល់នូវវិភាគទានគំនិតអភិវឌ្ឍប្រកបចីរភាពនៃបទពិសោធន៍ដ៏ជោគជ័យរបស់ប្រទេសចិនប៉ុណ្ណោះទេ ថែមទាំងជាគតិសម្រាប់ផ្តល់ជាធាតុចូលដល់បន្តប្រទេសទាំងឡាយលើការរួមគ្នាជាមួយចិនក្នុងការថែរក្សាសុខសន្តិភាពសម្រាប់ពិភពលោកដោយភក្តីភាពដ៏មោះមុតនិងឥតងាករេរបស់ប្រជាជាតិចិនលើការធានាសន្តិភាព ការបង្កើនសម្លេងពហុភាគីនិយម ការរក្សាលំនិតសន្តិសុខ ការជំរុញល្បឿននៃការអភិវឌ្ឍ ការគោរពនិងផ្តល់គុណតម្លៃដល់អរិយធម៌ និងរួមគ្នាគោរពច្បាប់ក្រោមទម្រនៃអភិបាលកិច្ច។

បន្ថែមពីលើនេះ ថ្លែងនៅក្នុងវេទិកាកាហ្វេDian ឆ្នាំ២០២៥នៃកិច្ចប្រជុំប្រចាំឆ្នាំរបស់សហព័ន្ធសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអគ្នេយ៍ ក្រោមអធិបតីភាពរបស់ឯកឧត្តម ឈាន លាង រដ្ឋលេខាធិការក្រសួងព័ត៌មាន ប្រទេសកម្ពុជា លោកបណ្ឌិតបានរំលេចថា វេទិកាប្រចាំឆ្នាំ២០២៥នេះកាន់តែមានភាពរស់រវើក ហើយបានបង្ហាញនូវតួនាទីកាន់តែសកម្មរបស់ប្រទេសចិនលើវិស័យសារព័ត៌មានដោយរួមបញ្ចូលគ្នារវាងសារព័ត៌មាន វប្បធម៌ និងក្រុមបញ្ញាញាណជាន់ខ្ពស់ ដែលបានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយព័ត៌មានកាន់តែមានភាពសុក្រឹត មានទឡ្ហីករណ៍វប្បធម៌ ក្រោយជំនួយពីក្រុមអ្នកគិតដែលជាធនធានដ៏សំខាន់នៃធនាគារគំនិត។

ពីវេទិកាកាហ្វេDian លោកបណ្ឌិតក៏បានថ្លែងនូវអំណរគុណដល់សារព័ត៌មានទាំងអស់ដែលជាស្ពានលំហអាកាសប្រកបដោយប្រសិទ្ធភាពខ្ពស់នៃទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ដោយលោកបណ្ឌិតបានលើកឧទាហរណ៍ជាក់ស្តែងពីការជួយរបស់មិត្តចិនលើការវះកាត់និងការព្យាបាលដោយឥតគិតថ្លៃក្នុងមន្ទីរពេទ្យបេះដូងFuwaiខេត្តយូណានជូនដល់កុមារកម្ពុជាដែលមានជំងឺបេះដូងពីកំណើតដែលមានចំនួនរហូតដល់១២៥រូបតាមរយៈបណ្តាញសារព័ត៌មានរបស់ចិនក្នុងខេត្តយូណាន និងក្នុងប្រទេសកម្ពុជាលើការផ្សព្វផ្សាយកាន់តែទូលំទូលាយពីបេសកកម្មការងាររបស់គ្រប់អង្គពាក់ព័ន្ធនានាទាំងនៅប្រទេសកម្ពុជា ទាំងនៅប្រទេសចិន៕

អត្ថបទដែលជាប់ទាក់ទង