**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

កន្លះឆ្នាំនេះ រដ្ឋបាលស្រុកតំបែរ ផ្ដល់សេវាច្រកចេញចូល ៣ម៉ឺនសេវា និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បាន៦ករណី!

ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៧ ខែមិថុនា ដើមឆ្នាំ២០២៥ ការិយាល័យច្រកចេញចូលតែមួយស្រុកតំបែរ ខេត្តត្បូងឃ្មុំ បានផ្តល់សេវាជូនប្រជាពលរដ្ឋ ៣០.៧៧២សេវា ទទួលបានចំណូល ៥.៦១៩.០០០រៀល និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានចំនួន៦ករណី។ នេះបើយោងតាមរបាយការណ៍របស់រដ្ឋបាលស្រុកតំបែរ ផ្ដល់មកកាន់ផ្នែកព័ត៌មាននៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ។

បើតាមរបាយការណ៍ ក្នុងចំណោមសេវាសរុប សេវាមានពលរដ្ឋស្នើសុំច្រើនជាងគេ នៅស្រុកតំបែរ រួមមានការងារអត្រានុកូលដ្ឋាន មាន២៨.៦០៤សេវា ការងារនីត្យានុកូលកម្មមាន២.០៨៤សេវា វិស័យសុខាភិបាលមាន១៦សេវា វិស័យរ៉ែនិងថាមពលមាន៥សេវា វិស័យទេសចរណ៍មាន៤សេវា វិស័យសាធារណៈការនិងដឹកជញ្ជូនមាន៥៣សេវា (តាមប្រព័ន្ធអនឡាញ)។

ងាកទៅមើលការរួមចំណែកដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការវិញ ក្នុងរយៈពេលដូចគ្នានេះដែរ រដ្ឋបាលស្រុកតំបែរបានទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋសុំដោះស្រាយក្រៅប្រព័ន្ធតុលាការចំនួន១៥បណ្ដឹង រួមមាន ករណីដីធ្លីមាន៧បណ្ដឹង ករណីរំលោភយកផ្លូវចាស់ ១បណ្ដឹង ករណីធ្វើឱ្យខូចរបងដីចម្ការ ១បណ្ដឹង ករណីចងការប្រាក់២បណ្ដឹង ករណីលែងលះ១បណ្ដឹង ករណីរំលោភលើកិច្ចសន្យា ២បណ្ដឹង និងទំនាស់ទាមទារកេរិ៍្តមរតកពីឪពុកម្ដាយ១បណ្ដឹង ។

រដ្ឋបាលស្រុកបានបញ្ជាក់ឱ្យដឹងថា ក្នុងចំណោមបណ្តឹងទាំងអស់នោះ អភិបាលស្រុក បានដឹកនាំមន្ត្រីជំនាញ ដោះស្រាយផ្សះផ្សារវិវាទបានចំនួន៦ករណី រួមមាន ករណីដីធ្លីដោះស្រាយបាន ១ករណី ករណីរំលោភយកផ្លូវចាស់ ១ករណី ករណីធ្វើឱ្យខូចរបងដីចម្ការ ១ករណី ករណីចងការប្រាក់ ១ករណី ករណីលែងលះ  ១ករណី  ករណីរំលោភលើកិច្ចសន្យា ១ករណី។

បើតាមលោក សុខ សារិទ្ធ អភិបាល នៃគណៈអភិបាលស្រុកតំបែរ ស្ទើរតែគ្រប់កិច្ចប្រជុំដែលពាក់ព័ន្ធ និងការផ្តល់សេវា លោកតែងតែជំរុញឱ្យការិយាល័យច្រកចេញចូលតែមួយ ចាប់ពីថ្នាក់ស្រុក ដល់ឃុំ ខិតខំយកចិត្តទុកដាក់ផ្តល់សេវាជូនប្រជាពលរដ្ឋឱ្យបានល្អបំផុត ជាពិសេសរិះរកគ្រប់មធ្យោបាយកាត់បន្ថយការកកស្ទះឯកសារនានា សំដៅធ្វើយ៉ាងណាឱ្យការបម្រើសេវាសាធារណៈ កាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់។

លោកអភិបាលស្រុក បន្ថែមថា រដ្ឋបាលស្រុកតំបែរមានអគារការិយាល័យច្រកចេញចូលតែមួយតាមស្តង់ដា និងប្រមូលផ្តុំការផ្តល់សេវាឱ្យកាន់តែមានភាពងាយស្រួល និងឆាប់រហ័សជូនប្រជាពលរដ្ឋតាមនីតិវិធីសាមញ្ញ ប្រកបដោយប្រសិទ្ធ តម្លាភាព គណនេយ្យភាព និងអាចជឿទុកចិត្តបានពីប្រជាពលរដ្ឋ។

សូមបញ្ជាក់ ស្រុកតំបែរជាស្រុកមួយក្នុងចំណោមស្រុកទាំង៧ នៃខេត្តត្បូងឃ្មុំ ស្ថិតនៅប៉ែកខាងជើងនៃទីរួមខេត្ត មានចម្ងាយប្រមាណជា២០គីឡូម៉ែត្រ។ ស្រុកនេះមានផ្ទៃដីទំហំ ៧៩២គីឡូម៉ែត្រក្រឡា ចែកជា៧ឃុំ និងមានភូមិចំនួន៨៣ភូមិ ដែលមានប្រជាពលរដ្ឋរស់នៅសរុប ១៩.៩៧៥គ្រួសារ ស្មើនឹង ៨៧.១២៩នាក់ និងមានប្រជាពលរដ្ឋខ្មែរឥស្លាមរស់នៅ ៣.២៤២គ្រួសារ ស្មើ១៤.៦៥៣នាក់៕

អត្ថបទដែលជាប់ទាក់ទង