**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង**អភិបាលខេត្តក្រចេះ អញ្ជើញជួបសំណេះសំណាល និងឧបត្ថម្ភស្បៀងអាហារដល់កងកម្លាំង នៃស្នងការដ្ឋានគរបាលខេត្តក្រចេះ**‎លោក ហុង ចាន់សុខា ត្រូវបានប្រកាសតែងតាំងជាប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តកំពង់ស្ពឺថ្មី ជំនួសលោក ជិន គួង ដែលត្រូវចូលនិវត្តន៍**ឯកឧត្ដម ហ៊ុន ម៉ានី ចាត់ទុកប្រជាពលរដ្ឋគ្រប់រូបជា «ទូតសុច្ឆន្ទៈ» ក្នុងការទាក់ទាញទេសចរ**ក្រសួងបរិស្ថាន នាំយកសម្ភារៈសង្គ្រោះបឋម ជាអំណោយរបស់សម្តេចធិបតី និងលោកជំទាវបណ្ឌិត ជូនដល់សហគមន៍តំបន់ការពារធម្មជាតិរលាក់កងជើង (គោលដៅលំហែបៃតងខ្នងផ្សារ) ដើម្បីបង្កើនសុវត្ថិភាពភ្ញៀវទេសចរណ៍**មន្ត្រីអាមេរិក និងកូរ៉េខាងត្បូង ប្រជុំក្រុមពិគ្រោះយោបល់នុយក្លេអ៊ែរ (NCG) ត្រៀមលក្ខណៈទប់ទល់នឹងកម្មវិធីអាវុធរបស់កូរ៉េខាងជើង**គណៈប្រតិភូគណៈកម្មការទី៨ នៃរដ្ឋសភា សាទរចំពោះភាពរីកចម្រើនរបស់ខេត្តកំពង់ស្ពឺ**បុត្រីច្បងរបស់ព្រះមហាក្សត្រថៃ សោយទិវង្គត ក្នុងព្រះជន្ម ៤៧ព្រះវស្សា ក្រោយសន្លប់លែងដឹងខ្លួនជាង៣ឆ្នាំ**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត៖ ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា មិនអាចកាត់ផ្តាច់ពីការគាំទ្រ និងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធពីចិនបានឡើយ**ឯកឧត្តម សួស ប្រាថ្នា បន្តអញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងទីតាំងញែក និងកែច្នៃសំរាមក្នុងតំបន់ MULYOAGUNG នៃខេត្ត JAVA ប្រទេសឥណ្ឌូណេស៊ី

ការនាំចេញប្រេងរុស្ស៉ីទៅកាន់ឥណ្ឌា នឹងកើនឡើងនៅក្នុងខែកញ្ញា

បរទេស÷ក្រុមឈ្មួញបានឱ្យដឹងថា ការនាំចេញប្រេងរុស្ស៉ីទៅកាន់ឥណ្ឌា នឹងកើនឡើងនៅក្នុងខែកញ្ញា ខណៈទីក្រុងញូវដែលី កំពុងប្រឆាំងនឹងសម្ពាធពន្ធគយអាមេរិក ដែលត្រូវបានដាក់ចេញដើម្បីបង្ខំឱ្យប្រទេសនេះ បញ្ឈប់ការធ្វើពាណិជ្ជកម្មជាមួយរុស្ស៉ី និងជំរុញទីក្រុងមូស្គូឱ្យឆ្ពោះទៅរកកិច្ចព្រមព្រៀងសន្តិភាពជាមួយអ៊ុយក្រែន។

ក្រុមហ៊ុន BNP Paribas បានឱ្យដឹងថា «បញ្ហាពន្ធគយ បានក្លាយជាចំណុចនៃការពិភាក្សាគ្នាកាន់តែទូលំទូលាយ រវាងឥណ្ឌា និងសហរដ្ឋអាមេរិក ហើយដោយសារតែការបង្កើនការចម្រាញ់ក្នុងស្រុករបស់ឥណ្ឌា ដំណើរការចំពេលរុស្ស៉ីបញ្ចុះតម្លៃប្រេង យើងមិនបានឃើញថា ឥណ្ឌាបន្ថយការនាំចូលពីរុស្ស៉ីក្នុងបរិមាណណាមួយឡើយ»។

តាមប្រភពជួញដូរប្រេងចំនួន ៣ ក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា នឹងបង្កើនការទិញប្រេងរុស្ស៉ីពី ១០ភាគរយទៅ ២០ភាគរយ ឬ ១៥០ ០០០បារ៉ែល ទៅ ៣០០ ០០០បារ៉ែលក្នុងមួយថ្ងៃ សម្រាប់ខែកញ្ញា។ ជុំវិញសេចក្តីរាយការណ៍នេះ ក្រសួងប្រេងរបស់ឥណ្ឌា នៅមិនទាន់មានការបញ្ជាក់ទេ។

គួរបញ្ជាក់ថា ឥណ្ឌា បានក្លាយជាម៉ូយទិញប្រេងដ៏ធំរបស់រុស្ស៉ី ក្រោយពេលមានទណ្ឌកម្មរបស់លោកខាងលិចលើទីក្រុងមូស្គូ ដោយសារតែការឈ្លានពានអ៊ុយក្រែនក្នុងឆ្នាំ ២០២២។ ការណ៍នេះអនុញ្ញាតឱ្យក្រុមហ៊ុនចម្រាញ់ប្រេងឥណ្ឌា ទទួលបានអត្ថប្រយោជន៍ពីប្រេងឆៅដែលមានតម្លៃថោក។

ថ្មីៗនេះ រដ្ឋបាលលោក ត្រាំ បានដាក់ពន្ធគយ ៥០ភាគរយលើទំនិញរបស់ឥណ្ឌា។ មន្ត្រីអាមេរិកចោទប្រកាន់ឥណ្ឌាថា បានកេងចំណេញពីការបញ្ចុះតម្លៃប្រេងរបស់រុស្ស៉ី ខណៈមន្ត្រីឥណ្ឌាចោទប្រកាន់លោកខាងលិច ថាមានស្តង់ដារពីរ ពីព្រោះសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិកនៅតែបន្តទិញទំនិញពីរុស្ស៉ី ដែលមានតម្លៃរាប់ពាន់លានដុល្លារ៕

អត្ថបទដែលជាប់ទាក់ទង