**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

បណ្តាមេដឹកនាំពិភពលោក និងសមាគមអ្នកកាសែត ប្រតិកម្មទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែលលើមន្ទីរពេទ្យក្នុងតំបន់ហ្កាហ្សា ដែលសម្លាប់មនុស្សចំនួន ២០នាក់ រួមទាំងអ្នកកាសែត ៥នាក់

Reuters៖ បើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០២៥ បណ្តាមេដឹកនាំពិភពលោក និងសមាគមអ្នកកាសែត បានចេញមុខប្រតិកម្មទៅនឹងការវាយប្រហាររបស់អ៉ីស្រាអែលកាលពីថ្ងៃចន្ទ លើមន្ទីរពេទ្យ Nasser ក្នុងតំបន់ហ្កាហ្សាសម្លាប់មនុស្សចំនួន ២០នាក់ រួមទាំងអ្នកកាសែត ៥នាក់ដែលធ្វើការឱ្យ Reuters, AP, Al Jazeera និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។

អង្គការ The Committee to Protect Journalists បានថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែល និងអំពាវនាវឱ្យសហគមន៍អន្តរជាតិ នាំខ្លួន​អ៉ីស្រាអែលមកទទួលខុសត្រូវ ​ចំពោះ​ការ​បន្ត​វាយ​ប្រហារ​ខុសច្បាប់​លើ​សារព័ត៌មាន។

អង្គការ Palestinian Journalists Syndicate ចាត់ទុកការវាយប្រហារនោះជាសង្គ្រាមបើកចំហរ ដោយមានគោលបំណងបំភ័យ និងរារាំងអ្នកកាសែតពីការបំពេញបេសកកម្មវិជ្ជាជីវៈ បង្ហាញទៅកាន់ពិភពលោក។ អង្គការ Foreign Press Association មានមូលដ្ឋានក្នុងទីក្រុងហ៊្សេរុយសាឡិម បានទាមទារមានការពន្យល់ជាបន្ទាន់ ពីសំណាក់យោធា និងការិយាល័យនាយករដ្ឋមន្ត្រីអ៉ីស្រាអែល ជុំវិញការកំណត់គោលដៅលើអ្នកកាសែត។

ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ គូសបញ្ជាក់ថា «ខ្ញុំមិនសប្បាយចិត្តទេ ខ្ញុំមិនចង់ឃើញឡើយ។ យើងត្រូវតែបញ្ឈប់សុបិនដ៏អាក្រក់នេះ»។ ប្រធានាធិបតីបារាំង លោក Emmanuel Macron លើកឡើងថា «ជនស៉ីវិល និងអ្នកសារព័ត៌មាន ត្រូវតែត្រូវបានការពារគ្រប់កាលៈទេសៈ ហើយប្រព័ន្ធផ្សព្វផ្សាយត្រូវតែអាចអនុវត្តបេសកកម្ម បានដោយសេរី និងឯករាជ្យ»។

ក្រសួងការបរទេសកាតា បានចេញសេចក្តីថ្លែងការណ៍ ដោយទាមទារឱ្យមានសកម្មភាពអន្តរជាតិជាបន្ទាន់ ដើម្បីផ្តល់ការការពារជនស៉ីវិល និងធានាថាអ្នកប្រព្រឹត្តិអំពើឃោរឃៅមិនរួចផុតពីការផ្តន្ទាទោស។ ស្ថាប័នអង្គការសហប្រជាជាតិ បានថ្កោលទោសយ៉ាងខ្លាំង ចំពោះការសម្លាប់ជនជាតិប៉ាឡេស្ទីនដោយអ៉ីស្រាអែល តាមរូបភាពនៃការវាយប្រហារ ភាពអត់ឃ្លានរហូតធ្លាក់ខ្លួនឈឺស្លាប់ និងផលប៉ះពាល់ដ៏អាក្រក់ចំពោះកុមារ និងស្រ្តី៕

អត្ថបទដែលជាប់ទាក់ទង