**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

អ្នកនាំពាក្យក្រសួងព័ត៌មានប្រាប់ទៅអ្នកសារព័ត៌មានទាំងអស់ត្រូវស្គាល់ពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួន

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងព័ត៌មាន បានប្រាប់ទៅអ្នកសារព័ត៌មានទាំងអស់ត្រូវស្គាល់ពីសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនឱ្យច្បាស់ដើម្បីកុំឱ្យមានការភាន់ច្រឡំ និងចៀសផុតពីបញ្ហាប្រឈមផ្លូវច្បាប់ ។
ក្នុងពិធីសំណេះសំណាលជាមួយនឹងមន្ត្រីមន្ទីរព័ត៌មានខេត្ត និងក្រុមការងារព័ត៌មាន និងសាធារណមតិនាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តសៀមរាបឯកឧត្តម ទេព អស្នារិទ្ធ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងព័ត៌មាន មានប្រសាសន៍ថា ដោយអ្នកសារព័ត៌មានត្រូវរាយការណ៍ ព័ត៌មានរបស់ខ្លួនដោយ ផ្សារភ្ជាប់ជាមួយសិទ្ធិ កាតព្វកិច្ច និងការទទួលខុសត្រូវសង្គម ផ្នែកវិជ្ជាជីវៈ និងផ្លូវច្បាប់។
ឯកឧត្តមបន្ថែមថា អ្នកសារព័ត៌មានមានសិទ្ធិចុះយកព័ត៌មាន ស្វែងរកប្រភពព័ត៌មាននានា ដោយសេរី ។ ប៉ុន្តែក៏ត្រូវមាន កាតព្វកិច្ចគោរពសិទ្ធិបុគ្គល និងគោលការណ៍ច្បាប់ជាធរមានផងដែរ ។ ក្រៅពីនេះ អ្នកសារព័ត៌មាន មិនត្រូវផ្សព្វផ្សាយព័ត៌មាន ដែលបង្កមហន្តរាយដល់សណ្ដាប់ធ្នាប់សាធារណៈ ប៉ះពាល់ដល់ស្ថិរភាពក្នុងសង្គម និងសន្តិសុខជាតិឡើយ។
ឯកឧត្តមអ្នកនាំពាក្យបន្ថែមថា អ្នកសារព័ត៌មានត្រូវបែងចែកឱ្យច្បាស់រវាងការផ្ដល់ព័ត៌មាន និងការបញ្ចេញមតិផ្ទាល់ខ្លួន ព្រមទាំងធានារាល់ការ បញ្ចេញមតិ ឬការរិះគន់ ត្រូវធ្វើឡើងដោយភាពថ្លៃថ្នូរ និងគោរពសិទ្ធិអ្នកដទៃ។ ជាងនេះទៀតអ្នកសារព័ត៌មាន ត្រូវមានកាតព្វកិច្ចរាយការណ៍ព័ត៌មាន ដោយមានប្រភពច្បាស់លាស់ ត្រូវផ្ទៀងផ្ទាត់ព័ត៌មាន និងចូលរួម ប្រឆាំងដំណឹងក្លែងក្លាយ ព័ត៌មានក្លែងបន្លំ ព័ត៌មានបំភ្លៃ និងព័ត៌មានភាន់ច្រឡំ។
ឯកឧត្តម ទេព អស្នារិទ្ធ បានបញ្ជាក់ថា នៅពេលអ្នកសារព័ត៌មាន បានផ្សាយប្រាសចាកការពិត ក្រមសីលធម៌វិជ្ជាជីវៈ បំពានសិទ្ធិ និងករណីយកិច្ចរបស់ខ្លួនជាអ្នកសារព័ត៌មាន ក្រសួងតែងតែធ្វើការណែនាំ និងតម្រង់ទិស ដើម្បីឱ្យអនុវត្តដោយគោរពតាមនិយាមវិជ្ជាជីវៈ និងក្រមសីលធម៌វិញ ហើយបើនៅតែបន្តសកម្មភាពបំពានលើវិជ្ជាជីវៈ និងក្រមសីលធម៌ធ្ងន់ធ្ងរ ក្រសួងនឹងឈានទៅសម្រេចលុបអាជ្ញាបណ្ណ ដែលទាំងនេះជាការអនុវត្តនីតិវិធីក្នុងក្របខណ្ឌច្បាប់ និងដោយអនុលោមតាមច្បាប់ស្តីពីរបបសារព័ត៌មាន។
ក្រៅពីនេះ ឯកឧត្តម ក៏បាន អំពាវនាវដល់អ្នកសារព័ត៌មាន អាជីព និងមិនមែនអាជីព ត្រូវមានទំនួលខុសត្រូវខ្ពស់ ពេលផ្សព្វផ្សាយព័ត៌មានរបស់ខ្លួន ដើម្បីចូលរួមក្នុងការធានាសណ្តាប់ធ្នាប់ ស្ថិរភាព និងសន្តិសុខសង្គម ដោយចៀសវាងការបំផ្លើស បំភ្លៃ ឬការកាឡៃព័ត៌មានប្រាសចាកពីការពិត និងជានិច្ចកាលត្រូវផ្ទៀងផ្ទាត់ព័ត៌មានជាមួយប្រភពព័ត៌មានផ្លូវការ និងមានសំឡេងអ្នកពាក់ព័ន្ធក្នុងសាច់រឿង ដើម្បីធានាគុណភាព និងតុល្យភាពព័ត៌មាន៕

អត្ថបទដែលជាប់ទាក់ទង