**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ប្រកាសដាក់ឱ្យដំណើរការជាផ្លូវការ ការិយាល័យតំណាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រចាំខេត្តចំនួន៤ នៅភូមិភាគឦសាន

ភ្នំពេញ៖ ពិធីនេះត្រូវបានប្រារព្ធធ្វើឡើងនៅទីតាំការិយាល័យតំណាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការប្រចាំខេត្តរតនគិរី ស្ថិតនៅ ជិតវិមានឯករាជ្យ ក្នុងសង្កាត់ឡាបានសៀក ក្រុងបានលុង នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ជ.ក និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ជ.ក។

ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី តំណាងអោយខេត្តទាំង៤ នៅភូមិភាគឦសាន ដែលរួមមាន ខេត្តរតនគិរី ខេត្តមណ្ឌលគិរី ខេត្តក្រចេះ និងខេត្តស្ទឹងត្រែង បានសម្តែង សេចក្តីសោមនស្សរីករាយជាពន់ពេក និងជាកិត្តិយស ដ៏ឧត្តុង្គឧត្តមក្រៃលែង ដែលខេត្តរតនគិរីមាន ភ័ព្វសំណាងខ្ពស់ ដោយក្រសួងយុត្តិធម៌ កំណត់យកជាទីតាំងខេត្តរតនគិរី ធ្វើជាចំណុចកណ្តាលរវាងខេត្តទាំង៤ ក្នុងភូមិ ភាគឦសាន សម្រាប់ការរៀបចំប្រកាសដាក់ឱ្យដំណើរ
ការការិយាល័យតំណាង អ.ជ.ក ។

ឯកឧត្តមអភិបាលខេត្តរតនគិរី បានបន្តថា ដំណាក់កាលទី១ គោលនយោបាយអាទិភាព០៦ចំណុច និងវិធានគន្លឹះ០៥ចំណុច នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភា ដែល មាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាប្រមុខដឹកនាំប្រកបដោយ ថាមពល និងភាពប៉ិនប្រសប់ បានយកចិត្តទុកដាក់ខ្ពស់ក្នុងការធ្វើកំណែទម្រង់ឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ ជាពិសេស វិស័យយុត្តិធម៌ តាមរយៈក្រសួងយុត្តិធម៌ ។ ជាការកត់សម្គាល់សម្រាប់រយៈពេលថ្មីៗកន្លងទៅនេះ ឯកឧត្តម កើត រិទ្ធិ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានខិតខំរិះរកគ្រប់មធ្យោបាយធ្វើយ៉ាងណាឱ្យការដោះស្រាយវិវាទ ទាំងក្នុង និងក្រៅប្រព័ន្ធតុលាការ ទទួលបាននូវប្រសិទ្ធភាពខ្ពស់ មានការគាំទ្រ និងទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋ មកលើវិស័យនេះ ។

ជាក់ស្តែង ដោយមើលឃើញអំពីបញ្ហាប្រឈម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានបើកយុទ្ធនាការដោះស្រាយពាក្យបណ្តឹងជុំវិញ ភាពមិនប្រក្រតី ការកកស្ទះនៃសំណុំរឿងនៅតាមសាលាជម្រះក្តីគ្រប់ ជាន់ថ្នាក់ គឺជាសក្ខីភាពមួយឆ្លុះបញ្ចាំងពីការទទួលខុសត្រូវខ្ពស់ក្នុងការរកភាពយុត្តិធម៌ជូនគូភាគី និងជាការបំពេញមុខងារ ជាកាតព្វកិច្ចក្នុងការផ្តល់សេវាសាធារណៈជូនមុខប្រជាពលរដ្ឋក្នុងនាមម្ចាស់ឆ្នោត ។ដូច្នេះដើម្បីបង្ខិតសេវាឱ្យកាន់តែ កៀកជិតប្រជាពលរដ្ឋ និងដើម្បីជួយរំលែកការលំបាករបស់តុលាការ ក្រសួងយុត្តិធម៌ ក៏បានបង្កើតច្រកថ្មីមួយទៀត ដើរទន្ទឹមគ្នាជាមួយយន្តការដែលមានស្រាប់ គឺអាជ្ញាធរជាតិដោះស្រាយវិវាទ ក្រៅប្រព័ន្ធតុលាការ ដែលហៅកាត់ថា អ.ជ.ក ជាផ្នែកមួយដែលជួយសម្របសម្រួលដោះស្រាយករណីវិវាទរឿងរដ្ឋប្បវេណី (មិនមែនព្រហ្មទណ្ឌ) ក្នុងន័យជួយបង្កើនប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងការកាត់បន្ថយការកកស្ទះសំណើរឿងនៅតុលាការ។

ថ្លែងក្នុពិធីនេះ ឯកឧត្តម ជិន ម៉ាលីន បានសំណូមពរដល់រដ្ឋបាលខេត្តទាំង ៤ សូមបន្តផ្តល់នូវការគាំទ្រ ជួយសម្របសម្រួល និងសហការឱ្យបានជិតស្និទ្ធជាមួយការិយាល័យតំណាង អ.ជ.ក. ដែល មានទីតាំងស្ថិតនៅក្នុងខេត្តរបស់ខ្លួននីមួយៗ ក្នុងការដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុង មូលដ្ឋាន សំដៅបង្ខិតសេវានៃការដោះស្រាយវិវាទ ឱ្យមានលក្ខណៈងាយស្រួល សម្បូរបែប ឆាប់រហ័ស និងកាន់តែខិតជិតប្រជាពលរដ្ឋ ដោយធានាបាននូវបរិយាកាសសន្តិភាពនិយម និងភាពសុខដុមរមនាក្នុងសង្គមជាតិ។

ឯកឧត្តម បញ្ជាក់បន្ថែមថា ការដោះស្រាយវិវាទនៅការិយាល័យតំណាង អ.ជ.គ. គឺពុំមានគិតកម្រៃ ហើយនីតិវិធី និងបែបបទនៃការដាក់ពាក្យបណ្តឹង និងការដោះស្រាយវិវាទ ក៏មានលក្ខណៈសាមញ្ញ ងាយស្រួល និងឆាប់រហ័ស។ ដូច្នេះ សូមលើកទឹកចិត្តដល់ ពុកម៉ែ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខេត្តទាំង ៤ ឬបណ្តាខេត្តដែលនៅក្បែរខាងនេះ ដែលមាន វិវាទ សូមងាកមកសាកល្បងប្រើប្រាស់សេវាសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ នៅការិយាល័យតំណាង អ.ជ.ក. ដែលនៅជិតមូលដ្ឋានរស់នៅរបស់ខ្លួន៕

អត្ថបទដែលជាប់ទាក់ទង