ឈ្វេងយល់ពីផែនការដែលស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បាននិងកំពុងអនុវត្ត ក្នុងកាលៈទេសៈសង្រ្គាម កម្ពុជា-ថៃ!

១.ជម្លៀសពលរដ្ឋទៅតំបន់សុវត្ថិភាព ដោយធានាទាំងចរាចរណ៍ និងសន្តិសុខ!
២.ពង្រឹងកម្លាំងនគរបាលការពារព្រំដែន ២វរសេនាតូច ឈរជើងប្រយុទ្ធជាមួយកងយោធពលខេមរភូមិន្ទ នៅទិសប្រាសាទតាមាន់ តាក្របី ជប់គគី ថ្មដូន អូស្មាច់ និងជាំស្រងាំ!
៣.ត្រៀមកម្លាំង ១០០នាក់ គាំទ្រកម្លាំងជួរមុខ!
៤.បង្កើតក្រុមការងារសង្គ្រោះនគរបាល និងយុទ្ធជនរបួស ក្រុមការងារចុងភៅ និងដឹកជញ្ជូន ម្ហូប អាហារ ក្រុមការងារពន្លត់អគ្គីភ័យ ដើម្បីសង្គ្រោះ និងផ្គត់ផ្គង់ទឹក ក្រុមព័ត៌មាន និងប្រតិកម្មរហ័ស!
ផលិតដោយផ្នែកព័ត៌មាន នៃក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ
