**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

អ្នកស្រាវជ្រាវអាមេរិក២នាក់ និងប្រភពសន្តិសុខលោកខាងលិចមួយថា រុស្ស៉ីទំនងជាកំពុងត្រៀមលក្ខណៈធ្វើតេស្ដមីស៊ីលគ្រូសនុយក្លេអ៊ែរស៊េរីថ្មីរបស់ខ្លួន

វ៉ាស៊ីនតោន៖ បើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters អ្នកស្រាវជ្រាវអាមេរិក២នាក់ និងប្រភពសន្តិសុខលោកខាងលិចមួយ បានឱ្យដឹងថារុស្ស៉ីទំនងជាកំពុងត្រៀមលក្ខណៈធ្វើតេស្ដមីស៊ីលគ្រូសនុយក្លេអ៊ែរស៊េរីថ្មីរបស់ខ្លួន ខណៈ ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន ត្រៀមចូលរួមកិច្ចប្រជុំកំពូលជាមួយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅរដ្ឋ Alaska នៅថ្ងៃសុក្រសប្ដាហ៍នេះ។

លោក Jeffrey Lewis ជាអ្នកស្រាវជ្រាវម្នាក់មកពីវិទ្យាស្ថាន Middlebury Institute of International Studies មានមូលដ្ឋានក្នុងរដ្ឋ California និងលោក Decker Eveleth មកពីស្ថាប័ន ស្រាវជ្រាវ និងវិភាគ CNA ក្នុងរដ្ឋ Virginia បានឈានដល់ការសន្និដ្ឋានដាច់ដោយឡែកពីគ្នាតាមរយៈការសិក្សាលើរូបភាពផ្កាយរណបរបស់ក្រុមហ៊ុន Planet Labs កាលពីប៉ុន្មានសប្ដាហ៍ថ្មីៗនេះ រហូតដល់ថ្ងៃអង្គារសប្ដាហ៍នេះ។

តាមអ្នកស្រាវជ្រាវទាំង២រូប រូបភាពផ្កាយរណបបានបង្ហាញពីសកម្មភាពយ៉ាងសកម្មនៅឯទីតាំងធ្វើតេស្ដអាវុធ នៅឯសមុទ្រ Barents Sea នៃទីប្រជុំកោះ Novaya Zemlya ក្នុងនោះរួមមានទាំងការកើនឡើងចំនួនមនុស្ស និងបរិក្ខារ ព្រមទាំងនាវាចម្បាំង និងយន្ដហោះចម្បាំងដែលធ្លាប់បានចូលរួមក្នុងការធ្វើតេស្ដមីស៊ីល 9M730 Burevestnik កន្លងមក។

ចំណែក ប្រភពពីសន្តិសុខលោកខាងលិចមួយ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះក៏បានទទួលស្គាល់ដែរថារុស្ស៉ីកំពុងត្រៀមលក្ខណៈធ្វើតេស្ដមីស៊ីល Burevestnik។ បើតាមលោក Lewis ការធ្វើតេស្តអាចនឹងធ្វើឡើងនៅក្នុងសប្ដាហ៍នេះក៏ថាបាន។

គួរបញ្ជាក់ថា លោក Lewis លោក Eveleth និងអ្នកជំនាញខាងអាវុធ២នាក់ផ្សេងទៀត បាននិយាយថាការអភិវឌ្ឍមីស៊ីល Burevestnik គឺពិតជាមានសារៈសំខាន់បំផុតសម្រាប់រុស្ស៉ី ជាពិសេស ក្រោយលោក ត្រាំ កាលពីខែមករាកន្លងទៅបានប្រកាសពីការអភិវឌ្ឍប្រព័ន្ធខែលប្រឆាំងមីស៊ីល Golden Dome។ លោក ពូទីន វិញបានចាត់ទុកថាមីស៊ីល Burevestnik ដែលអង្គការ NATO ដាក់ឈ្មោះឱ្យថា SSC-X-9 Skyfall គឺជាអាវុធគ្មានគូប្រៀបដែលគ្មានប្រព័ន្ធការពារដែនអាកាសណាមួយក្នុងពេលបច្ចប្បន្នអាចទប់ស្កាត់បាន៕

អត្ថបទដែលជាប់ទាក់ទង