**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

លោក ម៉េង ស្រ៊ុន ដឹកនាំក្រុមការងារ រួមនិងសប្បុរសជន បាននាំយកអំណោយទៅចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខនិងជនភៀសសឹកចំនួន៨០០គ្រួសារ ក្រុងរុនតាឯកតេជោសែន ក្នុងខេត្តសៀមរាប

កំពង់ស្ពឺ៖នាថ្ងៃអង្គារ ១១កើត ខែស្រាពណ៍ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានអញដឹកនាំក្រុមការងារកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងសប្បុរសជន និងក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាខេត្កកំពង់ស្ពឺ(ស.ស.យ.ក.កំពង់ស្ពឺ) បានណាំយកអំណោយទៅចែកជូនដល់គ្រួសារវីរកងទ័ពជួរមុខ និងជនភៀសសឹកចំនួន៨០០គ្រួសារ ដែលស្ថិតក្នុងភូមិតានី សង្កាត់រុនតាឯក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប។

នាឱកាសនោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ បានអញ្ជើញជួបសំណេះសំណាលនិងសួរសុខទុក្ខដល់ជនភៀសសឹកដោយផ្ទាល់ ព្រមទាំងបានសំដែងនូវការព្រួយបារម្មរណ៍ ដោយក្តីអាណិតអាសូរពន់ពេក ក្នុងនាមជាខ្មែរតែមួយ ឈាមខ្មែរតែមួយនិងថ្លែងអំណរគុណដល់បងប្អូន អ៊ំពូមីង លោកតា លោកយាយទាំងអស់ ដែលបានចូលរួមសហការយ៉ាងសកម្មជាមួយនឹងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ក្នុងការបម្លាស់ទីមកកាន់ទីជម្រកសុវត្ថិភាព ដើម្បីការពារ និងគេចចេញពីការវាយប្រហារឈ្លានពានទីតាំងភូមិឋាននានាដោយកងទ័ពប្រទេសថៃ។

ដោយទឹកចិត្តភ្ជាប់ជាមួយក្តីស្រលាញ់ជាមួយគ្នានោះដែរ លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ និងក្រុមការងារ ក៏បាននាំយកនូវសម្ភារៈមួយចំនួន ចែកជូនដល់គ្រួសារវីរកងទ័ព និងបងប្អូនប្រជាពលរដ្ឋដែលជាជនភៀសសឹក រួមទាំងកងកម្លាំង ប្រជាការពារ ដែលបានចូលរួមគឺក្នុងមួយគ្រួសារទទួលបាននូវ៖អង្ករ,ទឹកសុទ្ធ,មី,គុយទាវភ្នំពេញ,ស៊ីអ៊ីវ,ទឹកត្រី,ត្រីខ,ភួយ,មុង,កន្ទេល,សាច់ក្រក,ថ្នាំពេទ្យ និងត្រីងៀតផងដែរ។

សូមបញ្ជាក់ផងដែរថា ថវិកា សម្ភារៈគ្រឿងឧបភោគបរិភោគផ្សេងៗដែលបានចូលរួមឧបត្ថម្ភនោះគឺ កើតចេញពីទឹកចិត្តដ៏ល្អថ្លៃថ្លា និងជាកម្លាំងញើសឈាមរបស់បងប្អូន ជាគំរូវីរភាព ដ៏ឧត្តុង្គឧត្តមសម្រាប់ជាគុណប្រយោជន៍ និងបានជួយដល់ការងារមនុស្សធម៌ ជូនប្រជាពលរដ្ឋដែលរងទុក្ខលំបាកពិតប្រាកដ និងជួយដល់កងកម្លាំងជួរមុខ និងជនភៀសខ្លួន។

ការចែករំលែកនេះបង្ហាឲ្យឃើញនូវបេះដូងខ្មែរតែមួយ ស្មារតីជាតិនិយមបានផុសផុលឡើងយ៉ាងខ្លាំងក្លាជាទីបំផុត នេះបញ្ជាក់ឱ្យឃើញថាស្មារតីសាមគ្គីជាតិឯកភាពជាតិ ខ្មែរស្រលាញ់ខ្មែរ ខ្មែរជួយខ្មែរ និងដើម្បីខ្មែរ សកម្មភាពចែករំលែកទាំងនេះ បង្ហាញឲ្យឃើញពីសាមគ្គីភាពជាធ្លុងមួយនៃប្រជាជនខ្មែរ ក៏ជាគំរូដ៏ល្អសម្រាប់ក្មេងជំនាន់ក្រោយ។

ជាចុងក្រោយ លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន ក៏សូមថ្លែងអំណរអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះបងប្អូនសប្បុរសជនដែលមានចិត្តសប្បុរសធម៏ បានខិតខំយ៉ាងសស្រាក់សស្រាំ និងប្រើប្រាស់គ្រប់មធ្យោបាយក្នុងការកៀរគរមូលនិធិទាំងថវិកា និងសម្ភារ ព្រមទាំងការផ្តល់កម្លាំងផ្សេងៗជូនដល់វីរកងទ័ពជួរមុខ ជាពិសេស រៀបចំស្បៀងអាហារដោយសុទ្ធចិត្តតាមសទ្ធា តាមរយៈយន្តការផ្សេងៗគ្នា ដើម្បីផ្តល់ជូនបងប្អូនប្រជាពលរដ្ឋភៀសសឹក ដែលកំពុងស្នាក់នៅ និងតម្រូវការប្រើប្រាស់ប្រចាំថ្ងៃផងដែរ៕និងសូមប្រសិទ្ធពរជ័យ សេរីមង្គល សិរីសួស្តី បវរមហាប្រសើរ ដល់សប្បុរសជនរួមនិងក្រុមការងារទាំងអស់ សូមឲ្យមានជន្មាយុយឺនយូរ ជួបប្រទះតែសេចក្តីសុខ សេចក្តីចម្រើន មានសុភមង្គលក្នុងក្រុមគ្រួសារ មានសុខភាពល្អបរិបូរណ៍ ព្រមទាំងពុទ្ធពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈសុខៈពលៈបដិភានៈ កុំបីឃ្លានឃ្លាតឡើយ៕

អត្ថបទដែលជាប់ទាក់ទង