**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចុះពិនិត្យវឌ្ឍនភាព ការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី ស្រុករលាប្អៀរ ស្រុកបរិបូណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈប្រតិភូក្រសួងរួមមាន ឯកឧត្ដម រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក លោក លោកស្រី មន្រ្ដីបច្ចេកទេស ទីប្រឹក្សាគម្រោង អញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃការស្ថាបនាផ្លូវបេតុងចំនួន ៦ខ្សែ នៅស្រុកជលគិរី ស្រុករលាប្អៀរ ស្រុកបរិបូណ៍ និងស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងដូចខាងក្រោម៖

-ខ្សែទី១៖ ព្រៃគ្រីត្បូង – ក្បាលកន្លង់ ស្រុកជលគិរី ប្រវែង ១៧,៦៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី ទៅភូមិក្បាលកន្លង់ ឃុំពាមឆ្កោក ស្រុកជលគីរី មានទទឹង ប្រវែង ៦,០ម៉ែត្រ កម្រាស់ ២០សម និងមានសំណង់លូមូលចំនួន ២៧កន្លែង និងលូប្រអប់ចំនួន ២កន្លែង។

-ខ្សែទី២៖ ពាមឆ្កោក – ព្រែកឆ្តោរ ស្រុកជលគិរី មានប្រវែង ៨,៥៨គីឡូម៉ែត្រ តភ្ជាប់ពីភូមិពាមឆ្កោក ឃុំពាមឆ្កោក ទៅភូមិព្រែកឆ្តោរ ឃុំពាមឆ្កោក ស្រុកជលគីរី មានទទឹង ប្រវែង ៥,០ម៉ែត្រ កម្រាស់ ១៥សម និងមានសំណង់លូមូលចំនួន ២កន្លែង និងលូប្រអប់ចំនួន ២កន្លែង។

-ខ្សែទី៣៖ ព្រៃព្រាល – អណ្តូងរវៀង ស្រុកបរិបូរណ៍ មានប្រវែង ២,៦២គីឡូម៉ែត្រ តភ្ជាប់ពីភូមិព្រៃព្រាល ឃុំអញ្ចាញរូង ទៅភូមិអណ្តូងរវៀង ឃុំអញ្ចាញរូង ស្រុកបរិបូរណ៍ មានទទឹង ប្រវែង ៥ម៉ែត្រ កម្រាស់ ១៥សម និងមានសំណង់លូមូលចំនួន ៨កន្លែង។

សូមបញ្ជាក់ជូនផងដែរថា ខ្សែផ្លូវទាំង ៣ខាងលើនេះស្ថិតក្នុងគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជនបទ ដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា (CRRIDP) នឹងបញ្ចប់ការសាងសង់ ១០០% នៅដើមខែកញ្ញា ឆ្នាំ២០២៥។

-ខ្សែទី៤៖ មានជ័យ កងមាស តភ្ជាប់ពីភូមិមានជ័យ ទៅភូមិកងមាស ប្រវែង ១២,៣៣គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ បានសាងសង់រួច ១០០% ក្នុងក្របខណ្ឌគម្រោងកសាងសមត្ថភាពផលិតភាពជនបទ NRRPCP បម្រើប្រជាពលរដ្ឋចំនួន ៤ភូមិ សរុប ៥៣២គ្រួសារ។

-ខ្សែទី៥៖ ប្រស្នឹប -អញ្ចាញរូង តភ្ជាប់ពីឃុំប្រស្នឹបស្រុករលាប្អៀរទៅឃុំអញ្ចាញរូងស្រុកបរិបូណ៍ ប្រវែង ៥,៦៧គីឡូម៉ែត្រ ក្នុងក្របខណ្ឌគម្រោងពិពិធកម្មកសិកម្មកម្ពុជា (CASDP)។

-ខ្សែទី៦៖ ព្រៃមូល-ក្រាំងស្គារ មានប្រវែង ២៥គីឡូម៉ែត្រ ទទឹង ៦ម៉ែត្រ តភ្ជាប់ពីភូមិប្រច័ក្ស ឃុំព្រៃមូល ស្រុករលាប្អៀរ ទៅដល់ភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុស ដោយឆ្លងកាត់ ភូមិប្រច័ក្ស ភូមិត្រពាំងតាសុក ភូមិត្រពាំងក្រវ៉ាន់ ក្នុងឃុំព្រៃមូល និងភូមិថ្មី ភូមិស្រែវាល ឃុំក្រាំងលាវ ស្រុករលាប្អៀរ និងភូមិភ្នំតាសាំ ឃុំក្រាំងស្គារ ស្រុកទឹកផុសុ។ បម្រើឱ្យប្រជាពលរដ្ឋ ១ ០៥៧គ្រួសារ។ ផ្លូវនេះជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBST ក្នុងក្របខ័ណ្ឌគម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធជនបទ ជំហានទី៣ (RRIP ៣) របស់ក្រសួងអភិវឌ្ឍន៍ជនបទ។

ក្នុងឱកាសចុះពិនិត្យផ្លូវទាំង ៦ខ្សែនេះ ឯកឧត្ដមរដ្ឋមន្រ្ដី បានផ្ដាំផ្ញើឱ្យអាជ្ញាធរមូលដ្ឋានចូលរួមជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានគង់វង់ ដើម្បីសម្រួលដល់ការធ្វើដំណើរ ក៏ដូចសម្រួលដល់ការដឹកជញ្ជូនកសិផល និងការធ្វើពាណិជ្ជកម្មនានាផងដែរ៕

អត្ថបទដែលជាប់ទាក់ទង