**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

តំណាងអយ្យការសម្រេចចោទប្រកាន់ ជនជាតិម៉ាឡេស៉ី៦នាក់ ពីបទដឹកជញ្ជូនដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ៖ បើតាមសេចក្តីប្រកាសព័ត៌មានរបស់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣កក្កដា ឆ្នាំ២០២៥ បានឱ្យដឹងថា ជនជាតិម៉ាឡេស៊ីចំនួន៦នាក់ ត្រូវអាជ្ញាធរកម្ពុជា ចាប់ខ្លួនភ្លាមៗក្នុងស្ថានីយអ្នកដំណើរចេញនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពាក់ព័ន្ធករណីដឹកជញ្ជូនកញ្ឆាក្រៀមចំនួន៦១៨៧៦ក្រាម ឆ្ពោះទៅប្រទេសអង់គ្លេស។

ប្រតិបត្តិការបង្ក្រាបនេះ ធ្វើឡើងកាលពីថ្ងៃទី១៦កក្កដា ដោយមានកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន សហការជាមួយសមត្ថកិច្ចគយ និងរដ្ឋាករ នៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ពិនិត្យឃើញជាក់ស្តែងកញ្ឆាក្រៀមក្នុងវ៉ាលិសចំនួន៤ ដែលជនសង្ស័យមានបំណងនាំចេញពីរាជធានីភ្នំពេញទៅកាន់ទីក្រុងហុងកុង ប្រទេសចិន និងបន្តទៅកាន់ទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។

ប្រតិបត្តិការឃាត់ខ្លួនជនសង្ស័យ៦នាក់រួមមាន៖ទី១.ឈ្មោះ មហាម៉ាត់ ណូរីដហ្ស្វ៊ីន ប៊ីនណូឌីន (MOHAMAD NORIDZWIN BIN NORDIN) អាយុ៣៧ឆ្នាំ, ទី២.ឈ្មោះ ហ្វូ ហ្វេងវ៉ា (FOO WENG WAH) អាយុ៤៧ឆ្នាំ។

រីឯទី៣.ឈ្មោះ មហាម៉ាត់ ហាហ្វស៊ីយ៉ាមី (MUHAMMAD HAFLZSYAHMI) អាយុ២៨ឆ្នាំ, ទី៤.ឈ្មោះ មូដ រ៉ាម៉ាន់ ប៊ីន ខាលីដ (MOHD RAHMAN BIN KHALID) អាយុ៣៤ឆ្នាំ, ទី៥.ឈ្មោះ វង់ កៀនហ្វាត់ (WONG KIEN FATT) អាយុ៧១ឆ្នាំ, និងទី៦.ឈ្មោះ នីក ហ្វែរូល ប៊ីន ចូស៊ូ (NIK FAIRUL BIN JUSOH) អាយុ៣១ឆ្នាំ។ ក្រោយបញ្ចប់ប្រតិបត្តិការសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទាំង៦នាក់ខាងលើ ទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

ចំណែកឯបក្ខពួកដែលពាក់ព័ន្ធក្នុងករណីនេះ សមត្ថកិច្ចបាននិងកំពុងស្រាវជ្រាវបន្ត។ តាមច្បាប់ស្ដីការត្រួតពិនិត្យគ្រឿងញៀនឆ្នាំ២០១២ ការជួញដូរ ការដឹកជញ្ជូន ការរក្សាទុក និងដាំដុះកញ្ឆានៅកម្ពុជា គឺជាអំពើខុសច្បាប់ ខណៈរយៈពេល៦ខែ ដើមឆ្នាំនេះ កម្លាំងជំនាញបង្ក្រាបបទល្មើសដាំដុះកញ្ឆាបានចំនួន៧ករណី ចាប់ខ្លួនមនុស្ស៨នាក់។

គួរជ្រាបថា អាជ្ញាធរកម្ពុជា ជាញឹកញាប់តែងបង្ក្រាបបានករណីជនបរទេសលួចនាំកញ្ឆាចេញតាមផ្លូវអាកាស។ ជាក់ស្តែង កាលពីពាក់កណ្តាលខែមិថុនា ឆ្នាំ២០២៥ សមត្ថកិច្ចប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានចាប់ខ្លួនបុរសម្នាក់អាយុ៤១ឆ្នាំសញ្ជាតិអង់គ្លេស ជាមួយវត្ថុតាងកញ្ឆាក្រៀមចំនួន២២ដុំស្មើនឹងទម្ងន់ជិត២០គីឡូក្រាម។ តាមការបញ្ជាក់ពីមន្ត្រីជំនាញ កាលនោះអះអាងថា មួយរយៈចុងក្រោយឧក្រិដ្ឋជនធ្វើសកម្មភាពដឹកជញ្ជូនកញ្ឆាក្រៀមឆ្លងដែនមានការកើនឡើងគួរឱ្យគត់សម្គាល់ ខណៈតាមការស៊ើបអង្កេត កញ្ឆាក្រៀម គឺមានប្រភពមកពីប្រទេសថៃ៕

អត្ថបទដែលជាប់ទាក់ទង