**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

ស្នងការនគរបាលខេត្តកែប ដាក់ទិសដៅដល់កម្លាំងនគរបាលទាំងអស់ ត្រូវបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ឱ្យបានមុឺងម៉ាត់បំផុត


កែប៖ លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកែប បានដាក់ទិសដៅដល់ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលខេត្ត និងលោកអធិការនគរបាលក្រុង ស្រុក ត្រូវអនុវត្តនូវបទបញ្ជាលេខ ០១ ប.ប របស់រាជរដ្ឋាភិបាល ស្ដីពីយុទ្ធនាការបោសសំអាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) ឱ្យបានមុឺងម៉ាត់បំផុត និងមានប្រសិទ្ធភាព និងកើនរំលឹកដល់លោកលោកស្រីជាថ្នាក់ដឹកនាំត្រូវធ្វើជាគំរូល្អដល់មន្ត្រីក្រោមឱវាទ និងត្រូវពង្រឹងការគ្រប់គ្រងដឹកនាំបញ្ជាក្នុងការអនុវត្តតួនាទីភារកិច្ចប្រចាំថ្ងៃ ពង្រឹងវិន័យលេខ ៨៧៣ របស់កងកម្លាំងនគរបាលជាតិ។

ការដាក់ចេញទិសដៅរបស់លោកឧត្តមសេនីយ៍ទោ សម្បត្តិ សុធារដ្ឋ ក្នុងកិច្ចប្រជុំដើម្បីបូកសរុប សភាពការណ៍ លទ្ធផលការងារ ខែកក្កដា និងលើកទិសដៅអនុវត្តការងារខែសីហា ឆ្នាំ២០២៥ នៅសាលប្រជុំធំនៃស្នងការដ្ឋាននគរបាលខេត្តកែប នាព្រឹកថ្ងៃចន្ទ ទី២១ ខែកក្កដា ឆ្នាំ២០២៥។

កិច្ចប្រជុំខាងលើមានការអញ្ជើញចូលរួមពីលោក លោកស្រី ឧត្តមសេនីយ៍ វរៈសេនីយ៍ ស្នងការរងទទួលផែនគ្រប់ផែន លោកវរសេនីយ៍ ស្នងការរង ទទួលជំនួយការដឹកនាំការិយាល័យ នាយ នាយរងការិយាល័យ ប្រធានក្រុមអន្តរាគមន៍ ក្រុមចម្រុះនគរបាលខេត្តប្រចាំការតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ឆ្នេរ ផែ កោះទន្សាយ មន្ត្រីពាក់ព័ន្ធ និងនាយប៉ុស្តិ៍រដ្ឋបាលទាំង៥ សរុបចំនួន១៣៥នាក់។

តាមរបាយការណ៍ប្រចាំខែកក្កដា របស់ស្នងការដ្ឋាននគរបាលខេត្ត បានឱ្យដឹងថាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម មានលក្ខណៈល្អប្រសើរ ពុំមានអ្វីគួរឱ្យកត់សម្គាល់ឡើយ។ អង្គប្រជុំក៏បានស្តាប់ការអានបទបញ្ជាលេខ ០១ ប.ប ស្តីពីយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា របស់រាជរដ្ឋាភិបាលកម្ពុជា និងស្តាប់ការចូលរួមយោបល់តាមបណ្តាផែន ការិយាល័យជំនាញមួយចំនួន អធិការនគរបាលក្រុង ស្រុក និងនាយប៉ុស្តិ៍រដ្ឋបាល អំពីលទ្ធផលកិច្ចសហប្រតិបត្តិការ ការងារប្រចាំខែកន្លងមករបស់ខ្លួន។

ចំពោះកិច្ចប្រតិបត្តិការសំខាន់ៗក្នុងខែនេះ ស្នងការដ្ឋាននគរបាលខេត្ត បានដាក់ចេញផែនការ រក្សាការពារសន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ឥស្សរជនជាន់ខ្ពស់ ពិធីបុណ្យជាតិផ្សេងៗ និងភ្ញៀវទេសចរជាតិ អន្តរជាតិ មានរបៀបរៀបរយនិងសុវត្ថិភាពល្អ។ ទន្ទឹមនេះក៏បានណែនាំដល់គ្រប់អង្គភាពចំណុះស្នងការដ្ឋាននគរបាលខេត្ត ត្រូវដឹកនាំល្បាតរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមមូលដ្ឋាន ភូមិ ឃុំ ដែលបានចាត់តាំងធ្វើទាំងពេលថ្ងៃ និងពេលយប់ ការងារបង្ការបង្រ្កាបបទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន និងការជួយសហការជួយសង្គ្រោះជនរងគ្រោះថ្នាក់ចរាចរណ៍ផងដែរ។

មានប្រសាសន៍បូកសរុបអង្គប្រជុំ លោកឧត្តមសេនីយ៍ ស្នងការ បានអំណរសាទរនិងអរគុណចំពោះកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់ធ្នាប់និងសុខភាពសាធារណៈទទួលបានលទ្ធផលល្អប្រសើរ និងបានដាក់ចេញទិសដៅបន្ត ដោយផ្តោតសំខាន់ការងាររក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ការបង្ការបង្រ្កាប បទល្មើសព្រហ្មទណ្ឌ គ្រឿងញៀន ក្មេងទំនើង ការងាររឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់គ្រប់មូលដ្ឋានអោយបានល្អប្រសើរជាបន្តទៀត។

ចង់បញ្ចប់លោក ស្នងការ បន្តណែនាំរក្សាសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងបានប្រគល់លិខិតសរសើររបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាល ដែលបានខិតខំប្រឹងប្រែងអនុវត្តតួនាទីភារកិច្ចស្នូលយ៉ាងខ្ជាប់ខ្ជួន ធ្វើឱ្យឃុំសង្កាត់គ្មានបទល្មើស មានស្នាដៃឆ្នើមក្នុងការថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ព្រមទាំងផ្ដល់សេវារដ្ឋបាលចាំបាច់នានាជូនប្រជាពលរដ្ឋប្រកបដោយវិជ្ជាជីវៈនិងតម្លាភាពផងដែរ៕

អត្ថបទដែលជាប់ទាក់ទង