**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

អគ្គាធិការដ្ឋាន នៃក្រសួងមហាផ្ទៃ ទទួលពិនិត្យ ដោះស្រាយបណ្ដឹង ៥០សំណុំរឿង ពាក់ព័ន្ធការអនុវត្តតួនាទីមន្ត្រី និងទំនាស់ជាមួយពលរដ្ឋ ក្នុងខែមិថុនា ឆ្នាំ២០២៥

ភ្នំពេញ៖ ក្នុងខែមិថុនា ឆ្នាំ២០២៥ អគ្គាធិការដ្ឋាននៃក្រសួងមហាផ្ទៃ ទទួលបានពាក្យបណ្តឹងសរុបចំនួន ៥០សំណុំរឿង ក្នុងនោះមានផ្នែករដ្ឋបាលចំនួន ១៩សំណុំរឿង និងផ្នែកនគរបាលចំនួន ៣១សំណុំរឿង។ នេះបើយោងតាមរបាយការណ៍លទ្ធផលការងារខែមិថុនា និងលើកទិសដៅ ខែកក្កដា ឆ្នាំ២០២៥ របស់ក្រសួងមហាផ្ទៃ។

ក្នុងចំណោមសំណុំរឿងទាំង៥០នោះ បណ្ដឹងពាក់ព័ន្ធការអនុវត្ត តួនាទី ភារកិច្ចរបស់មន្ត្រីរាជការមានចំនួន ២៩សំណុំរឿង និងទំនាស់រវាងប្រជាពលរដ្ឋ ជាមួយមន្ត្រីរាជការមានចំនួន២១សំណុំរឿង។ ចំនួននេះបើគិតទាំងបណ្តឹងដែលនៅសល់ពីខែឧសភា ឆ្នាំ២០២៥ មានចំនួន១៨៧សំណុំរឿង សរុបអគ្គាធិការមានបណ្តឹងក្នុងដៃកំពុងដោះស្រាយចំនួន២៣៧សំណុំរឿង។

ក្នុងខែមុននេះដែរ អគ្គាធិការដ្ឋាន ក៏ទទួលបានរបាយការណ៍បំភ្លឺ ពីបណ្តាអង្គភាពពាក់ព័ន្ធ ចំនួន៤៨របាយការណ៍ រួមមាន ផ្នែករដ្ឋបាលចំនួន ២៣របាយការណ៍ និងផ្នែកនគរបាលចំនួន ២៥របាយការណ៍ ព្រមទាំងបានដោះស្រាយបញ្ចប់ និងបង្វែរបណ្តឹងទៅស្ថាប័នពាក់ព័ន្ធ និងសាមីបណ្តឹងវិញចំនួន៤៣សំណុំរឿង ក្នុងនោះដោះស្រាយបញ្ចប់ចំនួន៦សំណុំរឿង បង្វែរបណ្តឹងចំនួន ២៩សំណុំរឿង និងរក្សាទុកតាមដានបន្ត៨សំណុំរឿង ចំណែកបណ្តឹងនៅសល់កំពុងបន្តអង្កេតស្រាវជ្រាវដោះស្រាយ។

ក្រសួងមហាផ្ទៃ មានអគ្គាធិការដ្ឋាន ជាសេនាធិការ ដែលមានភារកិច្ច ធ្វើអធិការកិច្ច ត្រួតពិនិត្យសកម្មភាពការងារ និងកិច្ចប្រតិបត្តិការរបស់មន្ត្រីរាជការនៅថ្នាក់ជាតិ លើកសំណើផ្អាកជាបណ្តោះអាសន្ននូវដីកា និងសេចក្តីសម្រេចនានារបស់អង្គភាពថ្នាក់ជាតិ និងក្រោមជាតិ ជាដើម។ អគ្គាធិការដ្ឋាន ក៏មានភារកិច្ច ទទួលពាក្យបណ្ដឹងតវ៉ា បណ្តឹងបរិហាររបស់ប្រជាពលរដ្ឋ ដែលពាក់ព័ន្ធដល់សមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ និងរដ្ឋបាលថ្នាក់ក្រោមជាតិ។

ស្របតាមគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងការយកចិត្តទុកដាក់ដឹកនាំតម្រង់ទិសជាប្រចាំពីឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯម វិចិត្រ អគ្គាធិការ នៃអគ្គាធិការដ្ឋានក្រសួងមហាផ្ទៃ បាននិងកំពុងយកចិត្តទុកដាក់អនុវត្តតួនាទី និងភារកិច្ច ស្របតាមច្បាប់ និងគោលការណ៍ដឹកនាំយ៉ាងម៉ឺងម៉ាត់ និងគ្រប់ជ្រុងជ្រោយបំផុត លើការងារអធិការកិច្ចឬសង្កេតស្រាវជ្រាវបណ្ដឹង។

ឯកឧត្តមឧត្តមសេនីយ៍ឯកអគាធិការបានគូសបញ្ជាក់ថា ដើម្បីសម្រេចបាននូវគុណភាពនៃការងារអធិការកិច្ច ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃអគ្គាធិការដ្ឋាន បាននិងកំពុងអនុវត្តតាមគោលការណ៍គន្លឹះ៦ចំណុច រួមមាន ១. ស្នើសុំគោលការណ៍ពិនិត្យសម្រេចពីថ្នាក់ដឹកនាំក្រសួង ២. រៀបចំលិខិតបង្គាប់ការ ដើម្បីបង្កើតក្រុមការងារ ៣. ក្រុមការងារប្រជុំរៀបចំកម្រងសំណួរ បែងចែកភារកិច្ច និងចុះធ្វើអធិការកិច្ច ឬអង្កេតស្រាវជ្រាវ ឬអញ្ជើញភាគីពាក់ព័ន្ធ ដោយរៀបចំតារាងកម្មវិធីកំណត់គោលដៅ ការធ្វើសម្ភាស ប្រមូលឯកសារពាក់ព័ន្ធ និងមានកំណត់ហេតុ និងការក្តាប់ជាប់នូវស្ថានភាព ៤. រៀបចំរបាយការណ៍ស្តីពីលទ្ធផល នៃការធ្វើអធិការកិច្ច ឬអង្កេតស្រាវជ្រាវ និងធ្វើការប្រជុំដើម្បីស្នើសុំ ថ្នាក់ដឹកនាំពិនិត្យសម្រេច ៥. ក្រុមការងារអនុវត្តតាមគោលការណ៍ណែនាំនានារបស់ថ្នាក់ដឹកនាំក្រសួង និង៦. ក្នុងនាមមន្ត្រីអធិការកិច្ច ត្រូវប្រកាន់ខ្ជាប់ក្រមសីលធម៌ វិជ្ជាជីវៈ និងត្រូវវាងវៃលើការងាររបស់ខ្លួន ក្នុងការវិភាគវាយតម្លៃលើអង្គហេតុនៃមុខសញ្ញាអង្កេតស្រាវជ្រាវ ត្រូវមានភាពទន់ភ្លន់ ប៉ិនប្រសប់  និងមានភាពបទបែន ក្នុងការពិនិត្យលើអង្គហេតុ អង្គច្បាប់។

សូមបញ្ជាក់ថា អគ្គាធិការដ្ឋាន មានរចនាសម្ព័ន្ធចំណុះ ចំនួន ៦រួមមាន ១- នាយកដ្ឋានរដ្ឋបាលសរុប ២- នាយកដ្ឋានអធិការកិច្ច កិច្ចការរដ្ឋបាល ៣- នាយកដ្ឋានទទួលពាក្យបណ្ដឹងនិងអង្កេតស្រាវជ្រាវកិច្ចការរដ្ឋបាល ៤- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលថ្នាក់កណ្តាល ៥- នាយកដ្ឋានអធិការកិច្ច កិច្ចការនគរបាលរាជធានី ខេត្ត និង៦- នាយកដ្ឋានទទួលពាក្យបណ្តឹងនិងអង្កេតស្រាវជ្រាវកិច្ចការនគរបាល៕

អត្ថបទដែលជាប់ទាក់ទង