**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល

សម្តេចប្រធានរដ្ឋសភាកម្ពុជា ចែករំលែកអនុសាសន៍៥ចំនុច ក្នុងការលើកកម្ពស់វប្បធម៌សន្ទនា កសាងសុខសន្តិភាព ដល់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ាលើកទី១៦ ដែលសភាកម្ពុជាធ្វើជាម្ចាស់

ភ្នំពេញ៖ នៅក្នុងឱកាសអញ្ជើញជាអធិបតីភាព ដ៏ខ្ពង់ខ្ពស់បើកកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ានលើកទី១៦ (The16 th AIPA Caucus) ដែលសភាកម្ពុជាធ្វើជាម្ចាស់ផ្ទះ សម្តេចមហារដ្ឋសភាធិការធិបតីឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានចែករំលែកនូវអនុសាសន៍ចំនួន៥ចំនុច នៅក្នុងការកសាងសន្តិភាព វិបុលភាពជូនពលរដ្ឋ អនុលោមតាមនយោបាយឈ្នះឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ដែលជាអគ្គមគ្គុសក៍និងជាប្រតិបត្តិករសន្តិភាពដ៏ឆ្នើម របស់កម្ពុជា។

អនុសាសន៍ទាំង៥ចំនុចដែលសម្តេចប្រធានរដ្ឋសភាកម្ពុជា បានលើកឡើងនៅពិធីបើកិច្ចប្រជុំក្រុមអ្នកនយោបាយអន្តរសភាអាស៊ាន នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា មាន៖

ទី១- ដើម្បីលើកកម្ពស់សន្តិភាពពិភពលោក យើងត្រូវពង្រឹងអភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិផ្អែកលើច្បាប់ ព្រមទាំងការកែទម្រង់ប្រព័ន្ធអន្តរជាតិ ឱ្យ កាន់តែស្មើភាពគ្នា យុត្តិធម៌ និងបរិយាបន្ន។ ឆ្នាំនេះ គឺជាខួបលើកទី៨០ នៃការ បង្កើតអង្គការសហប្រជាជាតិ ដែលបានដើរតួនាទីយ៉ាងសំខាន់ ក្នុងការធ្វើឱ្យសហ គមន៍អន្តរជាតិមានស្ថិរភាព។ ដូចនេះ យើងទាំងអស់គ្នាចាំបាច់ត្រូវតែគោរពធម្មនុញ្ញ អង្គការសហប្រជាជាតិ និងការពារប្រព័ន្ធអង្គការសហប្រជាជាតិ។

ទី២- ដើម្បីលើកកម្ពស់សន្តិភាពក្នុងតំបន់ យើងត្រូវការស្ថាប័នតំបន់មួយដែលមាន ភាពរឹងមាំ។ មកទល់នឹងពេលនេះ អាស៊ានទទួលបាននូវភាពស្របច្បាប់ ដោយត្រូវ បានចាត់ទុកថា ជាអ្នកគាំទ្រដ៏ជឿទុកចិត្តចំពោះពហុនិយមដោយបើកចំហ និងបរិយាបន្ន។ យើងត្រូវតែរក្សាសន្ទុះវិជ្ជមាននេះបន្តទៅមុខ ហើយត្រូវតែមានភាព ក្លាហានក្នុងការតតាំងនឹងការគាំពារនិយម និងឯកតោភាគីនិយម ដែលធ្វើឱ្យអន្តរាយដល់ប្រព័ន្ធពហុនិយម។ យើងគួរតែរួបរួមគ្នាប្រឆាំងនឹងអនុត្តរភាពនិយម និងចក្រពត្តិនិយម។

ទី៣- យើងត្រូវតែស្តារឡើងវិញស្មារតីសន្និសីទបានដុង។ ហើយឆ្នាំនេះ គឺជាខួប លើកទី៧០ នៃសន្និសីទបានដុង ដែលធ្លាប់បានប្រមូលផ្តុំមេដឹកនាំមកពីទ្វីបអាស៊ី និងអាហ្វ្រិក ដើម្បីពិភាក្សាដោយឈរលើទស្សនៈផ្លូវកណ្តាល ប្រកាន់យកវិធីសាស្ត្រ មជ្ឈភាពនិយម និងការកសាងចលនាមិនចូលបក្សសម្ព័ន្ធ។ ខ្ញុំសូមបញ្ជាក់ថា យើង ត្រូវប្រកាន់យកវិធីសាស្ត្រមជ្ឈភាពនិយម ដើម្បីដោះស្រាយជម្លោះអន្តរជាតិ។

ទី៤- អាយប៉ា រួមជាមួយនឹងសភាសង្កេតការណ៍ ចាំបាច់ត្រូវមានភាពបុរេសកម្ម និងរឹងមាំជាងមុន ក្នុងការលើកកម្ពស់ការទូតសភា និងកិច្ចសហប្រតិបត្តិការសភា ដើម្បីពង្រឹងអភិបាលកិច្ចក្នុងតំបន់ និងពិភពលោក ព្រមទាំងលើកកម្ពស់សណ្តាប់ ធ្នាប់អន្តរជាតិផ្អែកលើច្បាប់។ ក្នុងន័យនេះ យើងគួរតែសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីអនុវត្តនូវធម្មនុញ្ញសន្តិភាពសកល ដែលបានអនុម័តកាលពីឆ្នាំមុន ក្នុងសម័យ ប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិ ដើម្បីភាពអត់ឱន និងសន្តិភាព (IPTP)។

ទី៥- យើងគួរតែបង្កើនឱកាស និងវេទិកាសុវត្ថិភាពនិងបើកចំហកាន់តែ ច្រើនថែមទៀត ដើម្បីឱ្យមានពិភាក្សាគ្នាដោយស្មោះត្រង់ និងចែករំលែកនូវការអនុ វត្តល្អបំផុតក្នុងការកសាងសន្តិភាព និងដោះស្រាយជម្លោះ។ កម្ពុជាមានឆន្ទៈរួម ចំណែកបន្ថែមទៀតដល់សន្តិភាពពិភពលោក តាមរយៈកិច្ចសន្ទនា និងកិច្ចសហ ប្រតិបត្តិការ។ ជាឧទាហរណ៍ ប្រទេសកម្ពុជាបានចែករំលែកនូវបទពិសោធន៍ និងឧត្ត មានុវត្តន៍នៃគោលនយោបាយ ឈ្នះ-ឈ្នះ ដែលបានអនុវត្តយ៉ាងជោគជ័យដោយ សម្តេចតេជោ ហ៊ុន សែន។

សភាកម្ពុជាធ្វើជាម្ចាស់កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា ពីថ្ងៃទី១៤ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ នៅវិមានរដ្ឋសភា ក្រោមមូលបទ «សន្តិភាពតាមរយៈការសន្ទនា៖ មាគ៌ាឆ្ពោះទៅមុខរបស់សភា» Peace through dialogue: The Parliamentary Path Forward) ដែលមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ សមាជិកសមាជិកាព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និងគណៈ ប្រតិភូសមាជិកអន្តរសភាអាស៊ាន (AIPA) ប្រទេសសង្កេតការណ៍ AIPA និងប្រទេសដែលជាភ្ញៀវរបស់សភាកម្ពុជា ដែលជាម្ចាស់ផ្ទះ ណិងដៃគូអភិវឌ្ឍន៍សរុបប្រមាណជិត៣០០នាក់។

កិច្ចប្រជុំក្រុមអ្នកនយោបាយអាយប៉ា (AIPA Caucus) ជាកិច្ចប្រជុំសំខាន់ប្រចាំឆ្នាំមួយរបស់ អាយប៉ា ដែលជាវេទិកា សភានៃបណ្ដាប្រទេសជាសមាជិកអាស៊ាន តំណាងឱ្យពលរដ្ឋប្រមាណជិត ៧០០លាននាក់ ក្នុងក្របខ័ណ្ឌនីតិប្បញ្ញត្តិ ដើម្បីប្រមូលផ្តុំនូវមតិ យោបល់ ទស្សនៈរបស់តំណាងពលរដ្ឋ ក្រោមចក្ខុវិស័យទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ក្នុងគោលបំណងដោះស្រាយបញ្ហារួមរបស់ពិភពលោកដែលប៉ះពាល់ដល់តំបន់អាស៊ីអាគ្នេយ៍ និងដើម្បីជំរុញឱ្យមានសន្តិសុខ ស្ថិរភាពនិងវិបុលភាព ជូនពលរដ្ឋ។ អន្តរសភាអាស៊ាន មានសមាជិកចំនួន ១០ប្រទេស រួមមាន៖ ប្រទេសព្រុយណេដារូស្សាឡាម កម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សឹង្ហបុរី ថៃ និងវៀតណាម៕

អត្ថបទដែលជាប់ទាក់ទង