**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ឧបនាយករដ្ឋមន្ត្រី ស សុខា សន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាព

ភ្នំពេញ៖ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានសន្យាជំរុញក្រុមការងារអភិវឌ្ឍន៍យុវជនខេត្តព្រៃវែង ពង្រីកការបណ្ដុះបណ្ដាលចំណេះជំនាញយុវជនឱ្យកាន់តែសកម្ម និងមានគុណភាពដើម្បីជាប្រយោជន៍សម្រាប់ប្រទេសជាតិ។

ថ្លែងក្នុងពិធីបិទវគ្គជំនាន់ទី៣ និងបើកវគ្គជំនាន់ទី៤ នៃវគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រនឹងទូរស័ព្ទដៃ និងបង្រៀនភាសាអង់គ្លេស ឬភាសាចិន ដល់យុវជនខេត្តព្រៃវែង នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥នេះ ឯកឧត្តមអភិសន្តិបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារ ទាំងគ្រូបង្គោល និងផ្នែកពាក់ព័ន្ធទាំងអស់ ដែលបានយកអស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី ក្នុងការរៀបចំវគ្គបណ្តុះបណ្តាល និងបង្រៀនជំនាញដល់សិស្សគ្រប់ជំនាន់ ប្រកបដោយស្មារតីទទួលខុសត្រូវ ដើម្បីសិស្សទទួលបាននូវចំណេះដឹង និងជំនាញមួយដ៏ត្រឹមត្រូវ ចាំបាច់សម្រាប់ធ្វើឱ្យជីវិតប្រសើរឡើង ក្នុងទីផ្សារការងារ ដែលពោរពេញដោយការប្រកួតប្រជែង នាពេលបច្ចុប្បន្ន។

ប្រមុខក្រសួងមហាផ្ទៃ បានបង្ហាញមោទនភាព ចំពោះលទ្ធផលនៃវគ្គបណ្តុះបណ្តាលជំនាន់ទី៣ ដែលមានយុវជនបានចូលរួមទទួលការបណ្តុះបណ្តាល និងប្រឡងបញ្ចប់ដោយជោគជ័យ សរុបចំនួន ៨៣៤រូប ដែលនេះជាសមិទ្ធផលក្នុងការរួមចំណែក កសាងធនធានមនុស្សប្រកបដោយសក្តានុពល ស្របក៏ទៅនឹងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល អាណត្តិទី៧ ដឹកនាំដោយសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានឱ្យអាទិភាពទៅលើមុំទាំង ៥ គឺ មនុស្ស ផ្លូវ ទឹក ភ្លើង និងបច្ចេកវិទ្យា។

ដោយសារភាពជោគជ័យនៃជំនាន់ទី៣ និងមានកើនឡើងពីសំណាក់យុវជន ព្រះសង្ឃ មន្ត្រីរាជការ និងកងកម្លាំង ដែលជំនាន់ទី៤នេះ មានសិស្សចូលរួមរហូតទៅដល់ ៦២៨នាក់ ប្រមុខក្រសួងមហាផ្ទៃ បានគាំទ្រយ៉ាងពេញទំហឹងនូវគំនិតផ្តួចផ្តើមក្នុងការគិតគូរអំពីថ្នាលបន្តវេន សម្រាប់យុវជនខេត្ត ចាប់ពីពេលនេះរហូតទៅអនាគត ដោយបានបង្កបរិយាកាសដល់ក្មួយៗជាសិស្សនៅបឋមសិក្សា ត្រឹមថ្នាក់ទី៥ និងទី៦ ដើម្បីបណ្តុះមូលដ្ឋានគ្រឹះ និងឈានទៅពង្រីកចំណេះដឹងក្នុងការប្រើប្រាស់កុំព្យូទ័របន្ថែមទៀត។

ឯកឧត្តមអភិសន្តិបណ្ឌិត ក្នុងនាមប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានសន្យារួមគ្នាជាមួយរដ្ឋបាលខេត្ត និងក្រុមការងារអភិវឌ្ឍយុវជនខេត្ត ក្នុងការការពារ និងអភិវឌ្ឍន៍បន្ថែមនូវរាល់សមិទ្ធផលដែលថ្នាក់ដឹកនាំ និងយុវជនជំនាន់មុនបានបន្សល់ទុក។

ឯកឧត្តមក៏បានផ្តល់អនុសាន៍ឱ្យយុវជនកសាងខ្លួនក្លាយជាទំពាំងស្នងឫស្សីដ៏រឹងមាំ និងបន្តថែរក្សាអប់រំ បំពាក់បំប៉នពន្លកទំពាំងថ្មី ដែលជាក្តីសង្ឃឹម នាពេលអនាគតរបស់ប្រទេសជាតិ ឱ្យទទួលបានការអប់រំល្អ មានសីលធម៌ល្អ និងមានវិន័យ ដែលអាចបន្តវេនពីដើមឫស្សី ប្រកបដោយគុណធម៌ សីលធម៌ មានជំនាញ មានចំណេះដឹង ពោរពេញសក្តានុពលសម្រាប់បច្ចុប្បន្ន និងពេលអនាគត ជូនប្រទេសជាតិ និងប្រជាជន។

វគ្គបណ្តុះបណ្តាលជំនាញរដ្ឋបាលលើកុំព្យូទ័រ កាត់តវីដេអូលើកុំព្យូទ័រនឹងទូរស័ព្ទដៃ និងបង្រៀនភាសាអង់គ្លេស ភាសាចិន ដល់យុវជនខេត្តព្រៃវែង បានរៀបចំជោគជ័យ២ជំនាន់រួចមកហើយ។ វគ្គបណ្តុះបណ្តាលបន្តជំនាន់ទី៤បន្តទៀតនេះ មានការចូលរួមពីយុវជន និងសិស្សសរុបចំនួន ចំនួន៦២៨នាក់ មាន១១ថ្នាក់សិក្សា ស្មើនឹង១៦ម៉ោង ក្នុងមួយថ្ងៃ សម្រាប់ម៉ោងសិក្សាពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ និងមាន៤ថ្នាក់សិក្សា ស្មើនឹង៨ម៉ោង ក្នុងមួយថ្ងៃ សម្រាប់ម៉ោងសិក្សាពីថ្ងៃសៅរ៍ ដល់ថ្ងៃអាទិត្យ និងមានរយៈពេលបណ្តុះបណ្តាល៣ខែ៕

អត្ថបទដែលជាប់ទាក់ទង