**កងទ័ពជើងទឹកចិន និងរុស្ស៊ី នឹងបើកធ្វើសមយុទ្ធយោធារួមគ្នាប្រចាំឆ្នាំនៅក្នុងខែនេះ**ប្រជាជនអ៊ីរ៉ង់រាប់លាននាក់ ទៅកាន់បរិវេណទីលានអធិដ្ឋាន ក្នុងរដ្ឋធានីតេហេរ៉ង់ ដើម្បីចូលរួមក្នុងពិធីបុណ្យសពផ្លូវការរបស់អតីតមេដឹកនាំកំពូល លោក អាយ៉ាតូឡាស អាលី ខាមេណី**ព្រំដែនថៃ-ភូមា បាននិងកំពុងឡើងកម្ដៅខ្លាំងសាជាថ្មី បន្ទាប់ពីការវាយប្រហារគ្នាយ៉ាងស៊ីសាច់ហុតឈាមរវាងកងទ័ពរដ្ឋាភិបាលរបបសឹកភូមា និងក្រុមកងកម្លាំងចម្រុះប្រឆាំងរបបផ្ដាច់ការ**ឯកឧត្តម សាយ សំអាល់ អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងទិសដៅអនុវត្តបន្ត របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពត**ឯកឧត្តម ខូយ រីដា បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងបង្ហាត់បង្រៀនដោយផ្ទាល់ នូវបច្ចេកទេសដាំ ថែទាំ និងតែងដើមឈើលម្អ តាមដងផ្លូវនានាក្នុងខេត្ត**លោក​គីម ជុងអ៊ុន បានចុះពិនិត្យមេីលការបាញ់សាកល្បងមីស៉ីលគ្រូសយុទ្ធសាស្ត្រ និងការវាយតម្លៃប្រព័ន្ធប្រឆាំងនាវា នាវាមុជទឹក និងការពារដែនអាកាស​ ចេញពីនាវាពិឃាតរបស់កងទ័ពជើងទឹក Kang Kon**ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញចុះផ្សព្វផ្សាយសាររបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងទិវារំឭកខួបលើកទី៧៥ នៃថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា !**ឧត្តមសេនីយ៍ឯក លឹម តុងហួត៖ ការបង្កើតវេទិកាគ្រួសារត្រឹម ៥នាទីឡើងទៅក្នុងមួយថ្ងៃ អាចជួយបង្ការកូនចៅពីបញ្ហាគ្រឿងញៀនបានទាន់ពេលវេលា**អភិបាលខេត្តកោះកុង អញ្ជើញសំណេះសំណាល និងចែកអំណោយ ជូនបងប្អូនប្រជាពលរដ្ឋ ជាង១០០គ្រួសារ នៅឃុំជ្រោយស្វាយ ស្រុកស្រែអំបិល**កម្ពុជានៅតែប្តេជ្ញាដោះស្រាយរាល់ជម្លោះព្រំដែនជាមួយថៃ ដោយសន្តិវិធី ស្របតាមច្បាប់អន្តរជាតិ និងកិច្ចព្រមព្រៀងទ្វេភាគីដែលមានស្រាប់**រុស្ស៉ីបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនរាប់សិបគ្រឿង នៅក្នុងទីក្រុង Saint Petersburg ខណៈស្ថានីយប្រេងឥន្ធនៈមួយកន្លែងរងការវាយប្រហារ**ឯកឧត្តម វង្សី វិស្សុត អញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារ ឆមាសទី១ និងលើកទិសដៅការងារបន្ត និងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧**‎ឯកឧត្តម អុឹម សិទ្ធីរ៉ា អញ្ជើញជាគណៈអធិបតី ក្នុងពិធីបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំយុវជនគណបក្សប្រជាជនកម្ពុជា ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល**លោក ហ្សេលេនស្គី៖ អ៊ុយក្រែននៅតែបន្តគ្រប់គ្រងទីក្រុង Kostiantynivka**ចិនបើកប្រតិបត្តិការល្បាតឆ្មាំសមុទ្រសាជាថ្មី នៅភាគខាងកើតកោះតៃវ៉ាន់**World Cup ៖ មាន់គកបារាំង ឡើងប៉ះម៉ារ៉ុក វគ្គ ៨ក្រុម ក្រោយទម្លាក់ប៉ារ៉ាហ្គាយ**វិចារណកថា៖ ដើមឈើមានសុខភាពល្អ ដីមានសុខភាពល្អ ភពផែនដីមានសុខភាពល្អ**ក្រុមការងារចុះមូលដ្ឋានឃុំដូង បង្ហាញសមិទ្ធផលការងារឆ្លើយតបទៅនឹង «យុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១» របស់រាជរដ្ឋាភិបាល**ឯកឧត្តម ហេង សួរ ប្រកាសបញ្ចូលសមាជិកគណបក្សប្រជាជនកម្ពុជាថ្មីជាង ៣ពាន់នាក់នៅសង្កាត់ទាំង៥ នៃខណ្ឌចំការមន ដែលធ្វើឱ្យមហាគ្រួសារបក្សកាន់តែធំ និងមានចម្រុះជំនាន់**សមាគមបណ្ដាញកសិករតេជោ សហការជាមួយ ARDB រៀបចំសិក្ខាសាលាស្ដីអំពី «កម្មវិធីត្រីភាគី ការចញ្ចឹមគោក្រោមឥណទាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) ដោយមិនចាំបាច់ដាក់ទ្រព្យធានា»

គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកូរ៉េធំៗចំនួនពីរនៅកម្ពុជា បាននិងកំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយបង្កផលប៉ះពាល់ជាខ្លាំងដល់ប្រជាជនក្រីក្រ និងសហគមន៍ជនជាតិដើមភាគតិច

ភ្នំពេញ៖ ការស៊ើបអង្កេតរបស់អង្គការសិទ្ធិមនុស្សកូរ៉េ បានរកឃើញថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកូរ៉េធំៗចំនួនពីរនៅកម្ពុជា បាននិងកំពុងរំលោភសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ ដោយបង្កផលប៉ះពាល់ជាខ្លាំងដល់ប្រជាជនក្រីក្រ និងសហគមន៍ជនជាតិដើមភាគតិច។

នេះបើតាមក្រុម អ្នកឃ្លាំមើល សាជីវកម្ម កូរ៉េ Korean Transnational Corporations Watch (KTNC Watch) ដែលចុះផ្សាយដោយអង្គការ សិទិ្ធ មនុស្ស មិន មែន រដ្ឋា ភិបាលលីកាដូ។

របាយការណ៍ដែលត្រូវបានចេញផ្សាយដោយ KTNC Watch បានរៀបរាប់យ៉ាងលម្អិតអំពីការស៊ើបអង្កេតរបស់ពួកគេ លើការរំលោភបំពានដែលបានប្រព្រឹត្តដោយគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ (KB Prasac) និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអ៊ូរីហ្វាយនែន (ខេមបូឌា) ភីអិលស៊ី (Woori Cambodia) ដែលត្រូវបានទិញដោយធនាគាររកូរ៉េធំៗក្នុងរយៈប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាក់ស្តែង KNTC Watch បានមកបំពេញទស្សនកិច្ចនៅកម្ពុជា និងធ្វើបទសម្ភាសស៊ីជម្រៅដោយផ្ទាល់ជាមួយអ្នកខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុទាំងពីរ ដែលមានទាំងជនជាតិខ្មែរ និងជនជាតិដើមភាគតិច។ ពួកគេរៀបបានរាប់យ៉ាងលម្អិតអំពីគ្រោះថ្នាក់ និងផលលំបាកដែលពួកគេបានជួបប្រទះ ជុំវិញប្រាក់កម្ចីពីធនាគារប្រាសាក់ និងធនាគារអ៊ូរី។

របាយការណ៍បានរកឃើញថា បុគ្គលិកនៃធនាគារទាំងពីរបានល្បួងអតិថិជន និងផ្តល់ប្រាក់កម្ចីដល់ពួកគេក្នុងបរិមាណច្រើនហួសហេតុ ដោយជារឿយៗប្រើប្រាស់ដីជាវត្ថុបញ្ចាំ ដោយមិនគិតពីកម្រិតប្រាក់ចំណូលជាក់ស្តែងរបស់ក្រុមគ្រួសារ។ ដោយសារតែបំណុលមានអត្រាការប្រាក់ និងកម្រៃខ្ពស់ អ្នកខ្ចីមិនអាចទូទាត់ប្រាក់សងបំណុលវិញបានទេ។ ក្រោយមក មន្ត្រីឥណទាន បានអនុវត្តច្បាប់ធនាគារ ដោយដាក់សម្ពាធលើគ្រួសារដែលជាកូនបំណុល ដោយគំរាមប្តឹងប៉ូលិស ឬប្តឹងឱ្យជាប់គុកជាប់ច្រវាក់ជាដើម ធ្វើឱ្យពួកគេរងការអាម៉ាសមុខជាសាធារណៈ។ លើសពីនេះ មន្រ្តីឥណទានបានគំរាមពួកគេទៀតថា សាច់ញាតិគ្រួសារត្រូវតែសងបំណុលជំនួស ទោះបីជាអ្នកខ្ចីស្លាប់ដោយការធ្វើអត្តឃាតក៏ដោយ ដោយពួកគេត្រូវលក់ដី ឬខ្ចីប្រាក់ក្រៅផ្លូវការដើម្បីដោះបំណុល។

ក្រៅពីនេះ ករណីសិក្សាផ្សេងទៀតបានរៀបរាប់លម្អិតអំពីមន្ត្រីឥណទានរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំងពីរខាងលើថា ពួកគេបានដាក់សម្ពាធលើអ្នកខ្ចីដែលមិនចេះអក្សរឱ្យទទួលយកប្រាក់ដ៏ច្រើន ដែលពួកគេគ្មានសង្ឃឹមក្នុងការទូទាត់សងវិញ។ នៅពេលគ្មានលុយសងធនាគារ ពួកគេត្រូវបង្ខំចិត្តឱ្យកូនឈប់សិក្សា និងទៅធ្វើការរកប្រាក់ជួយដោះបំណុលជាដើម។ មិនត្រឹមតែប៉ុណ្ណោះ កូនបំណុលទាំងនោះរងនូវគំនាប និងការរំលោភបំពានផ្សេងៗ៕

អត្ថបទដែលជាប់ទាក់ទង