នៅថ្ងៃសុក្រនេះ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យ ជួយសម្របសម្រួលពលរដ្ឋខ្មែរត្រឡប់មកពីប្រទេសថៃ និងប្រើប្រាស់រថយន្ត១១គ្រឿងដឹកជញ្ជូនពួកគាត់ទៅស្រុកកំណើត

បន្ទាយមានជ័យ: លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ នៅថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥នេះ បានចាត់តាំងលោកឧត្តមសេនីយ៍ត្រី យ៉ត សុផល ស្នងការរង ដឹកនាំកម្លាំងនគរបាលជាច្រើននាក់ សហការជាមួយរដ្ឋបាលខេត្តបន្ទាយមានជ័យ ស្ថាប័នពាក់ព័ន្ធ ចូលរួមសម្របសម្រួលដល់ពលរដ្ឋខ្មែរ ដែលកំពុងវិលត្រឡប់មកប្រទេសកម្ពុជាតាមច្រកអន្តរជាតិប៉ោយប៉ែត ក្រោយពីភាគីថៃប្រកាសបិទច្រកព្រំដែន។
ប្រតិបត្តិការសម្រាប់ថ្ងៃសុក្រនេះ គិតចាប់ពីម៉ោង៨.០០នាទីព្រឹក ដល់ម៉ោង១៦.០០នាទីល្ងាច ប្រជាពលរដ្ឋខ្មែរវិលត្រឡប់ មានចំនួន៖១៦១នាក់ ស្រី៧២នាក់។ កម្លាំងនគរបាលយើង បានប្រើប្រាស់រថយន្តចំនួន១១គ្រឿង ដឹកជញ្ជូនពលរដ្ឋខ្មែរទាំងនោះទៅកាន់ខេត្ត/រាជធានីចំនួន៦ រួមមាន: រាជធានីភ្នំពេញ, ខេត្តកំពង់ធំ
,ខេត្តសៀមរាប, ខេត្តពោធិសាត់, ខេត្តព្រះវិហារ
ខេត្តបាត់ដំបង៕

