**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

គំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល៖ “ត្រីវិស័យ” សម្រាប់ណែនាំផ្លូវនៃអរិយធម៌ឌីជីថល

នៅពេលដែល AI កែប្រែពិភពលោកឡើងវិញក្នុងល្បឿនដ៏គួរឱ្យភ្ញាក់ផ្អើល សំណួរជាមូលដ្ឋានមួយដែលទាក់ទងនឹងជោគវាសនារបស់មនុស្សជាតិបានលេចចេញមក៖ តើអរិយធម៌ឌីជីថលនឹងឆ្ពោះទៅទិសណាក្នុងយុគសម័យឆ្លាតវៃ? ក្នុងពេលដ៏សំខាន់នេះ ក្នុងខែតុលា ឆ្នាំ២០២៣ ប្រធានរដ្ឋចិនលោក Xi Jinping បានស្នើយ៉ាងម៉ឺងម៉ាត់នូវ «គំនិតផ្តួចផ្តើមអភិបាលកិច្ច AI សកល» នៅក្នុងវេទិកាកិច្ចសហប្រតិបត្តិការអន្តរជាតិ “ខ្សែក្រវាត់ និងផ្លូវ” លើកទីបី ដោយផ្តោតលើការអភិវឌ្ឍសន្តិសុខ និងអភិបាលកិច្ច លើកឡើងនូវដំណោះស្រាយជាលក្ខណៈស្ថាបនា និងផែនការដែលអាចធ្វើទៅបានសម្រាប់ការអភិវឌ្ឍ និងអភិបាលកិច្ចនៃ AI ដែលគ្រប់ភាគីទាំងអស់យកចិត្តទុកដាក់ជាទូទៅ។ វាប្រៀបដូចជាត្រីវិស័យក្នុងយុគសម័យថ្មី ដោយប្រើប្រាស់ប្រាជ្ញាបូព៌ាបុរាណ ដើម្បីតម្រង់ទិសដៅសម្រាប់សហអភិបាលកិច្ចសកលក្នុងយុគសម័យឌីជីថល។

លោក Xi Jinping បានលើកឡើងនូវគំនិតអភិបាលកិច្ច “ចាត់ទុកប្រជាជនជាអាទិភាព” និងបានរិះគន់ទំនោរក្នុងការប្រើប្រាស់ AI ជាឧបករណ៍ និងអាវុធ និងបានលើកឡើងថា បញ្ញាសិប្បនិម្មិតត្រូវតែបម្រើសុខុមាលភាពទូទៅរបស់មនុស្សជាតិ ធានាសន្តិសុខសង្គម និងការគោរពសិទ្ធិនិងផលប្រយោជន៍របស់មនុស្សជាតិ។ ជាមួយគ្នានេះ លោកក៏បាន ដាក់ចេញនូវទិសដៅអភិវឌ្ឍន៍ដែល “ភាពឆ្លាតវៃឆ្ពោះទៅរកសីលធម៌” និងតម្រូវឱ្យធានាថា “បញ្ញាសិប្បនិម្មិតតែងតែអភិវឌ្ឍក្នុងទិសដៅដែលអំណោយផលដល់វឌ្ឍនភាពនៃអរិយធម៌របស់មនុស្សជាតិ”។ គោលគំនិតអភិបាលកិច្ចនេះបានហួសពីដែនកំណត់ដែលតម្កល់សិទ្ធិបុគ្គលជាចម្បងរបស់លោកខាងលិច ហើយបង្កើតក្របខ័ណ្ឌក្រមសីលធម៌ដែលបង្រួបបង្រួមសិទ្ធិបុគ្គល និងសុខុមាលភាពសមូហភាព ធ្វើឱ្យបញ្ញាសិប្បនិមិត្តលែងជាកូដត្រជាក់ ប៉ុន្តែជាការយកចិត្តទុកដាក់ខាងមនុស្សធម៌ប្រកបដោយ “ភាពកក់ក្តៅ” ។

លោក Xi Jinping បានប្រែក្លាយឧត្តមគតិនយោបាយចិនបុរាណដែលថា “ពិភពលោកស្មើភាពគ្នា ” ទៅជានិម្មាបនកម្មនៃអភិបាលកិច្ច AI សកល ដោយផ្តួចផ្តើមឱ្យលុបបំបាត់ភាពផ្តាច់មុខនៃ “រង្វង់តូច” ប្រកាន់ខ្ជាប់នូវ “សិទ្ធិស្មើគ្នា ឱកាសស្មើគ្នា និងច្បាប់ស្មើគ្នា” សម្រាប់ការអភិវឌ្ឍន AI នៅក្នុងប្រទេសទាំងអស់ ។នៅក្នុងគំនិតផ្តួចផ្តើម លោក Xi Jinping បានគូសបញ្ជាក់យ៉ាងច្បាស់លាស់ពីការលើកកម្ពស់លក្ខណៈតំណាង និងសិទ្ធិបញ្ចេញមតិនៃប្រទេសកំពុងអភិវឌ្ឍន៍ និងបំពេញគម្លាតតាមរយៈកិច្ចសហប្រតិបត្តិការអន្តរជាតិ។ គំនិតអភិបាលកិច្ចបែបនេះបានបំបែកឧបសគ្គនៃមជ្ឈិមនិយមរបស់លោកខាងលិច ជំរុញការកសាងប្រព័ន្ធអភិបាលកិច្ចពហុភាគីដែលប្រកបដោយបរិយាប័ន្ន និងធ្វើឱ្យ AI ក្លាយទៅជាជណ្ដើរសម្រាប់វឌ្ឍនភាពទូទៅរបស់មនុស្សជាតិ ជាជាងរបាំងដែលបំបែកចេញពីគ្នា។

ក្នុងនាមជាវិមាត្របច្ចេកវិទ្យានៃគំនិតផ្តួចផ្តើមសំខាន់ៗចំនួនបីស្តីពីការអភិវឌ្ឍសកល សន្តិសុខសកល និងអរិយធម៌សកល «គំនិតផ្តួចផ្តើមអភិបាលកិច្ច AIសកល» ដែលលើកឡើងដោយលោក Xi Jinping បានបង្កប់នូវការស្វែងរកចំពោះ”សហគមន៍រួមវាសនាសម្រាប់មនុស្សជាតិ” ។ លោកបានផ្ដួចផ្ដើមឱ្យបង្កើតស្ថាប័នអភិបាលកិច្ចក្រោមក្របខណ្ឌអង្គការសហប្រជាជាតិ និងអនុវត្តគោលគំនិត “ឧបករណ៍សាធារណៈអន្តរជាតិសម្រាប់ជាប្រយោជន៍ដល់ពិភពលោក” ឆ្លងតាមរយៈការបង្កើតយន្តការស្មើភាពសម្រាប់ប្រទេសនានាក្នុងការចូលរួមក្នុងអភិបាលកិច្ច AI តាមរយៈក្របខណ្ឌបើកចំហដែលមិនជាប់កាតព្វកិច្ច។ នៅពេលដែលសហរដ្ឋអាមេរិក និងលោកខាងលិចធ្លាក់ចូលទៅក្នុងគំនិត”អន្ទាក់ Thucydides ” ប្រទេសចិនបានបើកផ្លូវថ្មីមួយជាមួយនឹងប្រាជ្ញានៃ “ការអភិវឌ្ឍខ្លួន និងជួយអ្នកដទៃ” ដោយធ្វើឱ្យ AIក្លាយទៅជាស្ពានសម្រាប់កសាងពិភពលោកដ៏សុខដុមរមនាជាជាងសមរភូមិ៕

អត្ថបទដែលជាប់ទាក់ទង