**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

​រដ្ឋមន្ត្រី​ ថោ​ ជេដ្ឋា​ ​ដឹកនាំកិច្ចប្រជុំ​បូកសរុប​​ការងារប្រចាំឆមាស​ទី១​ ឆ្នាំ​២០២៥ របស់ក្រសួងធនធានទឹក និង​ឧតុនិយម​ គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​អាជ្ញាធរទន្លេសាប


​នាព្រឹកថ្ងៃព្រហស្បតិ៍ ១កើត​ ខែ​អាសាឍ​ ឆ្នាំម្សាញ់​ សប្តស័ក ពុទ្ធសករាជ ២៥៦៩​ ត្រូវនឹងថ្ងៃទី២៦​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នេះ​ នៅសាលប្រជុំរំដួលនៃ​ទីស្ដីការក្រសួង​ ឯកឧត្តម​ ថោ ជេដ្ឋា​ រដ្ឋមន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ បានអញ្ជើញ​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​​ដឹកនាំ​​កិច្ចប្រជុំ​បូកសរុប​ការងារប្រចាំ​ឆមាសទី១ ឆ្នាំ​២០២៥​ របស់ក្រសួងធនធានទឹក និង​ឧតុនិយម គណៈកម្មាធិការជាតិទន្លេមេគង្គកម្ពុជា និង​អាជ្ញាធរទន្លេសាប ដែលគិតមកដល់ពេលនេះលទ្ធផលការងារឆ្នាំ​២០២៥​ ​សម្រេចបានប្រមាណ​ ៥៥% ដោយ​​មានវត្តមានអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម​រដ្ឋលេខាធិការប្រចាំការ ឯកឧត្តម​ លោកជំទាវ ជាថ្នាក់ដឹកនាំ ​លោក លោកស្រីប្រធានអង្គភាព និង​ប្រធាននាយកដ្ឋា​​នទាំងអស់ក្រោមឱវាទក្រសួងធនធានទឹក និង​ឧតុនិយម​​ គណៈកម្មាធិការជាតិទន្លេមេគង្គ និង​អាជ្ញាធរទន្លេសាបជាច្រើនរូប​។​

ក្នុងឱកាសបើកកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី​ ប្រធានគណៈកម្មាធិការជាតិទន្លេមេគង្គ និង​ជាប្រធានអាជ្ញាធរទន្លេសាប​ បាន​ថ្លែង​កោតសរសើរ​ និង​វាយតម្លៃខ្ពស់​ចំពោះកិច្ចខិតខំប្រឹងប្រែងអនុវត្តការងារយ៉ាងសកម្ម​​ និង​រួបរួមសាមគ្គីគ្នាជាធ្លុងមួយ​​​ ​​របស់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការគ្រប់​លំដាប់ថ្នាក់​នៃក្រសួង​ស្ថាប័នទាំងបី​រហូតសម្រេចបានសមិទ្ធផល​ជាច្រើន​​ សំដៅការពារ​ អភិរក្ស​ និង​អភិវឌ្ឍន៍វិស័យធនធានទឹក និង​ឧតុនិយម​ ព្រមទាំង​ធានានូវសន្តិសុខទឹក​ប្រកបដោយនិរន្តរភាព​ និង​បរិយាបន្ន​ ចូលរួមចំណែកក្នុងការអនុវត្ត​គោលនយោបាយ និង​​យុទ្ធសាស្ត្រ​​បញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា។

ឯកឧត្តម​រដ្ឋមន្ត្រី​​ បានមានប្រសាសន៍​​លើកឡើង​​ពីកិច្ចសហការដ៏ល្អរបស់​ថ្នាក់ដឹកនាំ និងមន្រ្តីនៃនាយកដ្ឋានជំនាញរបស់ក្រសួង និង​មន្ទីរធនធានទឹក​ និងឧតុនិយមតាមបណ្តារាជធានី-ខេត្ត​​​ ជាមួយក្រសួងពាក់ព័ន្ធ​ ​រដ្ឋបាលថ្នាក់ក្រោមជាតិ និង​​អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់​​ ប្រកប​ដោយ​ស្មារតី​ទទួល​ខុសត្រូវ​ ​និង​ច្នៃប្រឌិតខ្ពស់ ក្នុងកិច្ច​​អន្តរាគមន៍សង្គ្រោះស្រូវ​ប្រាំង​ ដែលប្រជាកសិករបាន​ធ្វើលើសផែនការ​ប្រមាណ​ ៩០ម៉ឺនហិកតា រហូតសម្រេចបានជោគជ័យ​​។​

ទន្ទឹមនឹង​នេះ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បាន​គូសបញ្ជាក់​ពីការ​សម្រេចបាននូវ​ផែនទីទឹកច្បាស់លាស់មួយនៅទូទាំងប្រទេស​​​ ដើម្បី​ជាមូលដ្ឋាននៃការអនុវត្តការងារ​របស់​ក្រសួងពាក់ព័ន្ធ ជាពិសេសក្រសួងកសិកម្ម​ រុក្ខាប្រមាញ់ និង​នេសាទ​ និង​បានបញ្ជាក់បន្ថែម​ពី​​​​កិច្ច​ប្រឹងប្រែងរបស់ក្រសួង​ក្នុង​ការស្វែង​​​​រកប្រភពទឹក កសាងអាងទឹក និង​ធ្វើទំនើបកម្ម​ប្រព័ន្ធធារាសាស្ត្រ​​នានា​ នៅក្នុងអាណត្តិរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកប​ដោយភាពឈ្លាសវៃរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត​ នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា​ ដើម្បី​ធានាបាននូវការផ្គត់ផ្គង់ទឹក​សម្រាប់ការងារស្រោចស្រពវិស័យ​កសិកម្ម​ និង​ការប្រើប្រាស់លើគ្រប់វិស័យ។

ជាចុងក្រោយ​ ឯកឧត្តម​រដ្ឋមន្ត្រី​ បានណែនាំដល់​ថ្នាក់ដឹកនាំ និង​មន្ត្រី​រាជការ​គ្រប់លំដាប់ថ្នាក់​នៃក្រសួងស្ថាប័នទាំងបី​ សូម​បន្ត​ពង្រឹងសាមគ្គីភាព យកចិត្តទុកដាក់ខ្ពស់​ចំពោះសុវត្ថិភាព​ និង​​មានវិធានការត្រៀមបង្ការ​ ដើម្បី​ឆ្លើយតប​ចំពោះគ្រោះធម្មជាតិ​ ជាពិសេសគ្រោះទឹកជំនន់ ដែលអាចកើតមានឡើង​នៅ​ក្នុងរដូវវស្សា​​៕

អត្ថបទដែលជាប់ទាក់ទង