**ទីប្រឹក្សាសន្តិសុខជាតិឥណ្ឌា ជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីការបរទេសចិន នៅខាងក្រៅកិច្ចប្រជុំទីប្រឹក្សាសន្តិសុខជាតិ BRICS ក្នុងទីក្រុងញូវដេលី**លោក Rubio នឹងបំពេញទស្សនកិច្ចទៅកាន់អេមីរ៉ាតអារ៉ាប់រួម គូវ៉ែត និងបារ៉ែន ក្នុងគោលបំណងបញ្ចុះបញ្ចូល និងពន្យល់សម្ព័ន្ធមិត្តអារ៉ាប់ដោយផ្ទាល់ ជុំវិញកិច្ចព្រមព្រៀងសន្តិភាពបឋមរវាងអាមេរិក និងអ៊ីរ៉ង់**វិចារណកថា៖ សេចក្តីថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចេញពីបេះដូង ជូនចំពោះក្មួយៗសិស្សានុសិស្ស និងប្រជាពលរដ្ឋកម្ពុជាគ្រប់រូប**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំគណៈប្រតិភូកម្ពុជាចូលរួមកិច្ចប្រជុំលើកទី២ របស់ក្រុមការងារបច្ចេកកម្ពុជា-វៀតណាម នៅក្រុងហូជីមិញ**ថ្នាក់ដឹកនាំខេត្តមណ្ឌលគិរី ជួបសំណេះសំណាល និងផ្ដល់រង្វាន់ជ័យលាភីក្នុងកាអនុវត្តចលនាប្រឡងប្រណាំង គោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញដឹកនាំអាជ្ញាធរមូលដ្ឋានចុះពិនិត្យស្ថានភាព «ទួលពោធិ៍ជ្រៃ» ស្ថិតនៅក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង**សម្តេចតេជោ ចេញព្រះរាជក្រឹត្យដំឡើងឋានន្តរស័ក្តិឧត្តមសេនីយ៍ត្រី ជូនវរសេនីយ៍ឯក ក្លូត សុវណ្ណ នាយកវិទ្យាស្ថានកងរាជអាវុធហត្ថកំបូល**ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារបរិវត្តកម្មឌីជីថលរបស់ទីស្តីការគណៈរដ្ឋមន្ត្រី**អ៊ីរ៉ង់បាននិងកំពុងស្ទុះស្ទារបង្កើនកិច្ចពិភាក្សាបញ្ជាទិញយន្តហោះចម្បាំងពហុតួនាទី J-10B មួយទឹកពីប្រទេសចិន ដើម្បីធ្វើទំនើបកម្មកងទ័ពអាកាសដ៏ចំណាស់របស់ខ្លួន**ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន ដឹកនាំកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (គ.ស.ហ) លើសេចក្តីព្រាង «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូច និងមធ្យម ឆ្នាំ២០២៦-២០៣០»**តុលាការកូរ៉េខាងត្បូង ផ្តន្ទាទោសអតីតរដ្ឋមន្រ្តីយុត្តិធម៌ ដាក់ពន្ធនាគារ ២៥ឆ្នាំ ដោយសារជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងច្បាប់អាជ្ញាសឹករបស់លោក Yoon Suk Yeol**២សប្ដាហ៍ដើមខែនេះ សមត្ថកិច្ចក្រសួងមហាផ្ទៃឃាត់ខ្លួនអ្នកពាក់ព័ន្ធ Online Scams ជាង ១ពាន់នាក់**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលខេត្តបាត់ដំបង**ប្រកាសចូលកាន់មុខតំណែងអភិបាលរងខេត្តមណ្ឌលគិរី!**ឯកឧត្តម គន់ គីម អញ្ជើញចុះសួរសុខទុក្ខប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ព្រះពន្លា ក្រុងសិរីសោភ័ណ**ស្វែងយល់ពីប្រាសាទភិមានអាកាស៖ វិមានសួគ៌កណ្តាលព្រះបរមរាជវាំងបុរាណ**ស្នងការរាជធានីភ្នំពេញ ណែនាំដល់កម្លាំងបន្តស្រាវជ្រាវបង្រ្កាបបទល្មើស Online Scams ឱ្យបានម៉ឺងម៉ាត់**មេដឹកនាំក្រុមហេសបូឡា ប្រកាសថាអ៉ីស្រាអែលមិនអាចបន្តស្ថិតនៅក្នុងប្រទេសលីបង់បានឡើយ ហើយត្រៀមឆ្លើយតបវិញ ចំពោះការរំលោភបំពានណាមួយពីសំណាក់អ៉ីស្រាអែល**តៃវ៉ាន់ ប្រកាសចាប់ផ្តើមសមយុទ្ធយោធា រយៈពេល ៥ថ្ងៃ ផ្តោតលើការពង្រឹងសមត្ថភាពត្រៀមលក្ខណៈប្រយុទ្ធ

ក្រសួងការងារ បន្តអនុវត្តគម្រោងប្រឹក្សាគោលនយោបាយការងារ ឆ្នាំ២០២៥

ភ្នំពេញ៖ គណៈប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដឹកនាំដោយឯកឧត្ដម លឹម ស៊ុយហុង អនុរដ្ឋលេខាធិការ បានបំពេញទស្សនកិច្ចសិក្សា និងផ្លាស់ប្តូរបទពិសោធន៍ នៅសាធារណរដ្ឋកូរ៉េ ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ដោយផ្តោតលើផ្នែកអាទិភាពសំខាន់ៗចំនួនបួនក្នុងវិស័យការងារ គឺប្រាក់ឈ្នួលអប្បបរមា ការដោះស្រាយវិវាទការងារ អធិការកិច្ចការងារ និងការបណ្តុះបណ្តាលដោយវិទ្យាស្ថានជាតិការងារ។ ទស្សនកិច្ចនេះស្ថិតក្រោមគម្រោងប្រឹក្សាគោលនយោបាយការងារឆ្នាំ២០២៥ រវាងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសេវាការងារ និងមុខរបរកូរ៉េ (Korea Labour and Employment Service-KLES) ដែលជាអង្គភាពចំណុះឱ្យក្រសួងមុខរបរ និងការងារកូរ៉េ ក្នុងគោលបំណងពង្រឹងការកសាងសមត្ថភាពមន្រ្តីជំនាញ ព្រមទាំងផ្តល់អនុសាសន៍អំពីការរៀបចំគោលនយោបាយការងារស្របតាមបរិបទកម្ពុជា។

អំឡុងទស្សនកិច្ចនេះ គណៈប្រតិភូបានជួបពិភាក្សាជាមួយអង្គភាពមួយចំនួននៃក្រសួងមុខរបរ និងការងារកូរ៉េ រួមមានផ្នែកសហប្រតិបត្តិការអន្តរជាតិ គណៈកម្មាធិការទំនាក់ទំនងការងារ និងគណៈកម្មាធិការប្រាក់ឈ្នួលអប្បបរមា ព្រមទាំងវិទ្យាស្ថានបណ្តុះបណ្តាលមុខរបរ និងការងារកូរ៉េ។ ជំនួបជាមួយផ្នែកសហប្រតិបត្តិការអន្តរជាតិផ្តោតលើការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីដែលប្រទេសកូរ៉េបាននិងកំពុងជួយដល់កម្ពុជា ជាពិសេសគោលនយោបាយការងារដែលកំពុងតែអនុវត្តនេះ ក៏ដូចជាពិភាក្សាលើលទ្ធភាពក្នុងការបង្កើនកិច្ចសហប្រតិបត្តិការដោយផ្តល់ជំនួយបច្ចេកទេសបន្ថែមនាពេលខាងមុខ។

ដោយឡែក ការពិភាក្សាជាមួយគណៈកម្មាធិការទំនាក់ទំនងការងារ និងគណៈកម្មាធិការប្រាក់ឈ្នួលអប្បបរមាផ្តោតលើវិធីសាស្ត្ររបស់កូរ៉េក្នុងការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការប្រកបដោយប្រសិទ្ធភាព ដែលផ្តល់នូវការយល់ដឹងបន្ថែមសម្រាប់ការពិចារណាកែលម្អ ឬពង្រឹងយន្តការដោះស្រាយវិវាទការងារនៅកម្ពុជា ព្រមទាំងផ្តល់ការយល់ដឹងស៊ីជម្រៅអំពីយន្តការកំណត់ប្រាក់ឈ្នួល ការពង្រីកវិសាលភាពប្រាក់ឈ្នួលអប្បបរមាទៅលើវិស័យផ្សេងៗ។ ជាចុងក្រោយ វិទ្យាស្ថានបណ្តុះបណ្តាលមុខរបរ និងការងារកូរ៉េបានចែករំលែកបទពិសោធន៍អំពីកម្មវិធីបណ្តុះបណ្តាលមន្រ្តីរាជការ សហជីព និយោជក អ្នកផ្សះផ្សាវិវាទការងារ និងអធិការការងារ ដើម្បីចូលរួមលើកកម្ពស់អនុលោមភាពតាមច្បាប់។

លើសពីនេះ គណៈប្រតិភូរួមនឹងតំណាងសេវាការងារ និងមុខរបរកូរ៉េ បានអញ្ជើញទៅទស្សនកិច្ចនៅស្ថានឯកអគ្គរាជទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ ក្រុមហ៊ុនផ្សារទំនើប Lotte និងមជ្ឈមណ្ឌលអាស៊ាន-កូរ៉េ ដើម្បីយល់ដឹងបន្ថែមអំពីស្ថានភាពពលករកម្ពុជាដែលកំពុងបម្រើការងារនៅក្នុងប្រទេសកូរ៉េ ការគ្រប់គ្រងបុគ្គលិករបស់ក្រុមហ៊ុនប្រកបដោយប្រសិទ្ធភាពរហូតទទួលបានជ័យលាភីបួនឆ្នាំជាប់គ្នា ក៏ដូចជាដំណើរការរបស់មជ្ឈមណ្ឌល។

ក្រៅពីទស្សនកិច្ចនៅតាមស្ថាប័ន និងការចែករំលែកបទពិសោធន៍ជាក់លាក់មួយចំនួន ភាគីកម្ពុជា និងកូរ៉េបានរៀបចំសិក្ខាសាលារួមគ្នា ដែលសិក្ខាសាលានេះបានផ្តល់ជាវេទិកាដ៏សំខាន់សម្រាប់ភាគីទាំងពីរពិភាក្សាស៊ីជម្រៅទៅលើការផ្តល់អនុសាសន៍ពាក់ព័ន្ធនឹងគោលនយោបាយការងារកម្ពុជាដូចបានបញ្ជាក់ជូនខាងលើ។

គណៈប្រតិភូនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជា្ជជីវៈ និងភាគីកូរ៉េ បានបេ្ដជ្ញាបន្តជំរុញនូវការអនុវត្តកិច្ចសហប្រតិបត្តិការគម្រោងនេះឱ្យរលូនថែមទៀត ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការនានារវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរឡើងផងដែរ៕

អត្ថបទដែលជាប់ទាក់ទង