**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ត្រៀមដាក់បង្ហាញស្នាដៃសិស្ស ៤មុខជំនាញ ក្នុងឱកាសទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥

ភ្នំពេញ៖ វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានត្រៀមរៀបចំដាក់តាំងបង្ហាញស្នាដៃរបស់សិស្ស ៤មុខជំនាញរួមមាន ការផលិតនំ, ធុរកិច្ចភេសជ្ជៈ, សេវាកម្មសម្អាងកាយ, និងការព្យាបាល និងថែទាំស្បែកមុខ (តាមបច្ចេកទេសជប៉ុន) ក្នុងឱកាស ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ ដែលនឹងធ្វើឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ថ្ងៃទី១៥-១៦ ខែមិថុនានេះ។

ឯកឧត្តម តាន់ កុសល នាយកវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានឱ្យដឹងថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) ពិតជាមានសារៈសំខាន់ណាស់ក្នុងការផ្សព្វផ្សាយដល់សិស្ស-និស្សិត អាណាព្យាបាល និងសាធារណជនទូទៅនូវវឌ្ឍនភាពរបស់ TVET និងសារប្រយោជន៍ នៃការបណ្តុះបណ្តាលជំនាញ ដល់យុវជន ជាពិសេសយុវជន និងសាធារណជនដែលស្ថិតក្នុងក្រុមងាយរងគ្រោះ ឱ្យពួកគាត់មានឱកាសទទួលបាន ការបណ្តុះបណ្តាលជំនាញ ដើម្បីយកទៅប្រកបមុខរបរមួយប្រចាំជីវិត។

ឯកឧត្តមថ្លែងថា៖ «TVET Day នឹងផ្តល់នូវឱកាស កាន់តែទូលំទូលាយ សម្រាប់សិស្ស-និស្សិត ក៏ដូចជាសាធារណជនក្នុងការសិក្សា ដែលស្របទៅតាម គោលបំណងនាពេលអនាគតរបស់ពួកគាត់ និងស្របតាមការវិវត្ត នៃសេដ្ឋកិច្ច-សង្គមនៃយុគសម័យបច្ចេកវិទ្យា។ មិនតែប៉ុណ្ណោះ TVET Day ក៏បានជួយដល់ វិស័យឯកជន និងផ្នែកដែលពាក់ព័ន្ធទាំងអស់ ក្នុងការផ្សព្វផ្សាយ អំពីផលិតផល និងសេវាកម្ម ការជ្រើសរើសបុគ្គលិក និងការផ្គូផ្គងរវាងអ្នកកំពុងស្វែងរកការងារ និងនិយោជក ផងដែរ»។

យុវតី សុង លីន រៀនជំនាញការផលិតនំ នៃវិទ្យាស្ថាន NIEI បានបង្ហាញ ចំណាប់អាម្មណ៍ថា ពិតជាចង់ឱ្យមហាជន ចូលរួមនៅក្នុង កម្មវិធីនេះ ហើយបានភ្លក្សរសជាតិនំជាច្រើនមុខ ដែលនឹងយកទៅបង្ហាញនៅក្នុងកម្មវិធីមួយនេះ។

យុវតី សុង លីន បាននិយាយថា៖ «អ្នកទាំងអស់គ្នាគួរតែចូលរួមនៅ ក្នុងទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET Day) ដើម្បីទទួលបានព័ត៌មានបន្ថែមពីជំនាញការផលិតនំនេះ ព្រមទាំងជំនាញផ្សេងៗដែលនឹងចូលរួម»។

ស្រដៀងគ្នានេះយុវតី ចាយ កិញលិញ រៀនជំនាញធុរកិច្ចភេសជ្ជៈ នៃវិទ្យាស្ថាន NIEI និយាយថា នៅថ្ងៃនៃទិវានោះ លោកគ្រូ អ្នកគ្រូតាមជំនាញនីមួយៗ នឹងរង់ចាំផ្តល់គ្រប់ព័ត៌មាន ដែលជាចម្ងល់របស់មហាជន។

យុវតី ចាយ កិញលិញ បញ្ជាក់ថា៖ «សិស្សានុសិស្ស និងបងប្អូនទាំងអស់អាចងាកមក ចាប់អារម្មណ៍ការរៀនជំនាញ ហើយតាមរយៈ TVET Day ជាឱកាសមួយ ដែលបងប្អូនទាំងអស់គ្នា អាចស្វែងរកជំនាញ ដែលសមស្របជាមួយ នឹងចំណង់ចំណូលចិត្ត របស់បងប្អូនផ្ទាល់»។

សូមបញ្ជាក់ថា ទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ លើកទី៨ ឆ្នាំ២០២៥ រៀបចំឡើងក្រោមប្រធានបទ «ការអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ បង្កើតឱកាសការងារ សាងក្តីសង្ឃឹមដល់យុវជន»។

តាមរយៈទិវានេះ រាជរដ្ឋាភិបាលមានបំណង លើកកម្ពស់ការបណ្តុះបណ្តាលកម្លាំងពលកម្មជំនាញ សំដៅសម្រេចឱ្យបានគោលដៅ «ពលរដ្ឋម្នាក់ មានជំនាញមួយយ៉ាងតិចប្រចាំជីវិត» ប្រកបដោយគុណភាព និងប្រសិទ្ធភាព ដើម្បីឆ្លើយតបទៅ នឹងតម្រូវការ ទីផ្សារការងារទាំងបច្ចុប្បន្ន និងអនាគត៕

អត្ថបទដែលជាប់ទាក់ទង