**ប៉ាឡេស្ទីន បានអះអាងថាកងកម្លាំងអ៉ីស្រាអែលបានបាញ់សម្លាប់ទារកប៉ាឡេស្ទីនម្នាក់មានអាយុ ៧ខែ**បារាំងកំពុងធ្វើការជាមួយប្រទេសមួយចំនួនដើម្បីបង្កើនសម្ពាធលើអ៉ីស្រាអែល ដោយបន្តទៅមុខជាមួយនិងការដាក់ទណ្ឌកម្មថ្នាក់ជាតិ**កម្លាំងនគរបាលស្រុកស្វាយចេកបង្ក្រាបករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ជាបន្តបន្ទាប់ និងដកហូតវត្ថុតាងមួយចំនួន**សម្តេច ហ៊ុន ម៉ាណែត ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋសង្គមនិយមវៀតណាម និងចូលរួមវេទិកាអនាគតអាស៊ាន លើកទី៣ នៅទីក្រុងហាណូយ ពីថ្ងៃទី៨ ដល់ថ្ងៃទី១០**អ្នកនាំពាក្យក្រសួងព័ត៌មានលើកទឹកចិត្តយ៉ាងខ្លាំងដល់ស្រទាប់យុវវ័យឱ្យដើរតួជាឃោសនិក អប់រំក្នុងការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អញ្ជើញចូលរួមកម្មវិធីបញ្ចុះបឋមសិលាកសាង «រតនមន្ទីរពុទ្ធមណ្ឌលវិបស្សនាឧដុង្គ» ពុទ្ធមណ្ឌលវិបស្សនាធុរៈ នៃព្រះរាជាណាចក្រកម្ពុជា**សម្តេច ម៉ែន សំអន ដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧ និងបូកសរុបលទ្ធផលការងារឆមាសទី១ និងលើកទិសដៅរបស់ក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង**លោក ហ្សេលេនស្គី បានរិះគន់សមភាគីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ដែលបានបដិសេធការអំពាវនាវឱ្យមានជំនួបទល់មុខគ្នា ដើម្បីចរចាបិទបញ្ចប់សង្រ្គាមរយៈពេលជាង៤ឆ្នាំរវាងប្រទេសទាំងពីរ**ក្រុមហ៊ុន Beijing Urban Construction Group នៅទីក្រុងប៉េកាំង សាធារណរដ្ឋប្រជាមានិតចិន ចង់សិក្សាលទ្ធភាពលើគម្រោងអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូន តាមរថភ្លើងអាកាស (Sky Train) នៅរាជធានីភ្នំពេញ**ប្រធានាធិបតីលីបង់ បានចោទអ៉ីរ៉ង់ថាកំពុងប្រើប្រាស់ប្រទេសរបស់លោក ជាឧបករណ៍សម្រាប់តថ្លៃ នៅក្នុងកិច្ចចរចារបស់ខ្លួនជាមួយសហរដ្ឋអាមេរិក**សហរដ្ឋអាមេរិក បានប្រកាសពីការអនុម័តកញ្ចប់លក់សព្វាវុធមួយតម្លៃ ១,៩៨ពាន់លានដុល្លារ ឱ្យទៅកូវ៉ែត ដែលជាប្រទេសមួយនៅតំបន់ឈូងសមុទ្រអារ៉ាប់**ឃាត់​ខ្លួន​ជនជាតិ​ថៃ​ចំនួន​៥នាក់​​ករណី​រក្សាទុក​ប្រេីប្រាស់​ ខុសច្បាប់​នូវ​សារធាតុ​ញៀន​និង​ប្រេីប្រាស់នៅ​អាវុធ​ខុសច្បាប់​**យោធាអាមេរិកបានអះអាងថា កងកម្លាំងរបស់ខ្លួន បានវាយប្រហារទីតាំងប្រព័ន្ធរ៉ាដា នៅឆ្នេរភាគខាងត្បូងប្រទេសអ៉ីរ៉ង់ បន្ទាប់ពីបានបាញ់ទម្លាក់យន្តហោះដ្រូនប៉ុន្មានគ្រឿង ដែលបញ្ជូនដោយអ៉ីរ៉ង់ឆ្ពោះទៅច្រកសមុទ្រ Hormuz**អ្នកនាំពាក្យក្រសួងព័ត៌មាន ជំរុញឲ្យមន្ទីរព័ត៌មានពង្រឹងទំនាក់ទំនងបណ្តាញព័ត៌មានតាមមូលដ្ឋាន ដើម្បីឆ្លើយតបឲ្យបានរហ័ស និងទាន់ពេលវេលាក្នុងការធានាសាធារណមតិក្នុងខេត្ត**ក្រសួងព័ត៌មាន និងអង្គការអន្តរជាតិដៃគូ ពិនិត្យវឌ្ឍនភាពការងាររៀបចំគោលការណ៍ណែនាំស្តីពីការរាយការណ៍ព័ត៌មានដើម្បីលើកកម្ពស់សិទ្ធិជនងាយរងគ្រោះ និងឈានទៅរៀបចំកិច្ចប្រជុំពិគ្រោះយោបល់**ក្រសួងការងារ បន្តរៀបចំវេទិកាការងារនៅខេត្តបាត់ដំបង ដើម្បីផ្ដល់ឱកាសការងារជាង ៩ ពាន់កន្លែងជូនប្រជាពលរដ្ឋ**ក្រសួងការងារ និង ADB ពិភាក្សាពង្រីកកិច្ចសហប្រតិបត្តិការលើការងារអាទិភាព និងវឌ្ឍនភាពការងារលើគោលនយោបាយជាតិ ក្នុងទិសដៅជំរុញការអភិវឌ្ឍមូលធនមនុស្សតាមរយៈ វិស័យ TVET**ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរ​ដែល​ត្រូវថៃ​ទើប​បញ្ជូនមក ទាក់ទងមក១២៩៧ ដើម្បីទទួ​លបាន​ការ​ងារ និងអត្ថប្រ​យោជ​ន៍ស​ម្បូរ​បែប​ក្នុង​ស្រុក និង​ចៀស​វាង​ចំណា​ក​ស្រុកខុស​ច្បាប់**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ និងលោកជំទាវ អញ្ជើញជួបសំណេះសំណាល និងទទួលទានអាហារជាមួយបងប្អូនកម្មករ កម្មការិនីនៅរោងចក្រ អារ៉ូម៉ា សឹកសេស ហ្គាម៉ិន ក្នុងខេត្តកំពង់ស្ពឺ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាឆ្លងរបាយការណ៍ស្តីពីសកម្មភាព និងលទ្ធផលការងារប្រចាំខែឧសភា និងទិសដៅអនុវត្តការងារបន្តសម្រាប់ខែមិថុនា ឆ្នាំ២០២៦ របស់អគ្គនាយកដ្ឋានរដ្ឋបាល

លោកXi Jinping៖ប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីបន្តដើរលើមាគ៌ា អភិវឌ្ឍន៍បៃតង

ខែកក្កដាឆ្នាំ២០១៩ក្នុងលិខិតអបអរសាទរជូនចំពោះវេទិកាវាលខ្សាច់អន្តរជាតិ
Kubuqiលើកទី៧ប្រធានរដ្ឋចិនលោកXi Jinpingបានគូសបញ្ជាក់ថា ប្រឈមមុខចំពោះអនាគតប្រទេសចិនមានឆន្ទៈរួមជាមួយគ្រប់ភាគី ដើម្បីបន្តដើរលើមាគ៌ាអភិវឌ្ឍន៍បៃតង រួមគ្នាកសាងមូលដ្ឋាននៃអរិយធម៌អេកូឡូស៊ី ពួតដៃគ្នាដើម្បីជំរុញគ្រប់គ្រងនិងការពារបរិស្ថានសកល រួមចំណែកយ៉ាងសកម្មក្នុងការកសាងពិភពលោកដ៏ស្រស់ស្អាត។

តាមគែមខាងត្បូងនៃវាលខ្សាច់Sahara មានកម្តៅក្តៅខ្លាំងនិងដីខ្សាច់ហុយពាសពេញ។ តែក្នុងវាលខ្សាច់ដ៏ធំល្វឹងល្វើយនេះ មានតំបន់ពណ៌បៃតងកំពុងបង្ហាញពី
ភាពរស់រវើករបស់ធម្មជាតិ វាលស្រែជាជួរៗ ដើមឈើខៀវស្រងាត់និងកូនស្ពៃកំពុងរីកលុះលាស់ ហើយបន្ទះសូឡាពណ៌ខៀវចាស់ត្រូវបានដាក់យ៉ាងមានសណ្តាប់ធ្នាប់ដែលបានផ្តល់ថាមពលស្អាតដល់ប្រព័ន្ធស្រោចស្រពជានិរន្ត។
ក្នុងឧទ្យានបច្ចេកទេសបៃតងចិន-អាហ្វ្រិកដែលស្ថិតនៅប្រទេស Mauritania អ្នក
សម្របសម្រួលភាគី Mauritaniaបាននិយាយថា តាំងពីគម្រោងនេះអនុវត្តមកខ្យល់ព្យុះលើវាលខ្សាច់ក្នុងតំបន់ត្រូវបានទប់ស្កត់ដោយមានប្រសិទ្ធភាព។ លោកថាកិច្ចសហប្រតិបត្តិការជាមួយភាគីចិនធ្វើឱ្យយើងរកឃើញមាគ៌ាថ្មីសម្រាប់បង្ការនិងគ្រប់គ្រងវាលខ្សាច់។

ដើម្បីទប់ស្កាត់កំុឱ្យវាលខ្សាច់Saharaរីកទៅភាគខាងត្បូង បណ្តាប្រទេសចំនួន១១បូករួមទាំងប្រទេសMauritaniaដែលស្ថិតនៅខាងត្បូងវាលខ្សាច់Saharaបានកំណត់ផែនការ“មហាកំផែងបៃតង”ទ្វីបអាហ្វ្រិកពោលគឺកសាងតំបន់ការពារព្រៃឈើមួយដែលមានទទឹង១៥គីឡូម៉ែត្រ និងប្រវែងមានលើសពី៧ពាន់គីឡូម៉ែត្រ។ក្នុងនាមជាចំណែកមួយនៃគម្រោងផែនការអេកូឡូស៊ីឆ្លងប្រទេសនេះ បច្ចេកទេសនិងបទពិសោធន៍របស់ឧទ្យានបច្ចេកទេសបៃតងចិន-អាហ្វ្រិកគឺសុទ្ធតែមកពីគម្រោងការពារព្រៃឈើនិងបង្ការវាលខ្សាច់”Sanbei”។

ឆ្លងតាមគម្រោងការពារព្រៃឈើនិងបង្ការវាលខ្សាច់”Sanbei”និងរៀបចំដីស្រែទៅជាព្រៃឈើឬវាលស្មៅវិញជាដើម ដែលជាគម្រោងអេកូឡូស៊ីសំខាន់មួយចំនួន ប្រទេសចិនបានក្លាយទៅជាប្រទេសនាំមុខគេលើពិភពលោកដែលសម្រេចបាននូវការកាត់បន្ថយទំហំដីវាលខ្សាច់និងដីវាលរហោឋាន។ប៉ុន្មានឆ្នាំចុងក្រោយនេះឆ្លងតាមការបើកវគ្គបណ្តុះបណ្តាលវេទិកាវាលខ្សាច់អន្តរជាតិនិងបង្កើតមជ្ឈមណ្ឌល
បង្ការនិងគ្រប់គ្រងវាលខ្សាច់ឆ្លងប្រទេសជាដើម ប្រទេសចិនបានបើកធ្វើកិច្ចសហប្រតិបត្តិការអន្តរជាតិតាមរបៀបច្រើនបែបយ៉ាង ចែករំលែកនូវបច្ចេកវិទ្យានិងបទពិសោធន៍ជាមួយប្រទេសនានា។មន្ត្រីនៃប្រទេស Mauritaniaខាងគម្រោង”មហាកំពែងបៃតង”អាហ្វ្រិកបាននិយាយថា យើងមានជំនឿចិត្តនិងដកស្រង់យកបទពិសោធន៍ពីលទ្ធផលនៃកិច្ចកសាងគម្រោងមហាកំពែងបៃតងរបស់ប្រទេសចិន។
គម្រោងដែលប្រទេសចិនផ្តល់ជំនួយសម្រាប់ការជំរុញអភិវឌ្ឍកិច្ចការបៃតងសកលបានផ្តល់ផលប្រយោជន៍ដល់តំបន់ជាច្រើន។នៅក្រុមប្រទេសដីកោះប៉ាស៊ីហ្វិក គម្រោងបណ្តុះបណ្តាលបច្ចេកទេសស្មៅផ្សិតរបស់ចិនបានជួយដល់ប្រជាជនក្នុង
តំបន់ចេញផុតពីភាពក្រីក្រនិងទទួលបានជីវភាពរស់នៅកាន់តែល្អ។នៅទ្វីបអាហ្វ្រិកគំនិតផ្តួចផ្តើម”យកឫស្សីជំនួសប្លាស្ទិក”របស់ប្រទេសចិនមិនត្រឹមតែកាត់បន្ថយការបំពុលពីប្លាស្ទិកដោយមានប្រសិទ្ធភាព ក៏ថែមទាំងធ្វើឱ្យឫស្សីក្លាយទៅជា”ដុំមាសបៃតង”របស់ប្រជាជនក្នុងតំបន់ផងដែរ។នៅតំបន់អាស៊ីកណ្តាលការដាំដុះសំឡីកប្បាសនិងបច្ចេកវិទ្យាស្រោចស្រពបែបសន្សំសំចៃទឹករបស់ប្រទេសចិនជួយកែលម្អដល់ជីវភាពរស់នៅរបស់កសិករដាំសំឡីកប្បាសក្នុងតំបន់ ហើយក៏បានជួយដោះស្រាយវិបត្តអេកូឡូស៊ីរបស់សមុទ្រអារ៉ាល់ជាដើម។ មានមនុស្សកាន់តែច្រើនកាន់តែយល់ស្របលើទស្សនៈអេកូឡូស៊ី”ទឹកថ្លាភ្នំបៃតងគឺភ្នំមាសភ្នំប្រាក់”ការការពារបរិស្ថានអេកូឡូស៊ីនិងការអភិវឌ្ឍសេដ្ឋកិច្ចមិនប្រឆាំងគ្នា ពោលគឺស៊ីសង្វាក់គ្នា៕

អត្ថបទដែលជាប់ទាក់ទង