**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ

ហ្វីលីពីនប្រកាសបើកចិត្ត ស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបន្ថែមទៀតជាមួយរដ្ឋធានីប៉េកាំង ដើម្បីជាឈ្នាន់ឈានទៅរកសន្តិភាពនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង

គូឡាឡាំពួរ៖ ហ្វីលីពីនប្រកាសបើកចិត្ត បើកបេះដូងស្វាគមន៍ចំពោះកិច្ចព្រមព្រៀងបន្ថែមទៀតជាមួយរដ្ឋធានីប៉េកាំង ដើម្បីជាឈ្នាន់ឈានទៅរកសន្តិភាពនៅក្នុងលម្ហសមុទ្ទចិនខាងត្បូង ខណៈប្រទេសអាស៊ីទាំង២ ប្រឈមមុខដាក់គ្នាស្ទើររាល់ថ្ងៃជុំវិញការទាមទារត្រួតលើផ្លូវទឹកយុទ្ធសាស្ត្រ ពោរពាសដោយភោគទ្រព្យធម្មជាតិ និងជាផ្លូវនាវាចរដឹកទំនិញដ៏មានសក្តានុពល។

រដ្ឋមន្ត្រីការបរទេសហ្វីលីពីន លោក អេនរិក ម៉ាណាឡូ (Enrique Manalo) បានប្រាប់អ្នកសារព័ត៌មាននៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ នៅរាជធានីគូឡាឡាំពួរថា៖«ក្នុងវិសាលភាពនៃមធ្យោបាយការទូត ឬមធ្យោបាយសន្តិភាព ឬកិច្ចសហប្រតិបត្តិការ គឺពិតជាស្ថិតនៅក្នុងគំរូរបស់យើង»។

ជាមួយគ្នានេះ លោក ម៉ាណាឡូ បានលើកឡើងថា ហ្វីលីពីនបានប្តេជ្ញាចិត្តដើម្បីផ្តោតលើរបៀបវរៈដែលខ្លួនអាចបង្កើនល្បឿនកិច្ចចរចាសម្រាប់ក្រមប្រតិបត្តិរវាងអាស៊ាន-រដ្ឋធានីប៉េកាំងស្តីពីសមុទ្ទចិនខាងត្បូង។

ជាងនេះទៅទៀត មេដឹកនាំហ្វីលីពីន លោក ហ្វឺឌីណាន់ ម៉ាកូស បានសង្កត់ធ្ងន់ថា៖«នេះគឺដើម្បីការពារសិទ្ធិដែនសមុទ្ទ លើកកម្ពស់ស្ថិរភាព និងទប់ស្កាត់ការគណនាខុសនៅលម្ហសមុទ្ទ[ចិនខាងត្បូង]»។ ទន្ទឹមនឹងនេះ អគ្គលេខាធិការអាស៊ាន លោក កៅ គឹមហួន បានបង្ហើបថា ភាគីទាំងអស់បានប្តេជ្ញាចិត្តក្នុងការបញ្ចប់ក្រមនេះ នៅឆ្នាំក្រោយ ដោយហ្វីលីពីននឹងត្រូវធ្វើជាប្រធានអាស៊ានប្តូរវេននៅឆ្នាំ២០២៦។

មែនទែនទៅ ហ្វីលីពីនព្រួយបារម្ភជាខ្លាំងចំពោះវត្តមានចូលឈ្លានពានឥតឈប់ឈររបស់ឆ្មាំឆ្នេរសមុទ្ទរបស់ចិន នៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ខ្លួន។ ផ្ទុយទៅវិញ ចិន​បាន​ចោទ​ហ្វីលីពីន​ពី​បទ​រំលោភ​បំពាន​ក្នុង​ដែន​ទឹក​របស់​ខ្លួន ខណៈរបបប៉េកាំងទាមទារអធិបតេយ្យភាពស្ទើរតែទាំងមូលនៃសមុទ្ទចិនខាងត្បូង ដែលរួមមានផ្នែកខ្លះនៃតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់វៀតណាម ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ប្រ៊ុយណេ និងហ្វីលីពីន។

គួរបញ្ជាក់ថា សមុទ្ទចិនខាងត្បូង គឺជាផ្លូវទឹកពាណិជ្ជកម្មប្រហែល៣ពាន់ពាន់លានដុល្លារក្នុងមួយឆ្នាំៗ ខណៈដែនទឹកនេះនៅតែជាប្រភពនៃភាពតានតឹងរវាងចិន និងបណ្តាប្រទេសអាស៊ីអាគ្នេយ៍មួយចំនួន ជាពិសេស គឺហ្វីលីពីន ជាមួយទំនាក់ទំនងកាន់តែអាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយ៕

អត្ថបទដែលជាប់ទាក់ទង