**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ទូទាំងខេត្តរតនគិរី មានអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និង សហជីពចំនួន ២៦៦ កំពុងធ្វើសកម្មភាព

ភ្នំពេញ៖ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរី បានលើកឡើងថា រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ អង្គការ សមាគម និងសហគមន៍ដែលកំពុងមានសកម្មភាពនៅក្នុងខេត្តរតនគិរី តែងតែសហការល្អក្នុងភាពជាដៃគូ ជាមួយអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងស្ថាប័ន អង្គភាពជំនាញពាក់ព័ន្ធ លើសពីនេះរាល់ បញ្ហាប្រឈមនានា ដែលកើតមាន ឡើងក្នុងអំឡុងពេលអនុវត្តន៍ការងារ ត្រូវបានលើយកមកដោះស្រាយរួមគ្នាជានិច្ច តាមរយៈការជួបគ្នាផ្ទាល់ ឬតាមរយៈកិច្ចប្រជុំ ឬវេទិកាផ្សេងៗដោយរលូន។

ការលើកឡើងរបស់ ឯកឧត្តម ញ៉ែម សំអឿន អភិបាលខេត្តរតនគិរីយ៉ាងដូច្នេះ គឺក្នុងឱកាសដែលរដ្ឋបាលខេត្តបើកវេទិកាថ្នាក់ខេត្ត ស្តីពីកិច្ចសន្ទនាពិគ្រោះយោបល់ភាពជាដៃគូរវាងរដ្ឋបាលថ្នាក់ក្រោមជាតិ ជាមួយ សមាគម អង្គការមិនមែនរដ្ឋាភិបាលនិងសហគមន៍នានា នៅក្នុងមូលដ្ឋានខេត្តរតនគិរី នៅសាលប្រជុំអគារDសាលាខេត្ត ព្រឹកថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ ក្នុងគោលបំណង ដើម្បីបង្កើនភាពស៊ីសង្វាក់គ្នា និងសង្គតិភាពផ្លូវច្បាប់ ក្នុងការអនុវត្តន៍តួនាទី ភារកិច្ច រវាងរដ្ឋបាល ថ្នាក់ក្រោមជាតិជាមួយសមាគម អង្គការមិនមែនរដ្ឋាភិបាល សហគមន៍នានា វិស័យឯកជន វិស័យសារព័ត៌មាន ដែលមានសកម្មភាពនៅក្នុងរដ្ឋបាលដែនដី នៃខេត្តរតនគិរី ក្នុងភាពជាដៃគូអភិវឌ្ឍន៍។

ឯកឧត្តម បន្តថា នៅក្នុងក្របខ័ណ្ឌគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកប ដោយថាមពល និងគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ ក្នុងដំណាក់កាលទី១ ដែលរួមមានជ្រុងចំនួន ០៥ គឺ (១) ការអភិវឌ្ឍន៍មូលធនមនុស្ស (២)ការធ្វើពិពិតកម្មសេដ្ឋកិច្ច និងការបង្កើនភាពប្រកួតប្រជែង (៣) ការអភិវឌ្ឍវិស័យឯកជន និង ការងារ (៤)ការអភិវឌ្ឍប្រកបដោយភាពធន់ ចីរភាព និងបរិយាបន្ន (៥) ការអភិវឌ្ឍសេដ្ឋកិច្ច និង សង្គមឌីជីថល ។ ហេតុដូច្នេះ ដើម្បីសម្រេចបាននូគោលដៅជាយុទ្ធសាស្ត្រ ប្រមុខនៃរាជរដ្ឋាភិបាល ត្រូវការជាចាំបាច់ និងបន្ទាន់ក្នុងការ
ប្រមូលផ្តុំនូវធាតុចូលជាច្រើន ពិសេសត្រូវការដៃគូរអភិវឌ្ឍន៍ ដែលក្នុងនោះក៏មានការចូលរួមចំណែកពីអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និង សហជីពផងដែរ ជាពិសេស វិស័យសារព័ត៌មាន ដែលមិនអាចខ្វះបាន ព្រោះថា ពួកគាត់មិនត្រឹម តែជាដៃគូរអភិវឌ្ឍន៍ក្នុងក្របខ័ណ្ឌហិរញ្ញវត្ថុប៉ុណ្ណោះទេ ប៉ុន្តែពួកគាត់ក៏ជាអ្នកជួយដោយផ្ទាល់ដល់ រាជរដ្ឋាភិបាល ក្នុងការដើរតួជាកញ្ចក់ឆ្លុះបញ្ចាំងពីចំណុចខ្វះខាត និងភាពចន្លោះប្រហោងមួយ ចំនួន ដែលមន្ត្រីរាជរដ្ឋាភិបាលមានការឆកល្វែង មើលមិនឃើញដោយប្រការណាមួយ ដែលកិច្ច ការនេះបានដើរស្របទៅនឹង
ច្បាប់រដ្ឋធម្មនុញ្ញកម្ពុជា ដែលជាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស តាមរយៈការអភិវឌ្ឍតាមបែបវិមជ្ឈការ និងវិសហមជ្ឈការ នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ហើយថ្មីៗនេះ រាជរដ្ឋាភិបាលកម្ពុជា ក៏បានដាក់ចេញនូវគោលនយោបាយជាតិថ្មីមួយក្នុង ការជម្រុញ និងលើកកម្ពស់ការវិនិយោគនៅតំបន់ភូមិភាគឦសានដែលផ្តោតជាសំខាន់ ទៅលើវិស័យអាទិភាពធំៗចំនួន ០៣គឺ វិស័យកសិកម្ម កសិ-ឧស្សាហកម្ម និងវិស័យទេសចរណ៍ ហេតុដូច្នេះ យើងទាំងអស់គ្នាត្រូវព័ទ្ធដៃគ្នាជាធ្លុងមួយ រួមចំណែកជាមួយរាជរដ្ឋាភិបាលយើង រួម គិត រួមធ្វើ រួមទទួលខុសត្រូវ ដើម្បីឈានទៅរកការសម្រេចបានចក្ខុវិស័យ ជាប្រទេសដែលមាន ចំណូលខ្ពស់កម្រិតមធ្យមនៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលខ្ពស់ នៅឆ្នាំ២០៥០។

សូមបញ្ជាក់ផងដែរថា នៅទូទាំងខេត្តរតនគិរី មានអង្គការសង្គមស៊ីវិល សមាគម សហគមន៍ និង សហជីពសរុបចំនួន ២៦៦ កំពុងធ្វើសកម្មភាព ក្នុងនោះរួមមាន៖ អង្គការសង្គមស៊ីវិលចំនួន៥៧ ក្នុងនោះអង្គការអន្តរជាតិចំនួន១៥ បែងចែកជា៖ (អង្គការដែលមានស្នាក់ការកណ្តាលនៅក្នុងខេត្ត ចំនួន១០, អង្គការដែលមានស្នាក់ការសាខាចំនួន៤២ និងអង្គការដែលគ្មានស្នាក់ការនៅក្នុងខេត្ត ចំនួន០៥) បានបំពេញភារកិច្ចលើ វិស័យចំនួន១០ គឺវិស័យសុខាភិបាល វិស័យអប់រំ វិស័យសន្តិ សុខស្បៀង វិស័យសិទ្ធិមនុស្ស និងយែនឌ័រ, វិស័យយុត្តិធម៌ វិស័យសប្បុរសធម៌ និងមូលនិធិ, វិស័យ បរិស្ថាន និងគ្រប់គ្រងធនធានធម្មជាតិ វិស័យសង្គមកិច្ច វិស័យដីធ្លី និងវិស័យ វប្បធម៌ និង សាសនា។ មានសមាគមចំនួន ២២ បែងចែកជា (សមាគមដែលមាន ស្នាក់ការនៅក្នុងខេត្តមាន ១៣ និងសមាគមដែលមានស្នាក់ការសាខា០៩) មានសហគមន៍ចំនួន១៨៧ បែងចែកជា (សហគមន៍ជនជាតិដើមភាគតិចចំនួន៨៩, សហគមន៍ព្រៃឈើចំនួន៣៩, សហគមន៍កសិកម្មចំនួន៣៤, សហគមន៍នេសាទចំនួន១៤ និងសហគមន៍តំបន់ការពារ”CPA” ចំនួន ១១) ។ និងមានសហជីព ចំនួន ០២ បម្រើការងារនៅក្នុងក្រុមហ៊ុន ហឹងអញ ម៉ោងយ៉ាងខេ អភិវឌ្ឍន៍កៅស៊ូ និងក្រុមហ៊ុនក្រុងប៊ុក រតនគិរី អភិវឌ្ឍន៍កៅស៊ូ៕

អត្ថបទដែលជាប់ទាក់ទង