**ព្រះមហាក្សត្រ និងសម្ដេចម៉ែ យាងនិវត្តន៍ពីទីក្រុងប៉េកាំង ត្រឡប់មកដល់មាតុប្រទេសវិញដោយសុវត្ថិភាព**អភិបាលខេត្តពោធិ៍សាត់ អញ្ជើញប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណៈអភិបាលក្រុងពោធិ៍សាត់ ចំនួន ២រូប**សម្តេចរដ្ឋសភាធិបតី ឃួន សុដារី៖ ទំនាក់ទំនងស្មោះត្រង់ និងជឿជាក់រវាងកម្ពុជា-ជប៉ុន ផ្តល់នូវសមិទ្ធផល និងផ្លែផ្កាជាក់ស្តែងជូនប្រជាពលរដ្ឋកម្ពុជា**វិចារណកថា៖ ដើមឈើមួយដើមសម្រាប់គ្រួសារនីមួយៗ កម្ពុជាកាន់តែបៃតងសម្រាប់មនុស្សគ្រប់ជំនាន់**កម្ពុជាបញ្ជាក់ជាថ្មីនូវជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី រវាងកម្ពុជា និងថៃ**គុយបា៖ ការចរចាដែលចាប់ផ្តើមតាំងពីដើមឆ្នាំ ជាមួយអាមេរិកបានជាប់គាំង បន្សល់ទុកក្តីសង្ឃឹមតិចតួចសម្រាប់ការបញ្ចប់ទណ្ឌកម្មអាមេរិក**ឥណ្ឌា និងជប៉ុន ឯកភាពគ្នាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យបញ្ញាសិប្បនិម្មិត (AI)**អាវុធហត្ថខេត្តបន្ទាយមានជ័យ បញ្ជូនជនសង្ស័យ ម្នាក់ (ក្នុងចំណោមបក្សពួក៤នាក់ ) ទៅសាលាដំបូងខេត្តឣនុវត្តតាមនីតិវិធី ពាក់ព័ន្ធ ករណីរំលោភសេពសន្ថវៈស្ថានទម្ងន់ទោស (រំលោភបូក)**រុស្ស៉ីបើកការវាយប្រហារទ្រង់ទ្រាយធំ លើរដ្ឋធានីកៀវរបស់អ៊ុយក្រែន**កប៉ាលដឹកប្រេងខ្នាតយក្សចំនួន ៥គ្រឿង ដែលដឹកប្រេងអារ៉ាប៊ីសាអូឌីត បានចាកចេញពីច្រកសមុទ្រ Hormuz ហើយ**ចិនផ្តល់សៀវភៅ«កញ្ចប់ស្តង់ដាជាតិមុខរបររបស់ប្រទេសចិន» ដើម្បីគាំទ្រការពង្រឹងគុណភាពស្តង់ដាជំនាញវិជ្ជាជីវៈ នៅកម្ពុជា**អុីរ៉ង់ព្រមានអាមេរិក និងអ៊ីស្រាអែល កុំឱ្យបើកការវាយប្រហារណាមួយមកលើអ៊ីរ៉ង់ ខណៈដែលខ្លួនកំពុងរៀបចំពិធីបុណ្យសពថ្នាក់ជាតិសម្រាប់អតីតមេដឹកនាំកំពូល លោក អាលី ខាមេណៃ**គណៈកម្មការទី៩ នៃរដ្ឋសភា បើកកិច្ចប្រជុំផ្ទៃក្នុង ពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់សំខាន់ៗចំនួន ៤**សម្ដេចធិបតី អបអរសាទរ ខួបលើកទី៧៥ កម្ពុជាចូលជាសមាជិកអង្គការយូណេស្កូ**«ពហុកីឡាដ្ឋានជាតិអូឡាំពិក» កំពុងត្រូវបានរៀបចំឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ «ពហុកីឡាដ្ឋានជាតិ»**ព្រឹត្តិការណ៍ពិព័រណ៍ផ្លែឈើបាត់ដំបងឆ្នាំ២០២៦ នឹងត្រូវរៀបចំឡើងក្នុងទ្រង់ទ្រាយធំ មានលក្ខណៈប្លែក និងមានភាពទាក់ទាញជាងឆ្នាំមុន ដោយរំពឹងមានអ្នកចូលរួមកាន់តែច្រើន**ឯកឧត្តម ហេង សួរ ដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល ប.ស.ស. លើកទី៥ អាណត្តិទី២ ដោយពិនិត្យផែនការយុទ្ធសាស្ត្រ របាយការណ៍សំខាន់ៗ និងដោះស្រាយបញ្ហាប្រឈម ដើម្បីបង្កើនប្រសិទ្ធភាពការងារ**ឧត្តមសេនីយ៍ទោ ហេង វុទ្ធី អញ្ជើញបន្ដចុះត្រួតពិនិត្យ និងសំណេះសំណាលជាមួយកងកម្លាំង តាមបណ្ដាប៉ុស្តិ៍នគរបាលរដ្ឋបាល នៃអធិការដ្ឋាននគរបាលស្រុកកោះសូទិន និងស្រុកស្រីសន្ធរ**កម្ពុជា-ហ្វីលីពីន វាយតម្លៃខ្ពស់ចំពោះភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិទ្វេភាគី**ICRC ប្ដេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាបន្ថែមទៀត

ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នឹងរៀបចំកាន់តែប្លែក និងពិសេសជាងមុន

កីឡា៖ ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់ថា ព្រឹត្តិការណ៍កីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» លើកទី២ នាថ្ងៃទី២៧-៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ នឹងត្រូវរៀបចំកាន់តែប្លែក និងពិសេសជាងមុន ដោយនឹងមានបន្ថែមនូវយុទ្ធគុន និងការតាំងបង្ហាញនូវសិល្បៈក្បាច់គុនដូនតាខ្មែរជាច្រើន ក្រោយទទួលបានអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

ឯកឧត្ដម វ៉ាត់ ចំរើន បានបញ្ជាក់បែបនេះក្រោយកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារ និងផែនការអនុវត្តរបស់គណៈកម្មការចំពោះកិច្ចរៀបចំការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» (គ.ច.យ.ខ.ព) និងគណៈកម្មការស្រាវជ្រាវគម្ពីរអាថ៌កំបាំងយុទ្ធគុនដូនតាខ្មែរ ដឹកនាំដោយឯកឧត្ដមបណ្ឌិតទេសរដ្ឋមន្ដ្រី ថោង ខុន ប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) និងជាប្រធានគណៈកម្មការទាំងពីរ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។

អនុប្រធានគណៈកម្មការចំពោះកិច្ច និងគណៈកម្មការស្រាវជ្រាវខាងលើ មានប្រសាសន៍ថា កិច្ចប្រជុំនេះ រៀបចំឡើង ដើម្បីជួបជុំពិនិត្យពិនិត្យមើលវឌ្ឍនភាពការងារ ដែលបានអនុវត្តកន្លងមក និងគម្រោងផែនការសម្រាប់បន្ដការអនុវត្ត ដោយមានការចូលរួមពីថ្នាក់ដឹកនាំ រួមមានរដ្ឋមន្ដ្រី រមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងថ្នាក់ដឹកនាំគណៈកម្មការពាក់ព័ន្ធជាច្រើនផងដែរ។

សម្រាប់ការប្រកួតកីឡាយុទ្ធគុនចម្រុះខ្មែរបុរាណ «ពានរង្វាន់សម្ដេចបវរធិបតី» នាចុងខែវិច្ឆិកា គ្រប់គម្រោងទាំងអស់ បានធ្វើយ៉ាងលម្អិត អំពីការរៀបចំ ទីតាំងរៀបចំ និងការផ្សព្វផ្សាយ ដើម្បីបំផុសចលនាយុទ្ធគុនខ្មែរ ជាចលនាជាតិមួយដ៏ធំសម្រាប់ឲ្យមានការជ្រូតជ្រាប និងគាំទ្រពីមហាជនទូទាំងប្រទេស ដោយប្រកាន់ភ្ជាប់នូវគោលការណ៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្ដេចធិបតីនាយករដ្ឋមន្ដ្រី ទៅលើការរៀបចំ ឲ្យមានទាំងការប្រកួត និងការតាំងបង្ហាញនូវយុទ្ធគុនចម្រុះខ្មែរបុរាណ គ្រប់ទម្រង់ គ្រប់ប្រភេទ ទាំងអាវុធយុទ្ធភណ្ឌ យុទ្ធមន្ដ និងការសាក់យ័ន្ដជាដើម។
ក្រឡេកមកចាប់អារម្មណ៍ការប្រកួតវិញ សម្ដេចក៏បានជំរុញឲ្យមានការដាក់បញ្ចូលនូវក្បាច់គុនទើបស្រាវជ្រាវរកឃើញ ក៏ដូចជាក្បាច់គុនសេសសល់ផ្សេងៗ ដូចជាការបន្ថែមនូវមេគុនស្រងែពេន ខ្លាក្រាប ក្រពើហា គុនខែល និងគុនចំបាប់ជាដើម ទោះបីតិចក្ដីច្រើនក្ដី ត្រូវលើកមកបង្ហាញ និងរំលេច សម្រាប់ដាក់សតិអារម្មណ៍ឲ្យប្រជាពលរដ្ឋ ក៏ដូចជាអន្ដរជាតិឃើញថា បុព្វបុរសខ្មែរ ពិតជាមានក្បាច់គុនដ៏សម្បូរបែប ដែលជាមរតកព្រលឹងយុទ្ធគុនដូនតាខ្មែរ។

ឯកឧត្ដម វ៉ាត់ ចំរើន បន្ថែមថា «យើងសង្ឃឹមថា ការផ្សព្វផ្សាយ និងការរៀបចំលើកនេះ នឹងមានអ្វីដែលប្លែក ដែលមានលក្ខណៈពិសេស ហើយប្រជាពលរដ្ឋ ជាពិសេសសិស្សានុសិស្ស បញ្ញវន្ដ អ្នកស្រាវជ្រាវ និងអ្នកចង់ដឹងចង់លឺ អំពីយុទ្ធគុនខ្មែររបស់យើង អំពីយុទ្ធមន្ដ និងភាពខ្លាំងពូកែរបស់យុទ្ធគុនខ្មែរ ក៏ដូចជាប្រវត្តិគុនខ្មែរសូមចូលរួម ព្រោះការចូលរួមនេះ មិនមែនត្រឹមតែទស្សនាការប្រកួតនោះទេ គឺយើងនឹងមានតាំងពិព័រណ៌អ្វីដែលទទួលបានពីការស្រាវជ្រាវគម្ពីយុទ្ធគុនដូនតារបស់យើងផងដែរ»។

តាមរយៈការត្រៀមខ្លួនដ៏ល្អិតល្អន់ខាងលើ ក្នុងនាមគណៈកម្មការចំពោះកិច្ច ឯកឧត្ដមបានអំពាវនាវឲ្យប្រជាពលរដ្ឋ ត្រៀមចូលរួមគាំទ្រ និងសប្បាយរីករាយជាមួយការទស្សនា និងស្វែងយល់ពីមរតកយុទ្ធគុនដូនតាខ្មែរឲ្យបានច្រើនកុះករ នៅពហុកីឡដ្ឋានជាតិមរតកតេជោ ចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៥ ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង