**អ៊ុយក្រែនកំពុងត្រៀមលក្ខណៈចំពោះការវាយប្រហារថ្មីរបស់រុស្ស៉ីចេញពីភាគខាងជើង**វិចារណកថា! ដើមឈើ៖ ខែលការពារធម្មជាតិដ៏មានឥទ្ធិពលបំផុតរបស់យើងប្រឆាំងនឹងបាតុភូតអែលនីញ៉ូ (El Niño)**រាជរដ្ឋាភិបាលតែងតែចាត់ទុកវិស័យកសិកម្មជា «ក្រពះរបស់ជាតិ» ខណៈដែលមច្ឆជាតិ ជា «ម៉ាស៊ីនផលិតប្រូតេអ៊ីនរបស់ជាតិ»**សម្តេច ម៉ែន សំអន អញ្ជើញសួរសុខទុក្ខ សម្តេចឥស្សរវិទេសបញ្ញា ហោ ណាំហុង និងលោកជំទាវ**លោក Xi Jinping អញ្ជើញបំពាក់គ្រឿងឥស្សរិយយសជូន​អ្នកដែលទទួលបាន« មេដាយ ១ កក្កដា » **ស្មារតីដ៏អស្ចារ្យ នៃ​ការបង្កើតបក្សកុម្មុយនីស្តចិន៖​ ការបកស្រាយ​កូដ​ប្រភព​ស្មារតី​នៃ “ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចធ្វើបាន”**១០៥ ឆ្នាំនៃបក្សកុម្មុយនិស្តចិន៖ ពីចលនាបដិវត្តន៍ទៅជាគំរូនៃ​ការ​ធ្វើ​ទំនើបកម្ម​ និងជាមេរៀនសម្រាប់ពិភពលោក**ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អញ្ជើញដឹកនាំសន្និសីទវិសាមញ្ញថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនី លើកទី៤៧ នៅទីក្រុងប៉ារីស**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យនិងពិភាក្សាអំពីការសាងសង់អគាររដ្ឋបាលខេត្តតាកែវ (ថ្មី)**ព្រះមហាក្សត្រ៖ រដ្ឋសភាបានបំពេញតួនាទី ភារកិច្ចស្នូលរបស់ខ្លួនប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ សម្រេចបាននូវលទ្ធផលយ៉ាងច្រើនសន្ធឹកសន្ធាប់ជាឧត្តមប្រយោជន៍ជូនជាតិមាតុភូមិ និងប្រជាជន**សម្តេចធិបតី អំពាវនាវដល់ជនរួមជាតិ ជាពិសេសប្រជានេសាទ ចូលរួមថែរក្សា ការពារ អភិរក្ស និងអភិវឌ្ឍ ធនធានជលផលជាតិឱ្យបានគង់វង្ស**សម្តេចធិបតី ណែនាំដល់ក្រសួងកសិកម្មត្រូវបន្តពង្រឹងការគ្រប់គ្រង និងអភិរក្សធនធានជលផល ឱ្យកាន់តែមានប្រសិទ្ធភាព**សម្តេចធិបតី៖ មច្ឆជាតិ គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចមូលដ្ឋាន ដែលបង្កើតការងារនិងផ្តល់ប្រាក់ចំណូលយ៉ាងសន្ធឹកសន្ធាប់ដល់ប្រជានេសាទ**សម្តេចធិបតី៖ ត្រីកើនឡើង តែតម្លៃត្រីចុះថោក**សម្តេចធិបតី៖ ពីរឆ្នាំមកនេះបានបញ្ជាទៅដល់កងទ័ពជើងគោកឱ្យជួយទៅដល់រដ្ឋបាលជលផល និងសមត្ថកិច្ច លើការល្បាត និងអភិរក្សាផលជលផលកម្ពុជា**សម្តេចធិបតី៖ ការអភិរក្សវិស័យជលផល មិនអាចធ្វើតែរាជរដ្ឋាភិបាលតែម្នាក់ឯងទៅបានទេ គឺត្រូវការចូលរួមពីគ្រប់គ្នាទាំងអស់**សម្តេចធិបតី៖ រយៈពេលពីរឆ្នាំមកនេះ ដោយសារការអភិរក្ស និងការទប់ស្កាត់បទល្មើសនេសាទ កំណើនផលត្រីបានកើនឡើង**សម្តេចធិបតី បញ្ជាឱ្យស្វែងរកចាប់ឱ្យបានមេខ្យល់ដែលបំផុសឱ្យពលរដ្ឋទៅឆក់ត្រី**ហេតុអ្វីបានជាបក្សកុម្មុយនីស្តចិនអាចទទួលបានជោគជ័យ? ចម្លើយគឺស្ថិតនៅត្រង់«ប្រជាជន»**បទវិភាគ៖​ការបំផុសគំនិតដល់​​ពិភពលោក​ពី​​ដំណើរ​តស៊ូ​របស់​បក្ស​កុម្មុយ​នីស្ត​ចិន

ក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាល ចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាស្តីពី ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ

ភ្នំពេញ៖ នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៥ ការចុះអនុស្សរណៈយោគយល់គ្នារវាងក្រសួងបរិស្ថាន និងរដ្ឋបាលខេត្តកណ្តាលស្តីពី ការទប់ស្កាត់ និងកាត់បន្ថយការបំពុលតំបន់ទឹកសាធារណៈ និងពិធីប្រគល់រថយន្តដឹកសំរាមជូនមន្ទីររាជធានី ខេត្តនាពេលនេះ គឺជាការឆ្លុះបញ្ចាំងពីឆន្ទៈនយោបាយដ៏មុតមាំ និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក្នុងការទប់ស្កាត់ និងកាត់បន្ថយការបំពុលទឹកសាធារណៈ ធានាគុណភាពទឹក លើកកម្ពស់ និងការពារសុខភាពសាធារណៈ ដើម្បីលើកកម្ពស់សេដ្ឋកិច្ចបៃតង។ ការអនុវត្តនេះ គឺអនុវត្តតាមអនុសាសន៍របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥។

ក្នុងនាមជាអាជ្ញាធរថ្នាក់ក្រោមជាតិ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ការចុះអនុស្សរណៈយោគយល់គ្នា(MoU)ថ្ងៃនេះ គឺជាសក្ខីភាពនៃកិច្ចសហប្រតិបត្តិការ រវាងរដ្ឋបាលថ្នាក់ក្រោមជាតិ និងក្រសួងបរិស្ថាន ដើម្បីការពារកុំឱ្យតំបន់ទឹកសាធារណៈមានការបំពុលពីវិស័យឧស្សាហកម្ម។ជាមួយគ្នានេះ សម្តេចធិបតី នាយករដ្ឋមន្រ្តី ធ្លាប់បានផ្តល់អនុសាសន៍ណែនាំហើយថា ក្រសួង និងអាជ្ញាធរត្រូវយកចិត្តទុកដាក់ ហើយចំពោះរោងចក្រណាដែលបានបំពាន គឺមិនមានការពន្យារពេលនោះទេ ក្រសួង អាជ្ញាធរត្រូវណែនាំឱ្យរោងចក្រ សហគ្រាសរៀបចំប្រព័ន្ធត្រួតពិនិត្យគុណភាពទឹក មុនការធ្វើប្រព្រឹត្តិកម្មទឹកបញ្ចេញទៅទីសាធារណៈ។

ជាក់ស្តែង ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន គូសបញ្ជាក់ផងដែរថា បច្ចុប្បន្នយើងមានបទដ្ឋានគតិយុត្ត និងច្បាប់ ក្រមបរិស្ថាន និងធនធានធម្មជាតិ សារាចរណែនាំ សេចក្តីជូនដំណឹង(សជណ) គ្រប់ទាំងអស់ រួមនឹងការអនុវត្តរបស់ក្រសួងផង គួបផ្សំនឹងការចូលរួមប្តេជ្ញាខ្ពស់ពីអាជ្ញាធរទៀត នោះកម្ពុជានឹងទទួលបានភាពស្អាត ដោយគ្មានការបំពុលពីវិស័យឧស្សាហកម្មឡើយ។ បើទោះបីថា ការបំពុលបរិស្ថានមិនមែនមានតែវិស័យឧស្សាហកម្មមួយប៉ុណ្ណោះ គឺនៅមានវិស័យផ្សេងៗជាច្រើនទៀតដូចជា វិស័យគីមី វិស័យថាមពល និងវិស័យកសិកម្មជាដើម។ ការប្តេជ្ញាចិត្តរួមគ្នានេះ នឹងលុបបំបាត់ការបំពុលដែលបណ្តាលមកពីសំណល់រាវ ទឹកកខ្វក់ពីរោងចក្រ សហគ្រាស មូលដ្ឋានសុខាភិបាល និងប្រភពផ្សេងៗទៀត ដែលមិនបានឆ្លងកាត់ការប្រព្រឹត្តិកម្មត្រឹមត្រូវ។ បញ្ហានេះមិនត្រឹមតែប៉ះពាល់ដល់គុណភាពទឹក និងសុខភាពសាធារណៈប៉ុណ្ណោះទេ ថែមទាំងប៉ះពាល់ដល់ជីវៈចម្រុះ សោភ័ណភាព និងសក្តានុពលទេសចរណ៍ផងដែរ។

ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរគុណចំពោះរដ្ឋបាលខេត្តកណ្តាល និងមន្ត្រីជំនាញនៃក្រសួងបរិស្ថានចំពោះកិច្ចខិតខំប្រឹងប្រែង និងបានជូនពរឱ្យពិធីចុះហត្ថលេខាទទួលបានជោគជ័យ។

សូមជម្រាបជូនថា ខេត្តកណ្តាលមានរោងចក្រ សហគ្រាសប្រមាណជាង ៣០០រោងចក្រ សហគ្រាស និងបានចុះកិច្ចសន្យាបំពាក់ឧបករណ៍ស្វ័យប្រវត្តិប្រមាណជាង២០រោងចក្រ សហគ្រាស សម្រាប់ការត្រួតពិនិត្យគុណភាពទឹកមុននឹងបង្ហូរចេញទៅតំបន់សាធារណៈ៕

អត្ថបទដែលជាប់ទាក់ទង