**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

សេចក្តីថ្លែងការណ៍រួមរវាងចិននិងអាមេរិកស្តីពីកិច្ចពិភាក្សាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងហ្សឺណែវ

រដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិននិងរដ្ឋាភិបាលនៃសហរដ្ឋអាមេរិកបានយល់ដឹងពីសារៈសំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្មទ្វេភាគីចំពោះប្រទេសទាំងពីរ និងសេដ្ឋកិច្ចពិភពលោក យល់ដឹងពីសារៈសំខាន់នៃនិរន្តរភាព ភាពយូរអង្វែង និងការផ្តល់ផលប្រយោជន៍ទៅវិញទៅមកទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ។ អាស្រ័យលើការពិភាក្សាទ្វេភាគីនាពេលថ្មីៗនេះ ភាគីទាំងពីរនឹងបន្តជំរុញការងារពាក់ព័ន្ធក្នុងស្មារតីបើកចំហទៅវិញទៅមក ធ្វើការប្រាស្រ័យទាក់ទង និងធ្វើកិច្ចសហប្រតិបត្តិការជាបន្តបន្ទាប់ និងគោរពគ្នាទៅវិញទៅមក។
ភាគីទាំងពីរសន្យាថានឹងចាត់វិធានការដូចខាងក្រោមនៅមុនថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥៖
សហរដ្ឋអាមេរិកនឹង៖ ទី១ កែសម្រួលការដាក់ពន្ធគយបន្ថែមលើទំនិញរបស់ចិន (រួមទាំងទំនិញពីតំបន់រដ្ឋបាលពិសេសហុងកុង និងតំបន់រដ្ឋបាលពិសេសម៉ាកាវ) ដែលត្រូវបានកំណត់ក្នុងបទបញ្ជាប្រតិបត្តិលេខ ១៤២៥៧ ចុះថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥ ដោយផ្អាកការអនុវត្តពន្ធគយចំនួន ២៤% ក្នុងរយៈពេល ៩០ថ្ងៃដំបូង ព្រមនិងរក្សាទុកការកំណត់នៃបទបញ្ជាប្រតិបត្តិដែលបន្ថែមពន្ធចំនួន ១០% ដែលនៅសេសសល់ទៅលើទំនិញពាក់ព័ន្ធ។ ទី ២ លុបចោលការយកពន្ធបន្ថែមលើទំនិញពាក់ព័ន្ធដែលត្រូវបានកំណត់ក្នុងបទបញ្ជាប្រតិបត្តិលេខ ១៤២៥៩ ចុះថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២៥ និងបទបញ្ជាប្រតិបត្តិលេខ ១៤២៦៦ ចុះថ្ងៃទី ៩ ខែមេសា ឆ្នាំ ២០២៥។
ប្រទេសចិននឹង៖ ទី ១ កែសម្រួលពន្ធគយបន្ថែមដែលគណនាតាមមូលដ្ឋាននៃតម្លៃគិតពន្ធគយទៅលើទំនិញរបស់សហរដ្ឋអាមេរិក ដែលបានកំណត់ក្នុងបទប្បញ្ញត្តិលេខ ៤ ឆ្នាំ២០២៥ នៃសេចក្តីប្រកាសរបស់គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន ដោយផ្អាកការអនុវត្តពន្ធគយចំនួន ២៤% ក្នុងរយៈពេល ៩០ថ្ងៃដំបូង ព្រមនិងរក្សាទុកការបន្ថែមពន្ធចំនួន ១០% ដែលនៅសេសសល់ទៅលើទំនិញពាក់ព័ន្ធ ព្រមនិងលុបចោលការយកពន្ធបន្ថែមលើទំនិញទាំងនេះដែលបានកំណត់ក្នុងបទប្បញ្ញត្តិលេខ ៥ និងលេខ ៦ ឆ្នាំ ២០២៥ នៃសេចក្តីប្រកាសរបស់គណៈកម្មការពន្ធគយនៃក្រុមប្រឹក្សាកិច្ចការរដ្ឋចិន។ ទី ២ ចាត់វិធានការដ៏ចាំបាច់ ដើម្បីផ្អាក ឬលុបចោលវិធានការតបតមិនមែនពន្ធគយដែលសំដៅទៅលើសហរដ្ឋអាមេរិកដែលបានចាប់ផ្តើមអនុវត្តនៅថ្ងៃទី ២ ខែមេសា ឆ្នាំ ២០២៥៕

អត្ថបទដែលជាប់ទាក់ទង