**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

ខេត្តបន្ទាយមានជ័យកម្ពុជា និងខេត្តស្រះកែវថៃ ប្រារព្ធពិធីបុណ្យវិសាខបូជាឆ្នាំ២០២៥ នៅវត្តគិរីចំការខ្នុរ

បន្ទាយមានជ័យ៖ យោងតាមផែនការណែនាំរបស់គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ អន្តរជាតិ ស្ដីពីការរៀបចំបុណ្យវិសាខបូជាឆ្នាំ២០២៥ ដែលនិងត្រូវប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺថ្ងៃ ១៥កើត និងថ្ងៃ ១រោច ខែពិសាខ ជារៀងរាល់ឆ្នាំ ដោយឡែកសម្រាប់ខេត្តបន្ទាយមានជ័យ ក៏បានរៀបចំពិធីបុណ្យវិសាខបូជា និងប្រារព្ធធ្វើនៅវត្តគិរីជុំចំការខ្នុរ សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ក្រោមអធិបតីភាព លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី តំណាងឯកឧត្តម អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត ក្នុងនោះផងដែរក៏មានការនិមន្តអញ្ជើញចូលរួមពីគណៈប្រតិភូខេត្តស្រះកែវ ប្រទេសថៃ ចំនួន ១៦អង្គ/នាក់។

កម្មវិធីបុណ្យវិសាខបូជា ក៏បានធ្វើការរៀបចំទៅតាមបែបប្រពៃណីព្រះពុទ្ធសាសនាក្នុងថ្ងៃ ១៥កើត ត្រូវនឹងថ្ងៃទី ១១ ខែឧសភា នេះផងដែរ ពេលរសៀលបានរៀបចំក្បួនដង្ហែរបុណ្យវិសាខបូជា ជុំវិញក្រវ៉ាត់ក្រុងសិរីសោភ័ណ តាមលំដាប់ក្បួនរថយន្ត និងក្បួនដង្ហែរួមមានរថយន្តសមត្ថកិច្ច រថយន្តបុស្បុក ព្រះបរមសារីរិកធាតុ រថយន្តបុស្បុក ព្រះអង្គទ្រង់ប្រសូត្រ រថយន្តបុស្បុក ព្រះអង្គទ្រង់ត្រាស់ដឹង រថយន្តបុស្បុក ព្រះអង្គទ្រង់បរិនិព្វាន បន្តបន្ទាប់ក៏មានរថយន្តព្រះសង្ឃ រថយន្តថ្នាក់ដឹកនាំខេត្ត ប្រតិភូខេត្តស្រះកែវ និងមន្ត្រីរាជការ សិស្សានុសិស្ស និងពុទ្ធបរិស័ទ។

លោក បៀវ ថាន ប្រធានមន្ទីរធម្មការ និងសាសនាខេត្ត បានឱ្យដឹងថា បុណ្យវិសាខបូជានេះ គឺជាបុណ្យមួយដ៏សំខាន់ក្នុងព្រះពុទ្ធសាសនា ត្រូវបានប្រជាពុទ្ធបរិស័ទនៅក្នុងសាកលលោក ដែលជាអ្នកគោរពប្រតិបត្តិ រាប់អានព្រះពុទ្ធសាសនា បានប្រារព្ធធ្វើជារៀងរាល់ឆ្នាំដោយកំណត់យកប្រតិការណ៍សំខាន់ៗ របស់ព្រះសម្មាសម្ពុទ្ធនៃយើង ដែលបានកំពុងប្រព្រឹត្តទៅនាថ្ងៃ ១៥កើត និងថ្ងៃ ១រោច ខែពិសាខ នាឆ្នាំ២០២៥នេះ ស្ថិតក្នុងបរិវេណវត្តគិរីជុំចំការខ្នុរ ជាពិសេសរំលឹកព្រឹត្តិការណ៍សំខាន់ៗ ដែលមានថ្ងៃខែកើតឡើងតំណាលគ្នាចំនួន ៣គឺ ទ្រង់ប្រសូត្រ ទ្រង់ត្រាស់ដឹង និងទ្រង់បរិ  និព្វាន។

លោក លី សុវណ្ណារិទ្ធ អភិបាលខេត្តស្ដីទី បានមានប្រសាសន៍ថា ថ្ងៃនេះពុទ្ធសាសនិកនៅគ្រប់ទិសទី ដែលជាអ្នកជឿជាក់លើព្រះពុទ្ធសាសនា បានប្រារព្ធធ្វើពិធីបុណ្យវិសាខបូជា តាមគន្លងប្រពៃណី គឺជាបុណ្យមួយយ៉ាងធំក្នុងព្រះពុទ្ធសាសនា អាចរាប់ថា ជាពុទ្ធានុស្សរណកិច្ចដ៏សំខាន់សម្រាប់រំលឹក ដល់ព្រះពុទ្ធសមណគោតម បរមគ្រូជាម្ចាស់ នាថ្ងៃពេញបូណ៌មី គឺថ្ងៃ ១៥កើតខែពិសាខ ដែលពុទ្ធសាសនិកទាំងគ្រហស្ថ និងបព្វជិត តែធ្វើសក្ការៈបូជាប្រកបដោយជំនឿថាជាមហាកុសលដ៏ប្រសើរ។ ពីព្រោះពិធីបុណ្យនេះ បានបង្ហាញនូវការគោរពរំលឹកនឹកដល់ព្រឹត្តិការណ៍ធំៗ បីនៃសម័យកាលរបស់ព្រះសម្មាសម្ពុទ្ធសមណគោតម គឺថ្ងៃដែលព្រះអង្គទ្រង់ប្រសូត្រ ទ្រង់បានត្រាស់ដឹង និងទ្រង់បរិនិព្វាន។ ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអប់រំសីលធម៌ គុណធម៌ ណែនាំឲ្យធ្វើបុណ្យ ចៀសវាងការប្រព្រឹត្តអំពើបាប ពិសេសសម្អាតចិត្តឱ្យបរិសុទ្ធ ដែលនាំមកនូវសេចក្ដីសុខ និងសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។ ក្នុងន័យនេះ ព្រះពុទ្ធសាសនា បានដើរតួនាទីយ៉ាងសំខាន់ក្នុងសង្គមកម្ពុជា ដោយបានសាបព្រោះ និងបណ្ដុះនូវតម្លៃរួមនៃប្រជាជាតិខ្មែរ គឺសាមគ្គីធម៌ និងធម៌អហិង្សា ដែលសុទ្ធសឹងជាមូលដ្ឋានគ្រឹះនៃសន្តិភាព និងភាពសុខដុមរមនានៃសង្គមជាតិ។

ជាចុងក្រោយព្រះសមណៈញ្ញាណ ណាប់ ម៉ឺន ព្រះបាឡាត់គណខេត្ត បាននិមន្តឡើងប្រកាសវិសាខបូជា ឆ្នាំម្សាញ់ សប្តស័ក ព.ស ២៥៦៨ ឈានចូល ព.ស ២៥៦៩ ចាប់ពីថ្ងៃនេះតទៅ និងព្រះមន្ត្រីសង្ឃខេត្ត ក្រុង-ស្រុក គណៈអធិបតី បានបូជាប្រទីព ថ្វាយផ្កា គ្រឿងសក្ការៈ និងថ្ងៃបន្ទាប់បានរៀបចំពិធីរាប់បាត្រដល់ព្រះសង្ឃ ២៦៩អង្គ និងបញ្ចប់ពិធីបុណ្យវិសាខបូជា នាឆ្នាំ២០២៥នេះ៕

អត្ថបទដែលជាប់ទាក់ទង