**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សម្ដេចនាយករដ្ឋមន្ត្រី កោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE

ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានកោតសរសេីរ និងចូលរួមអបអរសាទរក្លឹបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលទទួលបានជើងឯករង ពាន AFC CHALLENGE LEAGUE។

តាមរយៈបណ្ដាញសង្គមនៅថ្ងៃទី១១ ខែឧសភានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្លឹបព្រះខ័នរាជស្វាយរៀង ជាក្លឹបតំណាងឱ្យប្រទេសកម្ពុជាប្រកួតក្នុងពាន AFC CHALLENGE LEAGUE ដោយបានធ្វើការប្រកួតជម្រុះជាច្រើនដំណាក់កាល និងឈ្នះជាបន្តបន្ទាប់ជាមួយនឹងបណ្ដាក្លឹបបាល់ទាត់ផ្សេងៗទៀតនៅក្នុងតំបន់មុននឹងឈានមកដល់ការប្រកួតវគ្គផ្តាច់ព្រ័ត្រនេះ ដែលនេះ គឺជាមោទកភាពសម្រាប់ប្រទេសកម្ពុជា លើវិស័យកីឡាបាល់ទាត់ បេីទោះជាមិនទទួលបានលទ្ធផលវិជ្ជមាននៃការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីម្សិលមិញក៏ដោយ ។

ជាមួយគ្នា សម្ដេចធិបតីបានថ្លែងអំណរគុណដល់គ្រប់កីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ របស់ក្លឹបព្រះខ័នរាជស្វាយរៀង ទោះបីជាមិនអាចក្លាយជាជើងឯកក្នុងពាន AFC CHALLENGE LEAGUE ប៉ុន្តែទាំងកីឡាករ គ្រូបង្វឹក ក្រុមការងារ រួមទាំងថ្នាក់ដឹកនាំ បានខិតខំអស់ពីកម្លាំងកាយ ចិត្ត ក្នុងការប្រកួតប្រជែងរហូតដល់ទីបញ្ចប់ ហើយការចាញ់ឬឈ្នះជារឿងធម្មតានៅក្នុងការប្រកួតកីឡា ។

បន្ថែមពីនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រ រួមទាំងប្រជាពលរដ្ឋទាំងអស់ ដែលបានចូលរួមគាំទ្រយ៉ាងពេញទំហឹងបូករួមទាំងអ្នកដែលបានទៅចូលរួមគាំទ្រដល់ទីតាំងប្រកួត ចំនួន ៥១,៦១០នាក់ និងអ្នកដែលបានចូលរួមគាំទ្រតាមគ្រប់រូបភាព និងគ្រប់ទីកន្លែង ដែលការណ៍នេះ នឹងកាន់តែជំរុញវិស័យកីឡាបាល់ទាត់កម្ពុជាឱ្យកាន់តែមានការរីកចម្រើនបន្ថែមទៀត ដោយប្រកាន់ខ្ពស់លេីសីលធម៌ គុណធម៌នៃស្មារតីកីឡាយ៉ាងខ្ជាប់ខ្ជួន៕

អត្ថបទដែលជាប់ទាក់ទង