**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

រដ្ឋមន្រ្តីបរិស្ថាន៖ អ្នករើសសំរាមចេញពីដងផ្លូវជាតិចំនួន១០ម៉ឺននាក់នៅទូទាំងប្រទេសក្នុងថ្ងៃចុងសប្តាហ៍នេះ បានបង្ហាញពីសាមគ្គីភាពដ៏ល្អប្រពៃ ដើម្បីសម្អាតផ្ទះរបស់យើងទាំងអស់គ្នា ឱ្យមានភាពស្អាតរហូតតទៅ

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានថ្លែងនៅថ្ងៃអាទិត្យ ទី៤ ខែឧសភា ឆ្នាំ២០២៥ ថា «តាមទីសាធារណៈ ក្នុងថ្ងៃចុងសប្តាហ៍នេះ សិស្សនុសិស្ស លោកគ្រូអ្នកគ្រូ មន្រ្តីរាជការ អាជ្ញាធរមូលដ្ឋានគ្រប់ថ្នាក់ រួមជាមួយកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ព្រះសង្ឃ តាជី យាយជី ក្រុមយុវជន អ្នកស្រឡាញ់បរិស្ថាន សមាគម អង្គការមិនមែនរដ្ឋាភិបាល ផ្នែកឯកជន ដៃគូសហការពាក់ព័ន្ធ និងប្រជាពលរដ្ឋ ប្រមាណ១០ម៉ឺននាក់ ដែលចេញមករើសសំរាម រើសថង់ប្លាស្ទិកចេញពីផ្លូវជាតិ នៅទូទាំងប្រទេសកម្ពុជា។ ឯកឧត្តមរដ្ឋមន្រ្តី បានមានប្រសាសន៍ចាត់ទុកថា សកម្មភាពចូលរួមយ៉ាងផុសផុលនេះ បានឆ្លុះបញ្ចាំងពីសាមគ្គីភាពដ៏ល្អប្រពៃ ពីអ្នកពាក់ព័ន្ធទាំងអស់ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន សមាគម អង្គការសង្គមស៊ីវិល អ្នកកាន់សាសនា និងប្រជាពលរដ្ឋ ដើម្បីសម្អាតកម្ពុជា ដែលជាផ្ទះរបស់យើងទាំងអស់គ្នា ឱ្យមានភាពស្អាត អស់សំរាមប្លាស្ទិកតាមផ្លូវ និងតាមទីសាធារណៈ រហូតតទៅ។

ជាមួយគ្នានេះ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត បានថ្លែងអំណរអរគុណអ្នកចូលរួមទាំងអស់ ទាំងផ្នែកពុទ្ធិចក្រនិងអាណាចក្រ ដែលចេញរើសសំរាមនិងសំណល់ប្លាស្ទិក ព្រមទាំងរៀបចំ ទុកដាក់ឱ្យបានត្រឹមត្រូវ ក្នុងបុព្វហេតុការពារសុខភាពសាធារណៈ ទប់ស្កាត់ប្រភពបង្ករមេរោគ និងការចូលរួមបង្កើនសោភ័ណភាព នៅតាមមូលដ្ឋាន ទាក់ទាញអ្នកទេសចរណ៍ អ្នកវិនិយោគ និងជំរុញកំណើនសេដ្ឋកិច្ច របស់ប្រទេសកម្ពុជា លើសពីនេះ គឺកេរ្តិ៍ឈ្មោះរបស់កម្ពុជា «ស្អាត» នៅលើសកលលោកផងដែរ។

ត្រង់ចំណុចនេះឯកឧត្តមរដ្ឋមន្រ្តី បានលើកទឹកចិត្តជំរុញឱ្យអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមអនុវត្តសកម្មភាព នៃយុទ្ធនាការរបស់ក្រសួងបរិស្ថាន ដែលក្នុងនោះចូលរួមសម្អាតផ្លូវជាតិ ឱ្យបានស្អាត នៅក្នុងឆ្នាំ២០២៥នេះ។

សូមបញ្ជាក់ថា ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥ ក្រសួងបរិស្ថាន ដាក់ចេញយុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» លើដងផ្លូវជាតិទូទាំងប្រទេស។ តាមរយៈនេះ នៅលើដងផ្លូវជាតិមួយចំនួន ដែលចេញពីរាជធានីភ្នំពេញទៅ ខេត្តនានា ដែលអតីតកាលធ្លាប់តែសំរាម ជាពិសេសថង់ប្លាស្ទិកហើរតាមផ្លូវ តែបច្ចុប្បន្ននេះប្រែជាមានអនាម័យជាបណ្តើរៗ គ្មានសំរាមនិងសំណល់ប្លាស្ទិករាយប៉ាយឡើយ។

នៅក្នុងនីតិកាលទី៧ នៃរដ្ឋសភានេះ ក្រសួងបរិស្ថាន បានដាក់ចេញនូវយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ដែលក្នុងសសរស្តម្ភទី១ បានកំណត់លើភាពស្អាត គឺកម្ពុជាជំរុញឱ្យមានភាពស្អាតលើដី ភាពស្អាតលើផ្ទៃទឹក និងភាពស្អាតលើផ្ទៃមេឃ។ ដើម្បីភាពស្អាតនៅលើដី ក្រសួងបរិស្ថាន បានដាក់ចេញយុទ្ធនាការចំនួន៣ ជាបន្តបន្ទាប់ ដើម្បីសម្អាត និងកាត់បន្ថយសំរាមនិងសំណល់ប្លាស្ទិក ក្នុងប្រទេសកម្ពុជា ក្នុងនោះរួមមាន៖ ទី១. យុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ក្រោមប្រធានបទ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមចំនួន ១១លាននាក់ ដែលបានប្ដេជ្ញាមិនប្រើថង់ប្លាស្ទិក យ៉ាងតិចចំនួន១ថ្ងៃ ក្នុង១សប្តាហ៍, ទី២ យុទ្ធនាការ «កម្ពុជាស្អាត ខ្មែរធ្វើបាន» មានអ្នកចូលរួមចំនួន៦លាននាក់ ដែលបានអនុវត្តសកម្មភាពរើស និងប្រមូលទុកដាក់សំរាមនិងសំណល់ប្លាស្ទិក តាមផ្ទះ តាមមូលដ្ឋាន សាលារៀន វត្តអារាម ទីសាធារណៈ និងតាមដងផ្លូវនានា និងទី៣. យុទ្ធនាការសម្អាតផ្លូវជាតិ ក្រោមប្រធានបទ «ផ្លូវជាតិស្អាត គ្មានសំរាមនិងសំណល់ប្លាស្ទិក» បានកំពុងទទួលបានការគាំទ្រនិងការចូលរួម ពីមហាជនយ៉ាងច្រើន ជារៀងរាល់ថ្ងៃ ជាពិសេសក្នុងថ្ងៃចុងសប្តាហ៍ ដែលលទ្ធផល រហូតមកដល់ចុងខែមេសា ឆ្នាំ២០២៥ កន្លងមកនេះ បានអនុវត្តសម្អាតផ្លូវជាតិ ៥០ខ្សែ ស្មើនឹងផ្លូវប្រវែង ៣ ១៩៣,៤គ.ម នៅតាម ឃុំ/សង្កាត់ចំនួន ៧០៧ឃុំ-សង្កាត់ និងបានប្រមូលទុកដាក់សំរាម និងសំណល់ប្លាស្ទិក នៅតាមដងផ្លូវ បានចំនួនប្រមាណ ៥២០តោន ៕

អត្ថបទដែលជាប់ទាក់ទង