ទូតចិនរំពឹងថា ទេសចរចិននឹងមកកម្ពុជាកាន់តែច្រើននៅឆ្នាំ២០២៥នេះ ដោយសារភាពទាក់ទាញរបស់រាជធានីភ្នំពេញ

ភ្នំពេញ៖ ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា បង្ហាញពីក្តីរំពឹង និងជឿជាក់ថា នៅក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥នេះ ភ្ញៀវទេសចរចិនកាន់តែច្រើន នឹងមកលេងកម្សាន្តនៅកម្ពុជា ដោយសារភាពទាក់ទាញនៃសម្រស់រាជធានីភ្នំពេញ។
នៅលើគណនីហ្វេសប៊ុក នាយប់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៥ ឯកអគ្គរដ្ឋទូតចិន បានលើកឡើងថា “រាជធានីដ៏រស់រវើករបស់ប្រទេសកម្ពុជា ជាប់ចំណាត់ថ្នាក់លេខ២ក្នុងចំណោមទីក្រុងចំនួន ១៤ ដែលមានកន្លែងរីករាយនៅពេលរាត្រីដ៏ល្អបំផុត ដែលនេះជ្រើសរើសដោយគេហទំព័រទិដ្ឋការអនឡាញ VISA2FLY។ ជឿជាក់ថា នៅក្នុងឆ្នាំទេសចរណ៍ចិន-កម្ពុជា២០២៥នេះ ភ្ញៀវទេសចរចិនកាន់តែច្រើននឹងមកលេងកម្សាន្តដោយសារភាពទាក់ទាញនៃសម្រស់រាជធានីភ្នំពេញ”៕

