**ឯកឧត្តមបណ្ឌិត ហេង សុផាន់ណារិទ្ធ បាននាំយកបច្ច័យ និងសាររំលែកទុក្ខ ចូលបុណ្យគម្រប់ ៧ថ្ងៃ នៃសពបុគ្គលិក​ ប.ស.ស.**សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បន្តឧបត្ថម្ភដល់មន្ទីរពេទ្យកុមារអង្គរ ខេត្តសៀមរាប ជាលើកទី៩ នូវថវិកា ៥ម៉ឺនដុល្លារ ដើម្បីចូលរួមចំណែកក្នុងការសង្គ្រោះ ព្យាបាល និងថែទាំសុខភាពកុមារ-ទារក**អភិបាលខេត្តមណ្ឌលគិរី អញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខ និងណែនាំពីបញ្ហាអនាម័យ សណ្តាប់ធ្នាប់ ដល់អាជីវករផ្សារសែនមនោរម្យ**អ៉ីស្រាអែលថាយោធានឹងបន្តធ្វើប្រតិបត្តិការនៅលីបង់ ហើយ នឹង មិន ដកកម្លាំងរបស់ខ្លួន នោះទេ ទោះបីជាមានការយល់ព្រមលើការអនុវត្តបទឈប់បាញ់ឡើងវិញក៏ដោយ**បច្ចុប្បន្នវិស័យផលិតដ្រូន ឬយន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែន កំពុងមានការរីកដុះដាលយ៉ាងខ្លាំងក្លា**ចិនដាក់បម្រាមធ្វើដំណើរលើសមាជិកសភា៤រូប នៃប្រទេសនូវែលសេឡង់ ដោយសារតែទៅបំពេញទស្សនកិច្ចនៅតៃវ៉ាន់**ប្រកាសចូលកាន់មុខតំណែង អភិបាលរងខេត្តកែបថ្មីចំនួន ៣រូប**UN បោះឆ្នោតជ្រើសរើសប្រទេសអូទ្រីស កៀហ្ស៉ីស៉ីស្ថាន ព័រទុយហ្កាល់ ទ្រីនីដាដនិងតូបាហ្គោ និងស៉ីមបាវ៉េ ជាសមាជិកមិនអចិន្រ្តៃយ៍សម្រាប់អាណត្តិរយៈពេល២ឆ្នាំ**ស្អែកនេះ វេទិកាការងារនៅខេត្តបាត់ដំបង មានឱកាសជាង ៩ម៉ឺនកន្លែង សម្រាប់អតីតពលករ និងអ្នកកំពុងស្វែងរកការងារធ្វើ**ក្រសួងការងារ អំពាវនាវដល់អតីតពលករកុំឆ្លងដែនដោយខុសច្បាប់ និងស្វែងរកការងារធ្វើក្នុងស្រុកដែលសម្បូរបែប និងអត្ថប្រយោជន៍ច្រើន ទាក់ទង “១២៩៧” ដើម្បីទទួលបានឱកាសការងារ**ឯកឧត្តមរដ្ឋមន្រ្តី ហេង សួរ អញ្ជើញចូលរួមពិធី ទទួលទានអាហារពេលព្រឹកធុរកិច្ចលើកទី២ រវាងស្ថាប័នរដ្ឋ និងវិស័យឯកជន**WHO៖ អាហារមានផ្ទុកសារធាតុគីមីសម្លាប់មនុស្សប្រមាណ ១,៥លាននាក់នៅទូទាំងពិភពលោកក្នុងមួយឆ្នាំៗ ហើយកុមារគឺជាអ្នករងហានិភ័យខ្ពស់**លោក Rubio ៖ ប្រធានាធិបតី ដូណាល់ ត្រាំ នឹងចូលរួមកិច្ចប្រជុំកំពូលនៃអង្គការណាតូ (NATO) ដែលគ្រោងរៀបចំក្នុងប្រទេសតួកគីយ៉េ នាដើមខែកក្កដាខាងមុខ**នគរបាលខេត្តស្វាយរៀង បង្រ្កាបទីតាំងសង្ស័យលួចលាក់ប្រព្រឹត្តបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) នៅចំណុចបន្ទប់ជួលមួយកន្លែងនៅក្រុងបាវិត ឃាត់ខ្លួនមនុស្សចំនួន ៧៣នាក់**អាជ្ញាធរជាតិអប្សរា និងរដ្ឋបាលស្រុកអង្គរធំ សហការដាំកូនឈើឡើងវិញក្នុងព្រៃអង្គរ**សម្តេចប្រធានរដ្ឋសភា និងតំណាង UN ប្តេជ្ញាបន្តកិច្ចសហការឱ្យកាន់តែជិតស្និទ្ធ ក្នុងការលើកកម្ពស់តួនាទីរដ្ឋសភា បម្រើផលប្រយោជន៍ប្រជាពលរដ្ឋបានកាន់តែច្រើន និងមានប្រសិទ្ធភាពខ្ពស់**សម្តេចតេជោ បង្ហាញចំណារចំនួន៤ ជាចលកររុញច្រានកម្ពុជាឱ្យចេញផុតពីកង្វះសាច់ប្រាក់បើកបៀវត្តន៍ មកជាមានសាច់ប្រាក់បើកជាមួយនិងការបង្កើនបៀវត្តន៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ**មេដឹកនាំកូរ៉េខាងជើង ប្ដេជ្ញាបង្កើនសមត្ថភាពកងកម្លាំងនុយក្លេអ៊ែរ**កម្ពុជាថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលចិន ដែលបាននិងបន្តគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងកិច្ចសម្រួលពាណិជ្ជនៅកម្ពុជា**ទេសរដ្ឋមន្ដ្រី សក់ សេដ្ឋា អញ្ជើញជាអធិបតីក្នុងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី ការធ្វើវិមជ្ឈការហិរញ្ញវត្ថុនៅបណ្តាប្រទេសក្នុងតំបន់ និងប្រទេសអាល្លឺម៉ង់

វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី

ហាណូយ៖ នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញជីញ (ភាសាវៀតណាម៖ Phạm Minh Chính) នៅក្នុងសេចក្តីណែនាំដែលចេញកាលពីល្ងាចថ្ងៃអង្គារទី២២ ខែមេសាបានបញ្ជាក់ថា វៀតណាមកំពុងខ្នះខ្នែងពន្លឿនការចរចារបស់ខ្លួនសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្មី ក្រោយកិច្ចព្រមព្រៀងជាង១៧ ត្រូវបានចុះហត្ថលេខារួចហើយ ខណៈប្រទេសមានសេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញនេះ កំពុងត្រៀមជើងព្រួលទប់ទល់នឹងគំនាបពន្ធគយរបស់មហាអំណាចសហរដ្ឋអាម៉េរិក។

នាយករដ្ឋមន្ត្រីវៀតណាម បានជំរុញឱ្យក្រសួងពាណិជ្ជកម្មបញ្ចប់ ឬចាប់ផ្តើមកិច្ចចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយប្រទេសឥណ្ឌា ប្រេស៊ីល ប៉ាគីស្ថាន អេហ្ស៊ីប និងទីផ្សារផ្សេងទៀតនៅមជ្ឈិមបូព៌ា អាហ្វ្រិក អាម៉េរិកឡាទីន អាស៊ីកណ្តាល និងអឺរ៉ុបខាងកើត។

មជ្ឈមណ្ឌលឧស្សាហកម្មអាស៊ីអាគ្នេយ៍មួយនេះ ប្រឈមនឹងគំនាបពន្ធបដិការ៤៦ភាគរយ បច្ចុប្បន្នត្រូវបានផ្អាករហូតដល់ខែកក្កដា។ ប្រសិនបើការយកពន្ធដ៏ច្រើនសន្ធឹកនេះកើតឡើងពិតមែន វាអាចបំផ្លាញកំណើនសេដ្ឋកិច្ចរបស់វៀតណាមដែលពឹងផ្អែកលើការនាំចេញទៅកាន់សហរដ្ឋអាម៉េរិក ជាទីផ្សារកំពូលរបស់ខ្លួន និងការវិនិយោគធំដោយក្រុមហ៊ុនផលិតបរទេស។

ថ្មីៗនេះ ប្រទេសសង្គមនិយមមួយនេះ បានណែនាំដល់មន្ត្រីដើម្បីប្រយុទ្ធប្រឆាំងនឹងការក្លែងបន្លំពាណិជ្ជកម្ម និងបញ្ហាផ្សេងទៀត ជាការព្រួយបារម្ភសម្រាប់សហរដ្ឋអាម៉េរិក ខណៈដែលប្រទេសនេះបានត្រៀមខ្លួនរួចជាស្រេច ដើម្បីចាប់ផ្តើមកិច្ចពិភាក្សាជាមួយមហាអំណាចសេដ្ឋកិច្ចទី១ លើសាកលលោកស្តីពីពន្ធគយ។

សូមជម្រាបជូនថា វៀតណាមបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ឬពហុភាគីចំនួន១៧ រួមទាំងកិច្ចព្រមព្រៀងគ្រប់ជ្រុងជ្រោយ និងជឿនលឿនសម្រាប់ភាពជាដៃគូអន្តរប៉ាស៊ីហ្វិក និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ កិច្ចព្រមព្រៀងជាមួយសហភាពអឺរ៉ុប ជប៉ុន និងកូរ៉េខាងត្បូង។ ប៉ុន្តែ មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយសហរដ្ឋអាម៉េរិកទេ។

នៅក្នុងសារាចរណែនាំដែលត្រូវបានចេញទៅកាន់ទីភ្នាក់ងាររដ្ឋាភិបាល និងអាជ្ញាធរក្រុង និងខេត្ត លោក ជីញ បានរំលឹកម្ដងទៀតថា វៀតណាមនឹងប្រកាន់ខ្ជាប់នូវគោលដៅកំណើនផលិតផលក្នុងស្រុកសរុបរបស់ខ្លួនយ៉ាងហោចណាស់៨ភាគរយសម្រាប់ឆ្នាំនេះ តាមរយៈការចាត់វិធានការផ្សេងៗជាច្រើន បើទោះបីជាពន្ធគយកំពុងកើនឡើងក៏ដោយ។

សេចក្តីណែនាំបានបញ្ជាក់ថា៖«ចាប់តាំងពីដើមឆ្នាំ២០២៥ មក ស្ថានភាពពិភពលោកបានឃើញការវិវឌ្ឍថ្មី ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាន ដោយមានការប្រកួតប្រជែងជាយុទ្ធសាស្ត្រកាន់តែខ្លាំង ក្នុងចំណោមប្រទេសធំៗ សង្រ្គាមពាណិជ្ជកម្មរីករាលដាល និងការធ្លាក់ចុះនៃចក្ខុវិស័យសេដ្ឋកិច្ចពិភពលោក បង្កការលំបាក និងបញ្ហាប្រឈមជាច្រើន»។

មិនត្រឹមតែប៉ុណ្ណោះ លោកនាយករដ្ឋមន្ត្រី ក៏បានជំរុញឱ្យធនាគារកណ្តាលធានាឱ្យមានមូលនិធិគ្រប់គ្រាន់សម្រាប់កំណើនសេដ្ឋកិច្ច ខណៈដែលរក្សាសុវត្ថិភាពសម្រាប់ទីផ្សារប្តូរប្រាក់បរទេស និងទីផ្សារមាស និងសម្រាប់ប្រព័ន្ធធនាគារ។

លោកបានប្រាប់ធនាគារកណ្តាលឱ្យជំរុញការផ្ដល់ប្រាក់កម្ចីដល់មនុស្សមានអាយុក្រោម៣៥ឆ្នាំ ដើម្បីទិញផ្ទះ និងផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដែលរងផលប៉ះពាល់ដោយពន្ធរបស់សហរដ្ឋអាម៉េរិក។ វិធានការផ្សេងទៀតរួមមាន ការបង្កើនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ជំរុញការប្រើប្រាស់ក្នុងស្រុក និងការជំរុញការវិនិយោគក្នុងការផ្លាស់ប្ដូរឌីជីថល និងបច្ចេកវិទ្យា។

លោក ជីញ បានប្រាប់ក្រសួងពាណិជ្ជកម្មឱ្យលើកទឹកចិត្តវេទិកាពាណិជ្ជកម្មអេឡិចត្រូនិកឱ្យអនុវត្តគោលនយោបាយអនុគ្រោះ ដើម្បីលើកកម្ពស់ការប្រើប្រាស់ទំនិញផលិតក្នុងស្រុក និងជួយសម្រួលដល់ការដឹកជញ្ជូនទំនិញទៅកាន់តំបន់ដាច់ស្រយាល៕

អត្ថបទដែលជាប់ទាក់ទង