**រដ្ឋសភាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ ដែលបានធ្វើវិសោធនកម្មចំនួន ១៥ មាត្រា លើច្បាប់ស្តីពីផ្លូវថ្នល់ដើម្បីឆ្លើយតបតាមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច**បេតិកភណ្ឌវប្បធម៌ក្នុងការទូតរបស់មហាអំណាច**លោក ត្រាំ ប្រកាសថា អាមេរិកនឹងបន្តបើកការវាយប្រហារទៅលើអ៊ីរ៉ង់សាជាថ្មី ប្រសិនបើមិនអាចទប់ស្កាត់ក្រុមហេសបូឡា មិនឱ្យបន្តបង្កអំពើហិង្សាទៀត**អនុប្រធានាធិបតីអាមេរិក ដឹកនាំកិច្ចពិភាក្សានៅក្នុងប្រទេសស្វីស ដើម្បីពង្រឹងកិច្ចព្រមព្រៀងសន្តិភាពបណ្តោះអាសន្នជាមួយអ៊ីរ៉ង់**ការស្ទង់មតិ៖ ប្រជាពលរដ្ឋអ៊ីស្រាអែលភាគច្រើនលើសលប់ជឿជាក់ថា អ៊ីរ៉ង់កាន់តែមានឥទ្ធិពលខ្លាំងជាងមុន បន្ទាប់ពីសង្គ្រាមនៅមជ្ឈិមបូព៌ា និងមានកិច្ចព្រមព្រៀងសន្តិភាពជាមួយអាមេរិក**អភិបាលខេត្តស្វាយរៀង អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្នចំពោះគ្រោះធម្មជាតិផ្សេងៗ ជាពិសេស រន្ទះ និងខ្យល់កន្ត្រាក់ជាដើម**អភិបាលខេត្តបន្ទាយមានជ័យ អញ្ជើញជាអធិបតីភាពក្នុងវេទិការសាធារណៈ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ**វិចារណកថា៖ ពីយុទ្ធនាការសិស្សសាលា ទៅជាចលនាជាតិដើម្បីសកម្មភាពអាកាសធាតុ**រដ្ឋបាលខេត្តឧត្ដរមានជ័យ រៀបចំពិធីសំណេះសំណាល សួរសុខទុក្ខ និងចែកអំណោយ ជូនអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តឧត្តរមានជ័យ ចំនួន១០០០គ្រួសារ**កម្លាំងជំនាញបំបែកករណីជនល្មើសប្រើប្រាស់គណនីតេឡេក្រាម ដោយយករូបថ្នាក់ដឹកនាំធ្វើជាប្រូហ្វាល់ ជាមធ្យោបាយគំរាមជនរងគ្រោះជំរិតទារប្រាក់**តុលាការសម្រេចឃុំខ្លួនជនបរទេសសរុបចំនួន ១៩នាក់ ពាក់ព័ន្ធករណីឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បង្ក្រាបករណីលួច (លួចទូរស័ព្ទ, កុំព្យូទ័រ, ម៉ាស៊ីនព្រីន និងប្រាក់) នៅក្រុងព្រៃវែង**នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បង្រ្កាបករណី “កំហែងយកប្រាក់ និង គំរាមកំហែងហែកកេរ្តិ៍ ក្រោមរូបភាពកម្ចីតាមអនឡាញខុសច្បាប់” **លោក Xi Jinping ប្រធានរដ្ឋចិនផ្តល់អនុសាសន៍ណែនាំសំខាន់ស្តីពីការធ្វើឱ្យមានប្រក្រតីភាពនូវការងារសម្របសម្រួលរវាងតំបន់ភាគខាងកើតនិងខាងលិចប្រទេសចិន**ការស្ទង់មតិរបស់​បណ្តាញទូរទស្សន៍​ CGTN៖  ហេតុអ្វីបានជា “កំហឹងដ៏ខ្លាំងក្លា” បរាជ័យក្នុងការដណ្តើមយកច្រកសមុទ្រ Hormuz?**ទេសរដ្ឋមន្ត្រី ស្វាយ ស៊ីថា៖ មន្ត្រីព័ត៌មាននិងសាធារណមតិខេត្តព្រះសីហនុនិងកោះកុង ត្រូវបង្កើនការយកចិត្តទុកដាក់លើការឆ្លើយតបនឹងព័ត៌មានក្លែងក្លាយ ជាពិសេសព័ត៌មានបំពុល បំភាន់ និងញុះញង់ ដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI)»**ចិត្តដ៏ស្ម័គ្រស្មោះ**មេដឹកនាំប្រជាជន ៖ រូបថតឆ្លុះបញ្ចាំងពីបំណងដើមដ៏រឹងមាំដូចគ្នា**វិចារណកថា! ការបណ្តុះអនាគត៖ របៀបដែលបច្ចេកវិទ្យាកសិកម្មជំរុញសកម្មភាពអាកាសធាតុ**សម្តេចធិបតី សម្រេចរក្សាទុកកំណើនភាគលាភនៃចំណូលពីសេវាទេសចរណ៍ របស់សហគមន៍អ្នករត់កាណូតទេសចរណ៍ចុងឃ្នៀស ទោះបីតម្លៃប្រេងឥន្ធនៈចុះថ្លៃវិញក៏ដោយ

បទវិភាគ៖ជោគវាសនារួមគ្នា ចិននិងកម្ពុជាចាប់ដៃគ្នាកសាងផ្លូវទៅរកភាពរុងរឿងថ្កុំថ្កើង

តបតាមការអញ្ជើញរបស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា លោក Xi Jinping ប្រធានរដ្ឋចិន នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជាពីថ្ងៃទី១៧ ដល់ថ្ងៃទី១៨ ខែមេសាខាងមុខ នេះជាដំណើរទស្សនកិច្ចរបស់លោកប្រធានរដ្ឋចិនXi Jinping នៅប្រទេសកម្ពុជាម្តងទៀត បន្ទាប់ពីរំលងអស់រយៈពេល៩ឆ្នាំ ។ ក្នុងអំឡុងពេលដំណើរទស្សនកិច្ច ភាគីទាំងពីរចិននិងកម្ពុជានឹងផ្លាស់ប្តូរមតិយោបល់ដោយស៊ីជម្រៅលើវិស័យធំៗចំនួន៥ គឺការកសាងទំនុកចិត្តខាងនយោបាយចំពោះគ្នា កិច្ចសហប្រតិបតិ្តការដែលផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមក ការធានាសន្តិសុខ ការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន និងកិច្ចសហការខាងយុទ្ធសាស្ត្រ ។
ប្រទេសទាំងពីរចិននិងកម្ពុជាមានចំណងមិត្តភាពដ៏យូរលង់ណាស់មកហើយ ។ តាំងពីបានបង្កើតទំនាក់ទំនងការទូតជាផ្លូវការនៅខែកក្កដា ឆ្នាំ១៩៥៨មក ចំណងមេត្រីភាពប្រពៃណីដែលរួមគ្នាពូនជ្រំនិងបណ្តុះបំប៉នដោយថ្នាក់ដឹកនាំជំនាន់ចាស់នៃប្រទេសទាំងពីរ ឆ្លងកាត់ពេលវេលារឹតតែយូររឹតតែរឹងមាំ ហើយបានក្លាយជាគំរូនៃទំនាក់ទំនងអន្តរជាតិបែបថ្មី ។ មិនថាស្ថានភាពអន្តរជាតិនិងតំបន់មានបម្រែបម្រួលយ៉ាងណាក៏ដោយ ជានិច្ចកាល ភាគីទាំងពីរចិននិងកម្ពុជាតែងតែរក្សាទំនុកចិត្តកម្រិតខ្ពស់ គោរពរាប់អានគ្នាប្រកបដោយសមភាព ក៏ដូចជាផ្តល់ផលប្រយោជន៍ដល់គ្នាទៅវិញទៅមកនិងឈ្នះ-ឈ្នះ ។
សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងថា ក្នុងរយៈពេលជាយូរមកហើយ ប្រទេសចិនបានផ្តល់ផលប្រយោជន៍ជាក់ស្តែងជាច្រើនដល់កម្ពុជា បានរួមចំណែកដ៏សំខាន់ក្នុងកិច្ចកសាងហេដ្ឋារចនាសម័្ពន្ធនៅកម្ពុជា ដូចជាផ្លូវថ្នល់និងស្ពានជាដើម ។ សម្តេចបានសង្កត់ធ្ងន់ថា ជានិច្ចកាល ប្រទេសចិនតែងតែផ្តល់ការគាំទ្រយ៉ាងមុតមាំដល់ការអភិវឌ្ឍរបស់កម្ពុជាលើគ្រប់វិស័យ ហើយគ្មានអមល័ក្ខខ័ណ្ឌណាមួយឡើយ ។
សូមបញ្ជាក់ថា កម្ពុជាជាប្រទេសមួយដែលបានចូលរួមនិងអនុវត្តមុនគេបង្អស់នូវគំនិតផ្តួចផ្តើម “ខ្សែក្រវាត់និងផ្លូវ” ក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមក គម្រោងរួមគ្នាកសាង“ខ្សែក្រវាត់និងផ្លូវ”ទទួលបានផ្លែផ្កាគួរឱ្យកត់សម្គាល់ ។ តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុបានទាក់ទាញសហគ្រាសនិងស្ថាប័នអន្តរជាតិចំនួនជាង២រយ ដែលបានបង្កើតឱកាសការងារចំនួន៣ម៉ឺន២ពាន់កន្លែង។ ផ្លូវល្បឿនលឿនក្រុងភ្នំពេញ -ក្រុងព្រះសីហនុ ដែលជាផ្លូវល្បឿនលឿនទីមួយរបស់ប្រទេសកម្ពុជាបានបង្រួញពេលធ្វើដំណើរពី៥ម៉ោងនៅកាលពីមុន មកនៅត្រឹមតែមិនដល់២ម៉ោង ។ អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរបានជំរុញមុខរបរទេសចរណ៍កើនឡើងយ៉ាងឆាប់រហ័ស គិតរហូតដល់ចុងឆ្នាំមុន បានបើកខ្សែហោះហើរចំនួន១៧ខ្សែទៅកាន់ប្រទេសចំនួន៨ ។ ប្រជាជនកម្ពុជាយល់ឃើញជាទូទៅថា គម្រោងរួមគ្នាកសាង “ខ្សែក្រវាត់និងផ្លូវ”បានរួមចំណែកយ៉ាងខ្លាំងដល់យុទ្ធសាស្ត្រអភិវឌ្ឍន៍របស់កម្ពុជា ហើយនឹងជួយកម្ពុជាឱ្យសម្រេចបាននូវគោលដៅដ៏មហិមារបស់ខ្លួន ពោលគឺដល់ឆ្នាំ ២០៣០ នឹងក្លាយជាប្រទេសចំណូលកម្រិតមធ្យមនិងខ្ពស់ ហើយដល់ឆ្នាំ ២០៥០ នឹងក្លាយជាប្រទេសចំណូលខ្ពស់ ។
ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រោមការណែនាំជាយុទ្ធសាស្ត្ររបស់លោកប្រធានរដ្ឋចិន Xi Jinping និងថ្នាក់ដឹកនាំកម្ពុជា ការកសាងទំនុកចិត្តខាងយុទ្ធសាស្ត្ររវាងចិននិងកម្ពុជាមានភាពកាន់តែស៊ីជម្រៅថែមទៀត ក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការត្បូងពេជ្រចិននិងកម្ពុជាមានខ្លឹមសារកាន់តែពេញលេញ ការកសាងរបៀងអភិវឌ្ឍន៍ឧស្សាហកម្មនិងរបៀងត្រីនិងអង្ករទទួលបានការវិវឌ្ឍរីកចម្រើនយ៉ាងល្អប្រសើរជាបន្តបន្ទាប់ កិច្ចសហប្រតិបតិ្តការក្នុងគ្រប់វិស័យទទួលបានផ្លែផ្កាយ៉ាងស្តុកស្តម្ភ ដែលបានផ្តល់ផលប្រយោជន៍ជាក់ស្តែងដល់ប្រជាជននៃប្រទេសទាំងពីរ ហើយក៏បានរួមចំណែកដល់ការរក្សាសន្តិភាពនិងវិបុលភាពក្នុងតំបន់ រហូតដល់ពិភពលោកទាំងមូលផងដែរ ។
បច្ចុប្បន្ននេះ ស្ថានការណ៍អន្តរជាតិមានភាពស្មុគស្មាញនិងភាពរង្គោះរង្គើ បម្រែបម្រួលនិម្មាបនកម្មដែលពុំធ្លាប់មានក្នុងរយៈពេល១រយឆ្នាំមានភាពកាន់តែខ្លាំងឡើងៗ។ ក្នុងបរិបទបែបនេះ ដំណើរទស្សនកិច្ចរបស់អ្នកដឹកនាំកំពូលរបស់ចិន នឹងបំពេញបន្ថែមខ្លឹមសារក្នុងយុគសម័យថ្មីដល់កិច្ចកសាងសហគមន៍រួមវាសនារវាងចិននិងកម្ពុជា នឹងចារទំព័រប្រវតិ្តសាស្ត្រថី្មនៃទំនាក់ទំនងទ្វេភាគី ហើយក៏នឹងនាំមកនូវសុខសុភមង្គលកាន់តែច្រើនដល់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីរួមគ្នាបង្កើតអនាគតកាន់តែល្អបវរ ៕

អត្ថបទដែលជាប់ទាក់ទង