**លោក ម៉េង ស្រ៊ុន ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំខែឧសភានិងផ្សព្វផ្សាយផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៦ ឃុំអមលាំង​**សូមប្រុងប្រយ័ត្ន! ល្បិចបោកប្រាស់ «វេរលុយមុន» (Advance Fee Scam)**ភ្ញៀវទេសចរចិនដែលមកទស្សនាកម្ពុជា នឹងទទួលបាននូវបទពិសោធនៃបដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងពីបេះដូងចាប់ពីវិនាទីដំបូងនៃការអញ្ជើញដល់កម្ពុជា**អភិបាលខេត្តកំពង់ចាម៖ ការចុះបញ្ជីម៉ាកសមូហភាព និង CamGap ដែលមាន QR Code ដើម្បីការពារកសិផលផ្លែទុរេនសហគមន៍បែកអន្លូង ស្រុកស្ទឹងត្រង់**អង្គការមូលនិធិប្រាសាទពិភពលោក កំពុងដំណើរការជួសជុលប៉ែកខាងលិចប្រាសាទភ្នំបាខែង**វិចារណកថា! សកម្មភាពអាកាសធាតុក្នុងវិស័យឧស្សាហកម្ម៖ ការកសាងវិបុលភាពប្រកបដោយចីរភាព**លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី៖ មន្ទីរពេទ្យគន្ធបុប្ផាមិនមែនត្រឹមតែជាមន្ទីរពេទ្យទេ តែគឺជាកន្លែងដែលផ្តល់នូវក្តីសង្ឃឹម ជីវិតថ្មី សេចក្តីទុកចិត្ត និងភាពកក់ក្តៅសម្រាប់គ្រួសារខ្មែរ**អ្នកនាំពាក្យ៖ ជំរុញមន្ទីរព័ត៌មានរាជធានី-ខេត្ត ពង្រឹងកិច្ចសហការជាមួយអ្នកសារព័ត៌មាន និងអាជ្ញាធរដើម្បីផ្សព្វផ្សាយព័ត៌មានពិត បង្កើនទំនុកចិត្តពីសាធារណជន**លោក ដូណាល់ ត្រាំ ប្រកាសថាកងកម្លាំងអាមេរិក បានដឹកនាំការវាយប្រហារសម្លាប់មេដឹកនាំក្រុមឧក្រិដ្ឋជន Tren de Aragua ដោយមានការជួយពីវ៉េណេស៊ុយអេឡា**អនុស្សរណៈយោគយល់គ្នាដើម្បីបញ្ចប់សង្គ្រាមនៅតំបន់ឈូងសមុទ្ររវាងអាមេរិក និងអុីរ៉ង់ អាចនឹងត្រូវបានចុះហត្ថលេខានៅថ្ងៃអាទិត្យនេះ**នគរបាលស្រុកភ្នំស្រុក ឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធករណីជួញដូរនិងប្រើប្រាស់គ្រឿងញៀន**សាខាកាកបាទក្រហមកម្ពុជាខេត្តបន្ទាយមានជ័យ ប្រគល់ផ្ទះ២ខ្នង ជូនពលរដ្ឋក្រីក្រ និងរងគ្រោះដោយសារខ្យល់កន្ត្រាក់ ក្នុងស្រុកស្វាយចេក និងក្រុងសិរីសោភ័ណ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញទស្សនកិច្ចសិក្សាស្វែងយល់អំពីបទពិសោធនៃការគ្រប់គ្រងសំរាម នៅស្រុក GIANYAR នៃខេត្តបាលី ប្រទេសឥណ្ឌូណេស៊ី**សម្តេចតេជោ ហ៊ុន សែន៖ ត្រូវចាត់វិធានការលើទំនិញដែលឆ្លងកាត់ព្រំដែនគោក ព្រោះមិនអាចបិទព្រំដែនគោកហើយទំនិញចូលបាននោះឡើយ សូមកុំនិយាយថាទំនិញសល់ក្នុងស្តុកលក់មិនទាន់អស់**បទវិភាគ៖​​​​​​​​​​​​​​​​​​​​​​​​​​​​ “យោធានិយម​បែប​ថ្មី”បាន​ក្លាយ​ជា​ការ​គំរាមកំហែងជាក់​ស្តែ​ងក្នុង​តំបន់​ រហូតដល់​ពិភពលោករួច​ហើយ**ពិព័រណ៍ចិន-អាស៊ីខាងត្បូងលើកទី ១០ ​បើកសម្ពោធនៅទីក្រុងគុនមីង**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស

បទវិភាគ៖ភូមិភាគស្វយ័តស៊ីចាំង ជាសមិទ្ធផលនិងការឆ្លុះបញ្ចាំងនៃការអភិវឌ្ឍកិច្ចការសិទ្ធិមនុស្សរបស់ប្រទេសចិន

ឆ្នាំនេះ ជាខួប៦០ឆ្នាំនៃការបង្កើតភូមិភាគស្វយ័តស៊ីចាំងរបស់ប្រទេសចិន ។ នៅថ្ងៃទី ២៨ ខែមីនា ដែលជាទិវារំលឹករំដោះទាសកសិករស៊ីចាំងរាប់លាននាក់ រដ្ឋាភិបាលចិនបានចេញផ្សាយសៀវភៅសក្រោមចំណងជើងថា 《ការអភិវឌ្ឍនិងវឌ្ឍនភាពនៃកិច្ចការសិទ្ធិមនុស្សនៅភូមិភាគស្វយ័ត ស៊ីចាំង ក្នុងយុគសម័យថ្មី》 ដែលបានបង្ហាញដោយគ្រប់ជ្រុងជ្រោយនិងសត្យានុម័តពីបម្រែបម្រួលយ៉ាងខ្លាំងរបស់តំបន់ស៊ីចាំងតាមរយៈទិន្នន័យយ៉ាងលម្អិត។
សិទ្ធិរស់រានមានជីវិតជាមូលដ្ឋាននៃសិទ្ធមនុស្សទាំងអស់ ។ ពេលមុននឹងតំបន់ស៊ីចាំងត្រូវបានរំដោះដោយសន្តិភាពកាលពីឆ្នាំ១៩៥១ សុវត្ថិភាពអាយុជីវិតរបស់ទាសកសិករនិងទាសករទាំងឡាយមិនអាចទទួលការធានាបានទេ ពួកគេគ្មានសេរីភាពផ្ទាល់ខ្លួន សេរីភាពទ្រព្យសម្បិត្តនិងសេរីភាពគំនិត និយាយពីឫសគល់គឺគ្មានសិទ្ធិរបស់មនុស្សទាល់តែសោះ ។ បន្ទាប់ពីតំបន់ស៊ីចាំងត្រូវបានរំដោះដោយសន្តិភាព ទាសកសិករនិងទាសករទាំងឡាយបានធ្វើជាម្ចាស់ផ្ទះពិតប្រាកដ ។ តាំងពីត្រូវបានរំដោះដោយសន្តិភាព រហូតដល់បច្ចុប្បន្ននេះ ប្រជាជននៅតំបន់ស៊ីចាំងបានកើនឡើងពីប្រហែល១លាននាក់ ដល់៣លាន៧សែននាក់ អាយុពេលគិតជាមធ្យមតាមការរំពឹងទុករបស់ប្រជាជនបានកើនឡើងពី៣៥,៥ឆ្នាំដល់៧២,១៩ឆ្នាំ ដែលបានឡើងដល់កម្រិតខ្ពស់បំផុតក្នុងប្រវត្តិសាស្ត្រ ។
ការអភិវឌ្ឍជាគន្លឹះសម្រាប់សម្រេចបាននូវសុភមង្គលរបស់ប្រជាជន ។ បើប្រៀបធៀបនឹងការធានារបស់ទាសកសិករនិងទាសករទាំងឡាយនៅតំបន់ស៊ីចាំងក្នុងសម័យចាស់ ជីវភាពរស់នៅរបស់ប្រជាជននៃតំបន់ស៊ីចាំងថ្មី មានបម្រែបម្រួលយ៉ាងខ្លាំងដូចមេឃនិងដី។ គិតរហូតដល់ចុងឆ្នាំ២០១៩ តំបន់ស៊ីចាំងសម្រេចបាននូវការធ្វើឱ្យជនក្រីក្រក្នុងបញ្ជីឈ្មោះក្រីក្រចំនួន៦២ម៉ឺន ៨ពាន់នាក់បំរះខ្លួនចេញផុតពីភាពក្រីក្រទាំងអស់ ។ នៅឆ្នាំ២០២៤ ប្រាក់ចំណូលសុទ្ធគិតជាមធ្យមនៃប្រជាជនស៊ីចាំងដែលបានចេញផុតពីភាពក្រីក្របានកើនឡើង១២,៥ភាគរយ ។ លើវិស័យអប់រំ មុននឹងត្រូវរំដោះដោយសន្តិភាព នៅតំបន់ស៊ីចាំង អត្រាអនក្ខរភាពមានចំនួនលើសពី៩៥ភាគរយ អត្រាចូលរៀនរបស់កុមារដែលមានអាយុដល់ពេលចូលរៀនមិនដល់២ភាគរយ ប៉ុន្តែពេលបច្ចុប្បន្ននេះ តំបន់ស៊ីចាំងបានលុបបំបាត់អនក្ខរភាព ព្រមទាំងបានបង្កើតដោយគ្រប់ជ្រុងជ្រោយនូវប្រព័ន្ធអប់រំជាកាតព្វកិច្ចរយៈពេល១៥ឆ្នាំ ។
មិនត្រឹមតែមានការធានាខាងការរស់រានមានជីវិត និងសិទ្ធិអភិវឌ្ឍន៍ប៉ុណ្ណោះទេ វប្បធម៌ប្រពៃណីរបស់តំបន់ស៊ីចាំងក៏ទទួលបានការអភិរក្សដែលពីមុនមិនដែលមានផងដែរ ។ បើដើរតាមផ្លូវនៅតំបន់ស៊ីចាំង អ្នកផងទាំងពួងអាចឃើញថា សំណង់ យីហោនិងផ្ទាំងប៉ាណូនៅកន្លែងសាធារណៈសុទ្ធតែបានប្រើប្រាស់ភាសាដែលប្រើប្រាស់ជាទូទៅរបស់រដ្ឋ និងភាសាស៊ីចាំង ។
ក្នុងរយៈពេលតែរាប់សិបឆ្នាំប៉ុណ្ណោះ ហេតុអ្វីបានជាតំបន់ស៊ីចាំងបានមានការប្រែប្រួលយ៉ាងខ្លាំងបែបនេះ ? នេះគឺដោយមកពី ជានិច្ចកាល បក្សកាន់អំណាចរបស់ចិនតែងតែគោរពនិងធានាសិទ្ធិមនុស្ស ហើយបានប្រកាន់ខ្ជាប់គំនិតសិទ្ធិមនុស្សស្តីពីការចាត់ទុកប្រជាជនជាស្នូល ព្រមនិងអភិវឌ្ឍប្រជាធិបតេយ្យរបស់ប្រជាជនក្នុងដំណើរការទាំងមូល ដែលស្វែងរកបាននូវផ្លូវអភិវឌ្ឍសិទ្ធិមនុស្សប្រកបដោយលក្ខណៈពិសេសចិន និងលក្ខណៈពិសេសស៊ីចាំង ។
នៅតំបន់ស៊ីចាំងនាពេលបច្ចុប្បន្ននេះ មិនថាការតាក់តែងច្បាប់និងផែនការគ្រប់ផ្នែក ឬក៏ការបែងចែកសំរាមតាមប្រភេទ និងការគ្រប់គ្រងអចលនទ្រព្យក៏ដោយ ប្រជាជនសុទ្ធតែអាចឈ្វេងយល់និងចូលរួម ហើយបញ្ហាក៏អាចត្រូវបានដោះស្រាយដែរ ។
តើការការពារសិទ្ធិមនុស្សនៅតំបន់ស៊ីចាំងធ្វើបានល្អឬអត់ ទិន្នន័យបានផ្តល់ចម្លើយរួចហើយ រឿងលម្អិតក្នុងជីវភាពរស់នៅរបស់ប្រជាជនក៏អាចបញ្ជាក់ពីការពិតដែរ រាល់ពាក្យភូតកុហកណាមួយក៏មិនអាចលាក់បាំង និងមួលបង្កាច់បានឡើយ ៕

អត្ថបទដែលជាប់ទាក់ទង