**វាលស្មៅបៃតងក្រោមបន្ទះសូឡា៖ បទពិសោធគ្រប់គ្រងវាលខ្សាច់របស់ចិនជាកូនសោសម្រាប់ដោះស្រាយភាពជាប់គាំងខាងការប្រយុទ្ធប្រឆាំងរហោឋានកម្មសកល**រដ្ឋាភិបាលចិនចេញផ្សាយសៀវភៅសស្តីពីអភិបាលកិច្ចសកល**បទវិភាគ៖​ខណៈពេលដែលពិភពលោកទាំងមូល​ស្វែងរក​ភាព​ប្រាកដ​ប្រជា ​”ភាពប្រាកដប្រជា”នៃសេដ្ឋកិច្ចចិន​ទទួលបានការទទួលស្គាល់​យ៉ាងទូលំទូលាយ​ពី​សំណាក់​សហគមន៍​អន្តរជាតិ**ឯកឧត្តម សួស ប្រាថ្នា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសកម្ពុជា ដើម្បីត្រៀមប្រជុំពិភាក្សាជាមួយក្រុមការងារបច្ចេកទេសវៀតណាម លើកទី២ នៅក្រុងហូជីមិញ**ការរៀបចំរចនាសម្ព័ន្ធក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់(ថ្មី) ឈានដល់កិច្ចពិភាក្សារៀបចំកម្រិតបច្ចេកទេសដំណាក់កាលចុងក្រោយ**អភិបាលខេត្តកំពង់ធំ អំពាវនាវដល់ប្រជាពលរដ្ឋ និងយុវជន ចូលរួមថែរក្សាអនាម័យបរិស្ថានឱ្យបានល្អ ធ្វើជាគំរូល្អក្នុងសង្គម និងដាំដើមឈើឱ្យបានច្រើន**ក្រុមហេសបូឡា បង្ហាញជំនឿចិត្តថាអ៉ីរ៉ងនឹងមិនចុះកិច្ចព្រមព្រៀងចុងក្រោយមួយសម្រេចលើបញ្ហានុយក្លេអ៊ែររបស់ខ្លួន ជាមួយទីក្រុងវ៉ាស៉ីនតោននោះឡើយ លុះត្រាតែអ៉ីស្រាអែលដកថយចេញពីទឹកដីលីបង់**យោធាអាមេរិក វាយប្រហារមួយលើទូកមួយគ្រឿងនៅក្នុងតំបន់ប៉ាស៊ីហ្វិកភាគខាងកើត ដោយសម្លាប់មនុស្សម្នាក់ និង២នាក់ទៀតនៅមានជីវិត**ប្រកាសចូលកាន់មុខតំណែងអភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ**សម្ដេចតេជោ៖ អង្គការហ្វ្រង់កូហ្វូនី គប្បីពិចារណាគាំទ្រ សមាជិករបស់ខ្លួននៅលើឆាកអន្តរជាតិ**តម្លៃប្រេងឆៅ បានធ្លាក់ចុះមកក្រោម ៨០ដុល្លារក្នុងមួយបារ៉ែល ដោយសារតែមានសុទិដ្ឋិយម ជុំវិញការបើកច្រកសមុទ្រ Hormuz**វិចិត្រកររុស្ស៉ីម្នាក់ ដែលតែងតែគូររូបត្លុករិះគន់ លោក ពូទីន ត្រូវបានគេបាញ់សម្លាប់**កប៉ាល់មួយចំនួនដែលដឹកប្រេងអ៉ីរ៉ង់ បានចាប់ផ្តើមចាកចេញពីតំបន់ដែលត្រូវបានបិទខ្ទប់ដោយយោធាអាមេរិក នៅច្រកសមុទ្រ Hormuz ហើយ**ឯកឧត្តម កើត រិទ្ធ និងឯកឧត្តម ឆៃ ស៊ីណារិទ្ធ ដឹកនាំប្រជុំពង្រឹងអនុវត្តច្បាប់ប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា**កិច្ចប្រជុំ ស្ដីពី «One Health & Beyond»  (First One Health & Beyond Coordination Meeting)**អភិបាលខេត្តរតនគិរី ចែកអំណោយជូនគ្រួសារជនភៀសសឹក គ្រួសារវីរកងទ័ព គ្រួសារវីរនគរបាល និងគ្រួសារអតីតយុទ្ធជន ក្នុងស្រុកអណ្តូងមាស**អភិបាលខេត្តកំពង់ស្ពឺ‎៖ កាកបាទក្រហមកម្ពុជា គឺតែងតែយកចិត្តទុកដាក់ខ្ពស់បំផុតចំពោះសុខទុក្ខរបស់ប្រជាពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ**មន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ណែនាំប្រធានមណ្ឌលអប់រំកែប្រែ ពន្ធនាគាររាជធានី ខេត្ត ដើម្បីធ្វើជាមូលដ្ឋានក្នុងការរៀបចំកសាងផែនការ ការពារសន្តិសុខ**សិស្សវិទ្យាស្ថាន PPI របស់ក្រសួងការងារ​បង្កើតរ៉ូបូត ចងដែ​កដោយ​ស្វ័យប្រវត្តិ និងបាននាំយកស្នាដៃមក​តាំងបង្ហាញ​នៅក្នុង​កម្មវិធី​ទិវា​អប់រំ TVET Day លើកទី៩**រដ្ឋបាលខេត្តមណ្ឌលគិរី រៀបចំសន្និសីទជំរុញកិច្ចប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម រវាងវិនិយោគិនខេត្តមណ្ឌលគិរី និងវិនិយោគិនខេត្តដាក់ឡាក់ វៀតណាម

សម្តេចប្រធានរដ្ឋសភា៖ សុខុដុមនីយកម្មសាសនា ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងការអភិវឌ្ឍជាតិ

ភ្នំពេញ៖ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា សុខុដុមនីយកម្មសង្គម ដែលក្នុងនោះរួមមានការលើកកម្ពស់ការយល់ដឹងនូវអន្តរសាសនា និងការអត់ឱន ជាមូលដ្ឋានគ្រឹះដ៏សំខាន់ ក្នុងការកសាងសន្តិភាព និងអភិវឌ្ឍន៍ជាតិ។ ក្រោមម្លប់សុខសន្តិភាពកម្ពុជាមានសុខុដុមនីយកម្មសាសនា ធ្វើឱ្យកម្ពុជាមានវិបុលភាព សន្តិភាព និងសុខុដុមរម្យនា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍បែបនេះ នៅក្នុងឱកាសជួបពិភាក្សាការងារជាមួយ ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល (Tan Sri Dato (Dr.) Johari Abdul) ប្រធានរដ្ឋសភានៃប្រទេសម៉ាឡេស៊ី នៅវិមានរដ្ឋសភា នាព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ ក្នុងឱកាសដែល ឯកឧត្តមប្រធាន អញ្ជើញមកពិធីអាហារស្រាយបួសខែរ៉ាម៉ាឌន នៃសាសនិកឥស្លាមកម្ពុជា នៅព្រះរាជាណាចក្រកម្ពុជាដែលបានប្រារព្ធធ្វើឡើងនៅល្ងាចថ្ងៃទី២៤ ខែមីនា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានរដ្ឋសភា បានមានប្រសាសន៍ថា ពិធីអាហារស្រាយបួសនេះ បានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីលើកកម្ពស់សាមគ្គីភាព ការគោរពគ្នា និងការយល់យោគគ្នាក្នុងចំណោមសហគមន៍ដែលមានជំនឿសាសនាចម្រុះ ហើយវត្តមានរបស់ឯកឧត្តមនាប្រធានរដ្ឋសភាម៉ាឡេស៊ីនៅក្នុងឱកាសនេះ កាន់តែញុំាងឱ្យស្មារតីនេះកាន់តែមានភាពបរិយាបន្ន។

សម្តេចរដ្ឋសភាធិបតី ក៏មានចិត្តសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានជួបពិភាក្សាការងារជាថ្មីជាមួយ ឯកឧត្តមតាន់ ស្រ៊ីដាតូ ហ្សូហារី អាប់ឌុល បន្ទាប់ពីដំណើរទស្សនកិច្ចផ្លូវការរបស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា កាលពីខែមករាកន្លងទៅនេះ។

ការរៀបចំពិធីអាហារស្រាយបួសនេះ គឺជាគំនិតផ្តួចផ្តើមផ្ទាល់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាតាំងពីពេលដែលសម្តេចនៅជានាយករដ្ឋមន្រ្តី ក្នុងគោលបំណងលើកកម្ពស់ សាមគ្គីភាព ការយោគយល់គ្នា និងការរស់នៅជាមួយគ្នាប្រកបដោយក្តីមេត្តា ករុណា រវាងសហគមន៍ឥស្លាមនៅកម្ពុជា ក្រោមម្លប់សន្តិភាព ហើយក៏ជាការផ្តល់ឱកាសសម្រាប់សាសនិកឥស្លាមទាំងអស់ បានជួបប្រាស្រ័យទាក់ទងគ្នា កាន់តែជិតស្និទ្ធ ផ្លាស់ប្តូរគំនិតយោបល់ ចែករំលែកបទពិសោធន៍ល្អៗ និងពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីរួមចំណែកដល់ការលើកស្ទួយសុខដុមនីយកម្ម វិស័យឥស្លាមសាសនានៅកម្ពុជា សំដៅរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្ថិភាព ទាំងផ្លូវកាយ ផ្លូវចិត្ត និងស្មារតី ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។

ការរៀបចំពិធីអាហារស្រាយបួសរបស់កម្ពុជាកន្លងមក មានការអញ្ជើញចូលរួមពីឯកឧត្តមប្រធានរដ្ឋសភាថៃ ឯកឧត្តម Wan Muhamadnoor Matha តំណាងអគ្គលេខាធិការអង្គការសហប្រតិបត្តិការឥស្លាម (OIC) និង អតីតថ្នាក់ដឹកនាំជាន់ខ្ពស់នៃបណ្ដាប្រទេសជិតខាងជាច្រើនបានមកចូលរួមជាច្រើនបានមកចូលរួមផងដែរ។

សម្តេចប្រធានរដ្ឋសភាបានសង្កត់ធ្ងន់ថាវត្តមានឥស្សរជននយោបាយនិងថ្នាក់ដឹកនាំបរទេស ក្នុងពិធីអាហារស្រាយបួសនៅកម្ពុជាមិនត្រឹមជាការបង្ហាញពីសាមគ្គីភាពសាសនានៅកម្ពុជាប៉ុណ្ណោះតែជាសាមគ្គីភាពសាសនាក្នុងតំបន់និងអន្តរជាតិ។

សម្តេចប្រធានរដ្ឋសភា បានសង្កត់ធ្ងន់ថា “ខ្ញុំជឿជាក់ថា មានតែការទទួលយកនូវភាពខុសគ្នា និងការផ្តល់តម្លៃនូវភាពចម្រុះទេ ទើបយើងអាចធ្វើឱ្យសង្គមជាតិមួយ មានវិបុលភាព សន្តិភាព និងសុខុដុមរម្យនា”។

ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានថ្លែងអំណរគុណជ្រាលជ្រៅជូនសម្តេចប្រធានរដ្ឋសភា ដែលបានចំណាយពេលវេលាមមាញឹកជួបពិភាក្សាការងារជាមួយឯកឧត្តមនៅក្នុងឱកាសនេះ។

ឯកឧត្តមបានថ្លែងអំណរគុណនិងចាត់ទុកជាកិត្តិយសធំធេងដែលបានអញ្ជើញចូលរួមពិធីពិសារអាហារស្រាយបួសនៅកម្ពុជា ដែលបានរៀបចំឡើងយ៉ាងអធិកអធម និងទាក់ទាញជាទីបំផុត អ្នកមានចូលរួមប្រមាណ៦ ០០០នាក់ ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។

ឯកឧត្តមប្រធានរដ្ឋសភា បានគូសបញ្ជាក់ថានៅក្នុងឱកាសនោះ ឯកឧត្តមបានជួបពិភាក្សា ផ្លាស់ប្តូរទស្សនយោបល់យ៉ាងជាច្រើនជាមួយ សម្តេចធិបតីនាយករដ្ឋមន្រ្តីនិងបានជួបពិភាក្សាជាមួយប្រជាពលរដ្ឋដែលបានចូលរួមកម្មវិធី ទំាងឥស្លាមសនិក និងពុទ្ធសាសនិកនិងសាសនាផ្សេងៗទៀត។ ពលរដ្ឋទាំងអស់បានធ្វើដំណើរ ពីខេត្តផ្សេងៗគ្នាដើម្បីចូលរួមកម្មវិធីនេះ ដោយសារចង់ឃើញ ចង់ជួប ចង់ស្តាប់ប្រសាសន៍របស់សម្តេចនាយករដ្ឋមន្ត្រី។

ឯកឧត្តម តាន់ស្រ៊ី ដាតូ ហ្សូហារី ប៊ីន អាប់ឌុល បានលើកឡើងថាសម្តេចធិបតី ហ៊ុន ម៉ាណែត ទទួលបានការគោរពការស្រឡាញ់ពីប្រជាពលរដ្ឋយ៉ាងច្រើនលើសលប់។ ជាមួយគ្នានេះ ឯកឧត្តមប្រធានរដ្ឋសភាម៉ាឡេស៊ី ក៏បានថ្លែងការកោតសរសើរវាយតម្លៃខ្ពស់ពីការរីកចម្រើនយ៉ាងឆាប់រហ័សរបស់កម្ពុជា នៅលើគ្រប់វិស័យ។

ក្នុងឋានៈជាប្រធានស្ថាប័ននីតិប្បញ្ញតិ្ត សម្តេចប្រធានរដ្ឋសភា កម្ពុជា និងឯកឧត្តមបណ្ឌិត ប្រធានរដ្ឋសភាម៉ាឡេស៊ី បានផ្លាស់ប្តូរទស្សនៈគ្នាទាក់ទងនឹងអ្វីដែលអាស៊ាន បាននិងកំពុងធ្វើ នៅក្នុងបេសកកម្មរួម ក្នុងការជំរុញការការពារសុខសន្តិភាព និងការជំរុញវិបុលភាពសម្រាប់តំបន់ ក្នុងកាលៈទេសៈដែលស្ថានការណ៍តំបន់ និងពិភពលោក បាននិងកំពុងជួបប្រទះនូវបញ្ហាប្រឈមរាប់មិនអស់។ ពោលគឺការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងរិះរកមធ្យោបាយដោះស្រាយបញ្ហាដែលជាកង្វល់ និងប្រយោជន៍រួម ដើម្បីពង្រឹង និងរក្សាបាននូវមជ្ឈភាពអាស៊ាន ឆ្ពោះទៅកាន់សន្តិសហវិជ្ជមាន និងវិបុលភាពក្នុងតំបន់។

សម្តេចប្រធានរដ្ឋសភា ជំនឿយ៉ាងមុតមាំថា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប្រកបដោយបទពិសោធន៍ស៊ីជម្រៅរបស់ម៉ាឡេស៊ី មហាសន្និបាតអាយប៉ាលើកទី៤៦ ដែលរដ្ឋសភាម៉ាឡេស៊ីធ្វើជាម្ចាស់ផ្ទះនៅឆ្នាំនេះ និងជំនួបកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នឹងសម្រេចបានជោគជ័យ ជាពិសេស សម្រេចបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់ប្រជាជាតិអាស៊ីអាគ្នេយ៍ ដែលនឹងរួមចំណែកដ៏ធំធេងដល់ការជំរុញការកសាងសហគមន៍អាស៊ានប្រកបដោយសុខសន្តិភាព វិបុលភាព ភាពធន់ និងបរិយាបន្ន ស្របតាមមូលបទ “បិរយាបន្ន និងនិរន្តរភាព”។

សម្តេចក៏បានជម្រាប ឯកឧត្តមប្រធានរដ្ឋសភាថា រដ្ឋសភាកម្ពុជាបានកំពុងត្រៀមរៀបចំកិច្ចប្រជុំលើកទី១៦ របស់អ្នកនយោ បាយអាយប៉ា (16 AIPA Caucus) ដែលនឹងប្រារព្ធធ្វើនៅក្នុងខែកក្កដា ពីថ្ងៃទី១៤ ដល់ ១៧ ខែកក្កដា ក្រោមមូលបទ “សន្តិភាព តាមរយៈកិច្ចសន្ទនាៈ មាគា៍របស់សភាឆ្ពោះទៅមុខ (Peace Through Dialogue: Parliamentary Path Forward”។ សភាកម្ពុជាសូមគោរពអញ្ជើញឯកឧត្តមប្រធានរដ្ឋសភា ចាត់តាំងគណៈប្រតិភូចូលរួមរដ្ឋសភាចូលរួមកិច្ចប្រជុំដ៏មានសារៈសំខាន់នេះផងដែរ ៕

អត្ថបទដែលជាប់ទាក់ទង