**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

បណ្តាញចលនាស្រ្តីស្រុកលើកដែក៖ សម្តេច ឃួន សុដារី គឺជាអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ចដល់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក

ភ្នំពេញ៖ នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានិងជាសមាជិកគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារចលនាស្រ្តីនៃក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល បានអញ្ជើញទៅកាន់ស្រុកលើកដែក ខេត្តកកណ្តាល ធ្វើជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រកាសសមភាពថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារចលនាស្រ្តីស្រុកលើកដែក។

ប្រជាពលរដ្ឋនៅស្រុកលើកដែក ពិសេសក្រុមចលនាស្រ្តីស្រុករួមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានទទួលស្វាគមន៍ សម្តេចរដ្ឋសភាធិបតី ប្រកកដោយក្តីនឹករលឹក និងការគោរស្រឡាញ់យ៉ាងជ្រាលជ្រៅបំផុត ដែលសបង្ហាញឱ្យដឹងថា សម្តេច បានផ្សាភ្ជាប់សុខទុក្ខជាមួយពលរដ្ឋស្រុកលើកដែក តំាងពីយូរណាស់មកហើយ។

នៅក្នុងរបាយការណ៍ស្វាគមន៍លោកស្រី ផល គុយនី សមាជិកគណៈអចិន្រ្តៃយ៍គណៈកម្មាធិការគណបក្សស្រុកនិងជាប្រធានបណ្តាញចលនាស្រ្តីគណបក្សស្រុកលើកដែក បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូន សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ដែលបានចែករំលែកពេលវេលាដ៏មានតម្លៃនិងមមាញឹកក្នុងការងារដឹកនាំស្ថាប័នកំពូលរបស់ជាតិ អញ្ជើញមកចូលរួមពីធី និងសួរសុខទុក្ខប្រជាពលរដ្ឋនៅលើកដែកនាឱកាសនេះ។ ពោលជានិច្ចជាកាល សម្តេច បានជួយទំនុកបម្រុងទំាងស្មារតី សម្ភារៈ ថវិកា និងបានចុះជួបប្រាស្រ័យសួរសុខទុក្ខផ្ទាល់ដល់មូលដ្ឋាន។

សកម្មភាពទឹកចិត្តក្តីមេត្តាករុណារបស់សម្តេច បានចូលរួមលើកកម្ពស់មុខមាត់ស្រុក ក៏ដូចជាប្រែក្លាយស្រុកលើកដែកដ៏អភ័ព ជាស្រុកមានការអភិវឌ្ឍលើគ្រប់វិស័យ ប្រែក្លាយពីអភព្វនិងជាស្រុកដាច់ស្រយាលកាលពីមុន ទៅជាស្រុកមានការអភិវឌ្ឍគ្រប់វិស័យ ជីវភាពរស់នៅប្រជាពលរដ្ឋមានភាពល្អប្រសើរ និងមានភាពស្រស់បំព្រងគួរជាទីចាប់អារម្មណ៍។

លោកស្រី ផល គុយនី បានគូសបញ្ជាក់ថា សម្តេចរដ្ឋសភាធិបតី ឃួន សុដារី គឺអ្នកម្តាយប្រកបដោយព្រហ្មវិហារធម៌ ពោរពេញដោយភាពកក់ក្តៅ ផ្តល់ក្តីសង្ឃឹម និងស្នាមញញឹមជាប់ជានិច្ច សម្រាប់បណ្តាញក្រុមការងារស្រ្តីគណបក្សស្រុក ព្រមទំាងប្រជាពលរដ្ឋទូទំាងស្រុកលើកដែកទំាងមូល។

នៅក្នុងពិធីដែលមានអ្នកចូលរួមជិត៤០០នាក់នេះ សម្តេចរដ្ឋសភាធិបតី បានរំលឹកអនុស្សាវរីយ៍ជាមួយស្រុកលើកដែកគឺជាទឹកដីមួយប្រៀបដូចជាស្រុកកំណើតរបស់សម្តេចផ្ទាល់។

សម្តេចបានចុះមកបំពេញការងារ ចូលរួមបម្រើប្រជាពលរដ្ឋនៅស្រុកលើកដែកតំាងពីឆ្នាំ១៩៩៦មកម្លេះ ដែលសរុបទៅសម្តេចបានធ្វើការជាមួយអភិបាលស្រុកលើកដែកចំនួន៧នាក់មកហើយ រួមទំាងលោកអភិបាលស្រុកនាពេលបច្ចុប្បន្នផងដែរ។

សម្តេចរដ្ឋសភាធីបតី ឃួន សុដារី អរណរគុណចំពោះទឹកចិត្តស្រឡាញ់រាប់អានរបស់ប្រជាពលរដ្ឋនៅស្រុកលើកដែកប្រៀបដូចជាឪពុក ម្តាយ បងប្អូន រួមផ្ទៃតែមួយដូច្នោះ ពិសេសការគំាទ្រនិងស្រឡាញ់របស់ប្រជាពលរដ្ឋទាំងអស់មកលើគណបក្សប្រជាជនកម្ពុជា ក៏ដូចជារាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់អគ្គមគ្គទេសក៍សន្តិភាពនិងការអភិវឌ្ឍន៍គឺសម្តេចតេជោ ហ៊ុន សែន ដែលស្ទើរពេញមួយជីវិតសម្តេចបានបូជានិងពលិកម្មគ្រប់បែបយ៉ាងសូម្បីតែជីវិតរបស់សម្តេចផ្ទាល់ក្នុងបុព្វហេតុជាតិ មាតុភូមិនិងប្រជាជន ដោយបាននាំមកនូវសន្តិភាពនិងការអភិវឌ្ឍប្រកបដោយចីរភាពជូនប្រទេសជាតិ។

សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា បេសកកម្មដ៏ឧត្តុង្គឧត្តមរបស់ សម្តេចតេជោ បានកំពុងបន្តថែរក្សា ការពារដោយ សម្តេចមហាបវធិបតី ហ៊ុន ម៉ាណែត។ សម្តេចធិបតីនាយករដ្ឋមន្រ្តីដែលជាមគ្គទេសក៍វ័យក្មេងដ៏ឆ្នើម ពោរពេញដោយសមត្ថភាព ចំណេះដឹងនិងថាមពលបានកំពុងអនុវត្តយ៉ាងសកម្មនូវកម្មវិធីនយោបាយនិងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដែលកើតចេញពីកម្មវិធីនយោបាយរបស់គណបក្សប្រជាជនកម្ពុជា ប្រកបដោយទស្សនវែងឆ្ងាយ ច្បាស់លាស់ ក្នុងការធានា ថែរក្សាឱ្យបាននូវសុខសន្តិភាព និងការអភិវឌ្ឍជូនប្រទេសជាតិ ឆ្ពោះទៅសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍន៍ឆ្នាំ២០៣០ និងឆ្នាំ២០៥០ ៕

អត្ថបទដែលជាប់ទាក់ទង