**ឯកឧត្តម ទេព អស្នារិទ្ធ ៖ បើឃើញព័ត៌មានក្លែងក្លាយ សូមបញ្ឈប់ការចែកចាយត្រឹមដៃយើង**ឯកឧត្តម គន់ គីម នាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ចែកជូនប្រជាពលរដ្ឋភៀសសឹក ក្នុងខេត្តឧត្តរមានជ័យ**លោក ដូណាល់ ត្រាំ លុបចោលគម្រោងវាយប្រហារលើអ៉ីរ៉ង់ ហើយលោកថាកិច្ចព្រមព្រៀងមួយជាមួយអ៉ីរ៉ង់ ដើម្បីបិទបញ្ចប់សង្រ្គាមអាចនឹងត្រូវចុះហត្ថលេខាក្នុងពេលប៉ុន្មានថ្ងៃខាងមុខ**លោក Elon Musk បង្ហើបពីគម្រោងដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ដោយគ្រោងបង្កើតបណ្តាញមជ្ឈមណ្ឌលទិន្នន័យសិប្បនិម្មិត (AI Data Centers) នៅលើគន្លងអវកាស**អាមេរិក និងកាណាដា សម្រេចពន្យារពេលបើកដំណើរការស្ពានថ្មីមួយ បន្ទាប់ពីលោក ដូណាល់ ត្រាំ គំរាមថានឹងបិទច្រកឆ្លងកាត់រវាងប្រទេសទាំងពីរ**សាកលវិទ្យាល័យជាតិមានជ័យ រៀបចំពិធីបើកដំណើរការកម្មវិធី NMU-UNIPRENEUR រដូវកាលទី៤**អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol ត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ៣០ឆ្នាំ**ចិនប្រកាសដាក់ទណ្ឌកម្មប្រឆាំង រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន ក្រោមហេតុផលថា រូបលោកបានធ្វើការអត្ថាធិប្បាយមិនត្រឹមត្រូវម្តងហើយម្តងទៀតពាក់ព័ន្ធប្រទេសចិន**រដ្ឋសភានឹងប្រជុំពិភាក្សាអនុម័តសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់ នៅថ្ងៃទី២២ ខែមិថុនា ខាងមុខ**បរិវត្តកម្មបៃតងរបស់ចិន៖ ស្ពានភ្ជាប់ទៅកាន់អនាគតដោយចីរភាពសម្រាប់កម្ពុជា**បាឋកថាលើប្រធានបទស្ដីពី «តួនាទី ភារកិច្ច និងសមិទ្ធផលរបស់ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ»**វិស័យយានយន្ត​រីក​ចម្រើន ទាក់​ទាញ​សិស្ស​ជា​នារីៗ មក​រៀន​​ជំនាញ​ជួស​ជុល​រថយន្ត​កាន់តែ​ច្រើន ព្រោះ​ឃើ​ញ​​ឱកាស​ការ​ងារ និង​​ប្រាក់​ចំណូល​សមរម្យ**ឯកឧត្តម​ ហេង សួរ អញ្ជើញធ្វើទស្សនកិច្ចនៅមជ្ឈមណ្ឌលបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ នៅប្រទេសស្វ៊ីស ដើម្បីដកស្រង់បទពិសោធសម្រាប់ទំនើបកម្មការបណ្តុះបណ្តាលជំនាញនៅកម្ពុជា**អ្នកនាំពាក្យ៖ ប្រធានបទទិវាជាតិ TVET ឆ្នាំនេះ ឆ្លុះបញ្ចាំង​យ៉ាង​ច្បាស់​ពីតម្លៃ​ពិត​នៃកា​រសិ​ក្សា​ជំនាញ**សិស្ស PPI បង្កើតបានប្រព័ន្ធចំណតឡានឆ្លាតវៃ ស្កេនស្លាកលេខ និងគិតថ្លៃស្វ័យប្រវត្តិ**អភិបាលខេត្តព្រះសីហនុ៖ យើងជាយុវជនត្រូវមានផែនការច្បាស់លាស់ ជាពិសេសត្រូវដាក់ផែនការប្រឡងយកនិទ្ទេស A ឱ្យបានគ្រប់គ្នា**សម្តេចតេជោ ហ៊ុន សែន ផ្ដល់អំណោយជូនប្រជាពលរដ្ឋភៀសសឹកក្នុងខេត្តព្រះវិហារ**សម្តេចតេជោ ណែនាំឱ្យអាជ្ញាធរមូលដ្ឋានត្រូវបន្តយកចិត្តទុកដាក់ និងមើលថែ កម្លាំងកម្មករ ពលករទាំងនៅក្នុងសេដ្ឋកិច្ច និងទាំងបម្រើការងារនៅសេដ្ឋកិច្ចក្រៅប្រព័ន្ធ**សម្ដេចធិបតី លេីកទឹកឱ្យ UNAIDS បន្តការផ្សារភ្ជាប់ទំនាក់ទំនង និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាក្នុងការអភិវឌ្ឍវិស័យសុខាភិបាល**វិចារណកថា! សកម្មភាពអាកាសធាតុ៖ ការទទួលខុសត្រូវរបស់មនុស្សជំនាន់យើង

សមាជិកសភាអឺរ៉ុប៖ បារាំងគួរតែយករូបសំណាកសេរីភាពមកវិញ ព្រោះសហរដ្ឋអាម៉េរិក លែងមានតម្លៃសមនឹងទទួលបានសំណាកនេះទៀតហើយ

ប៉ារីស៖ សមាជិកសភាអឺរ៉ុបមកពីប្រទេស បារាំង លោក រ៉ាហ្វាអែល គ្លូកម៉ាន់ បាននិយាយ កាលពី ថ្ងៃអាទិត្យទី១៦ ខែមីនាថា បារាំង គួរតែ យក រូបសំណាក សេរីភាព មកវិញ ព្រោះ សហរដ្ឋអាម៉េរិក លែងមានតម្លៃ សមនឹងទទួលបានសំណាក នេះ ទៀតហើយ ។

លោក គ្លូកម៉ាន់ បាននិយាយនៅក្នុងសន្និបាតមួយថា៖«សូមផ្ដល់ឱ្យយើងមកវិញនូវរូបសំណាកសេរីភាព»។ លោកបន្តថា ៖«យើងនឹងនិយាយទៅកាន់ជនជាតិអាម៉េរិកដែលបានជ្រើសរើសនៅខាងពួកជនផ្តាច់ការ ទៅកាន់ជនជាតិអាម៉េរិកដែលបានបណ្តេញអ្នកស្រាវជ្រាវសម្រាប់ការទាមទារសេរីភាពខាងវិទ្យាសាស្ត្រថា សូមផ្ដល់ឱ្យយើងវិញនូវរូបសំណាកសេរីភាព»។

លោក គ្លូកម៉ាន់ បន្ថែមថា៖«យើង បាន ឱ្យ វា ទៅ អ្នក ជា អំណោយ ប៉ុន្តែ ជាក់ស្តែង អ្នក មើលងាយ វា ។ ដូច្នេះ វាគួរត្រឡប់មកផ្ទះវិញ »។

រូបសំណាកសេរីភាពត្រូវបានបង្ហាញនៅក្នុងកំពង់ផែទីក្រុងញូវយ៉កនៅថ្ងៃទី២៨ ខែតុលាឆ្នាំ១៨៨៦ សម្រាប់ខួបមួយរយឆ្នាំនៃការប្រកាសឯករាជ្យរបស់អាម៉េរិកជាអំណោយពីប្រជាជនបារាំងដល់អាម៉េរិក។ វារចនាដោយជនជាតិបារាំងឈ្មោះ អាហ្គូស្តេ បារថុលឌី (Auguste Bartholdi)។ បារាំងក៏មានរូបសំណាកសេរីភាពតូចមួយនៅលើទន្លេសែន (Seine) ក្នុងរដ្ឋធានីប៉ារីសដែរ។

លោក គ្លូកម៉ាន់ ដែលមាននិន្នាការគាំទ្រអ៊ុយក្រែន បានរិះគន់យ៉ាងខ្លាំងចំពោះការផ្លាស់ប្ដូរដ៏ខ្លាំងក្លារបស់លោកប្រធានាធិបតី ដូណាល់ ត្រាំ លើគោលនយោបាយអាម៉េរិកស្តីពីសង្រ្គាម។

លោកក៏បានរិះគន់លើការកាត់បន្ថយរបស់លោក ត្រាំ ចំពោះស្ថាប័នស្រាវជ្រាវរបស់សហរដ្ឋអាម៉េរិក ដែលបានជំរុញឱ្យមានការផ្តួចផ្តើមគំនិតរបស់រដ្ឋាភិបាលបារាំងរួចហើយ ដើម្បីទាក់ទាញពួកគេមួយចំនួនឱ្យទៅធ្វើការនៅប្រទេសបារាំង។

ចាប់តាំងពីលោក ត្រាំ ត្រលប់មកជាចាហ្វាយសេតវិមានវិញក្នុងខែមករា រដ្ឋាភិបាលរបស់លោកបានកាត់បន្ថយមូលនិធិស្រាវជ្រាវសហព័ន្ធ និងបានស្វែងរកការបណ្តេញបុគ្គលិកសហព័ន្ធរាប់រយនាក់ដែលធ្វើការលើការស្រាវជ្រាវសុខភាព និងអាកាសធាតុ។ មិនត្រឹមតែប៉ុណ្ណោះ លោក គ្លូកម៉ាន់ ក៏បានរិះគន់មេដឹកនាំស្តាំនិយមជ្រុលនៅក្នុងប្រទេសបារាំងផងដែរ ដោយចោទប្រកាន់ពួកគេថាជាក្រុមអ្នកគាំទ្រលោក ត្រាំ និងមហាសេដ្ឋីអេឡុន ម៉ាសក៍ ដែលកំពុងដឹកនាំកិច្ចខិតខំប្រឹងប្រែងរបស់ប្រធានាធិបតីក្នុងការកាត់បន្ថយការចំណាយ៕

អត្ថបទដែលជាប់ទាក់ទង