**កម្ពុជាបន្តប្តេជ្ញាយ៉ាងមុតមាំធ្វើការងារយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីពង្រឹងនូវមិត្តភាពដែកថែប ព្រមទាំងលើកកម្ពស់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ**កងទ័ពកម្ពុជា និងអាមេរិក ជួបពិភាក្សាគ្នាក្នុងគោលបំណងត្រៀមរៀបចំសមយុទ្ធឆ្មាំអង្គរ Angkor Sentinel 2027**អ៉ីស្រាអែល និងលីបង់ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌមួយ ដើម្បីឆ្ពោះទៅរកការបិទបញ្ចប់សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់**ព្រះមហាក្សត្រ និងសម្ដេចម៉ែ នឹងយាងនិវត្តពីទីក្រុងប៉េកាំង ប្រទេសចិន មកមាតុភូមិកម្ពុជាវិញ នៅដើមខែក្រោយ**សម្ដេចធិបតី៖ អាទិភាពរបស់រាជរដ្ឋាភិបាល​ គឺ ប្រទេសជាតិ​,​ប្រជាជន, ទឹកដី និង​ ឯករាជ្យភាពជាតិ**ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា អញ្ជើញជួបសំណេះសំណាលសួរសុខទុក្ខមេគ្រួសារបក្ស ប្រមាណជាង ៤ពាន់គ្រួសារ ក្នុងឃុំពពក និងឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំ**ឯកឧត្តមយ ឈាង រ៉ា ៖លេីសពីការការពារប្រព័ន្ធខួរក្បាលដេីម្បីទទួលបានសមត្ថភាពចៀសពីពិការភាព ការទទួលខុសត្រូវរបស់យើងបន្ថែមទៀនោះគឺ ការបណ្តុះមនសិការខ្ពស់ ប្រកបដោយសតិសម្បជញ្ញៈ គុណធម៌ គតិបណ្ឌិត ឆ្ពោះទៅការកសាងអនាគតគាប់ប្រសេីរ**ឯកឧត្តម ទ្រី ដាលុច អញ្ជើញក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ស្ពានដែកបាឡេ ឆ្លងស្ទឹងស្ទោង ក្នុងស្រុកប្រាសាទបល្ល័ង្ក ដើម្បីសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ**រដ្ឋមន្ត្រីទេសចរណ៍ ស្នើឱ្យក្រុមប្រឹក្សាភិបាលពហុកីឡាដ្ឋានជាតិ ចូលរួមជាមួយមហាគ្រួសារវិស័យទេសចរណ៍ ក្នុងការជំរុញយុទ្ធនាការទស្សនាកម្ពុជានៅក្នុងរដូវកាលបៃតង**អភិបាលខេត្តបាត់ដំបង៖ ទោះបីខេត្តពុំទាន់មានសញ្ញាគួរឱ្យព្រួយបារម្ភចំពោះការប្រើប្រាស់ និងចែកចាយគ្រឿងញៀន ក៏យើងត្រូវមានការប្រុងប្រយ័ត្ន និងត្រៀមលក្ខណៈ ដើម្បីប្រយុទ្ធប្រឆាំង**វិចារណកថា៖ ការការពារសុខភាពរបស់យើង ក្នុងខណៈពេលដែលបាតុភូត អែលនីញ៉ូ (El Niño) កំពុងខិតជិតមកដល់**អភិបាលខេត្តបាត់ដំបង ស្នើដល់សហគមន៍នេសាទ និងប្រជាពលរដ្ឋ ចូលរួមជួយថែរក្សាការពារព្រៃលិចទឹក ឡូតិ៍អភិរក្ស និងទប់ស្កាត់បទល្មើសនេសាទឱ្យមានប្រសិទ្ធភាព**សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រូវបន្ដកែទម្រង់ដើម្បីរស់ ហើយរស់ដោយរឹងមាំខ្លួនឯង**សម្ដេចធិបតី ប្រកាសអំពីការប្ដេជ្ញាចិត្តបោសសម្អាត Online Scams ឱ្យអស់ពីកម្ពុជា**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ ឈរលើមូលដ្ឋាននៃសុខសន្តិភាព និង ស្ថិរភាពនយោបាយ រយៈពេលជាងបីទសវត្សរ៍កន្លងមកនេះកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ**សម្ដេចធិបតី៖ សារព័ត៌មានអន្តរជាតិជាច្រើន ទទួលស្គាល់ថា កម្ពុជាកម្ទេចសម្បុក Online Scams បានល្អ**សម្តេចតេជោ អញ្ជើញមកដល់កម្ពុជាវិញហើយ ក្រោយបញ្ចប់ដំណើរទស្សនកិច្ចនៅចិន ប្រកបដោយជោគជ័យ**សម្ដេចធិបតី៖ បើយើងមិនខ្លាំងខ្លួនឯងនោះទេ គឺគ្មាននរណាមកជួយយើងទេ**សម្ដេចធិបតី លើកទឹកចិត្តដល់សហគ្រាសប្រភេទ SME ទាំងអស់ត្រូវពង្រឹងខ្លួនជាប្រចាំ

មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញនូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ

កៀវ៖ បើតាមការផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters កាលពីថ្ងៃព្រហស្បតិ៍ ទី១៣ ខែមីនា មន្រ្តីរដ្ឋាភិបាលអ៊ុយក្រែន បាននិយាយថា ទីក្រុងកៀវដឹងច្បាស់ថា ខ្លួនគ្មានសមត្ថភាពដណ្តើមយកមកវិញ នូវទឹកដីទាំងអស់ ដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់រុស្ស៉ី ដោយប្រើប្រាស់កម្លាំងយោធាឡើយ សម្រាប់ពេលឥឡូវនេះ ហើយក្តីសង្ឃឹមដើម្បីអាចយកទឹកដីទាំងនោះមកវិញ គឺមានតែអាស្រ័យលើមធ្យោបាយការទូត នៅពេលអនាគតប៉ុណ្ណោះ។

មន្រ្តីខាងលើដែលសុំមិនបញ្ចេញអត្តសញ្ញាណ បានលើកឡើងថា «ប្រសិនបើអ្នកនិយាយពីស្ថានភាពជាក់ស្តែង ដែលថាអ៊ុយក្រែន មិនអាចដណ្តើមយកទឹកដីទាំងអស់របស់ខ្លួនមកវិញ នាពេលនេះដោយប្រើប្រាស់កម្លាំងយោធា ប្រាកដណាស់គឺយើងយល់អំពីរឿងនេះ។ ពួកយើងដឹងច្បាស់ថា ទឹកដីមួយចំនួនរបស់យើង នឹងត្រូវការយកវិញតាមរយៈមធ្យោបាយការទូត ដែលត្រូវចំណាយពេលយូរ»។ យ៉ាងណាមិញ មន្រ្តីរូបនោះបានសង្កត់ធ្ងន់ថា ទីក្រុងកៀវនឹងមិនទទួលស្គាល់សិទ្ធិរបស់ទីក្រុងមូស្គូ លើទឹកដីរបស់អ៊ុយក្រែនឡើយ។

បើតាមមន្រ្តីដដែល គឺមិនមានការនិយាយអំពីសម្បទានទឹកដីអ៊ុយក្រែនណាមួយឡើយ អំឡុងកិច្ចពិភាក្សានៅទីក្រុង Jeddah កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ រវាងក្រុមមន្រ្តីអ៊ុយក្រែន និងអាមេរិក ដែលអំឡុងពេលនោះ ទីក្រុងកៀវបានបង្ហាញឆន្ទៈទទួលយក បទឈប់បាញ់បណ្តោះអាសន្ន រយៈពេល៣០ថ្ងៃ ដែលស្នើឡើងដោយទីក្រុងវ៉ាស៉ីនតោន ប្រសិនបើទីក្រុងមូស្គូ យល់ស្របចំពោះ គំនិតនោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន កងកម្លាំងរុស្ស៉ី កំពុងគ្រប់គ្រងប្រមាណជិត២០ភាគរយ នៃទឹកដីទាំងអស់របស់អ៊ុយក្រែន គិតចាប់តាំងតែពី សង្រ្គាមឈ្លានពានរបស់ខ្លួន បានផ្ទុះឡើងកាលពីជាង៣ឆ្នាំមុន៕

អត្ថបទដែលជាប់ទាក់ទង